រន្ធ.ត់ និងសោកស្តាយ! ឆេះផ្ទះ៣ខ្នង ស្លា.ប់ស្ត្រីម្នាក់ កាលពីទៀបភ្លឺ ថ្ងៃចូលឆ្នាំទី៣
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ÷ ស្ត្រីម្នាក់បានស្លាប់បាត់ជីវិត ក្នុងករណីផ្ទះចំនួន៣ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចមូលដ្ធាននៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះផ្ទះសម្បែង ខាងលើនេះបណ្ដាលមកពីផ្ទុះចរន្តបញ្តាញអគ្គីសនីបង្ករជាអណ្តាតភ្លើងបណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅខូចខាតផ្ទះចំនួន ៣ខ្នង និងបណ្តាលឲ្យស្លាប់មនុស្សចំនួន ១នាក់ ឈ្មោះ កាវ ស៊ូហេង ភេទ ស្រី អាយុ ៤៥ ឆ្នាំ។
ម្ចាស់ផ្ទះទី១ ឈ្មោះ កាវ លីឃុន ភេទ ប្រុស អាយុ ៧២ ឆ្នាំ ប្រពន្ធឈ្មោះ គីម ញ៉រ អាយុ ៧០ ឆ្នាំ ផ្ទះទំហំ ១៦មែត្រ x ៨០មែត្រ សាងសង់ថ្មប្រក់ក្បឿង ខូចខាតមួយ និងសម្ភារប្រេីប្រាស់ចំនួន ។
ម្ចាស់ផ្ទះទី២ ឈ្មោះ សុន ចាន់កា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ួ គឹមហ័រ អាយុ ២៨ ឆ្នាំ ផ្ទះទំហំ ៧មែត្រ x ៨០មែត្រ សាងសង់ពី ឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី ខូចខាតទាំងស្រុង និងសម្ភារប្រើប្រាស់មួយចំនួនធំ ។
ម្ចាស់ផ្ទះទី៣ ឈ្មោះ យន់ សារឹម ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ប្រពន្ធឈ្មោះ ញ៉ែម ណារស់ អាយុ ៤៨ ឆ្នាំ ផ្ទះទំហំ ៨មែត្រ x ៨០មែត្រ សាងសង់ពី ឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី ។
បើយោងតាមរបាយការណ៏របស់សមត្ថកិច្ចជំនាញបានអះអាងថា មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីទុសេខ្សែភ្លើងក្នុងផ្ទះទី១។
គួររំលឹកថា ករណីនេះបន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ និងដោយមានការដឹកនាំពីផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងនិងចេញរថយន្តពន្លត់អគ្គិភ័យសុរបចំនួន ៤ គ្រឿង ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១៨ រថយន្ត និងរឺម៉កដឹកទឹកចំនួន ៥ គ្រឿង បានពន្លត់ឱ្យរលត់ទាំងស្រុង នៅម៉ោង ០៧:៤០ នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំ ដដែលចំណែកទំហំនៃការខូចខាតក្រុមការងារពត៌មានយើងពុំអាចសុំបញ្ជាក់ពីអាជ្ញាធរនិងសមត្ថកិច្ចនៅឡើយទេគិតត្រឹមរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦នេះ។
សូមជម្រាបថា បើយោងតាមប្រសាសន៏របស់លោកងួនទ្ធីរិទ្ធអភិបាលស្រុកអន្លង់វែងដែលចុះជួយអន្តរាគមន៏ក្នុងហេតុការណ៏អគ្គីភ័យឆាបឆេះផ្ទះបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ធនៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែងទាំងអស់គ្នាត្រូវចូលរួមសហការដើម្បីបង្ការទប់ស្កាត់ប្រុងប្រយ័ត្នជាប្រចាំចំពោះភ្លើងចង្ក្រាន ខ្សែភ្លើង តាមខ្នងផ្ទះនីមួយៗនឹងកុំនាំគ្នាដុតព្រៃនារដូវរាំងស្ងួតនេះឲ្យសោះ៕

















ចែករំលែកព័តមាននេះ