ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់រឿង ! ករណីដោះគ្រឿងម៉ូតូ (ម៉ាញ៉េតូ) ភាគីម្ចាស់ទីតាំងព្រមសងការខូចខាតទាំងអស់ ខណៈសមត្ថកិច្ចកំពុងតាមរកមុខសញ្ញាចោរ

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១៧ ខែមេសា ឆ្នាំ ២០២៦…

រាជធានីភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១៧ ខែមេសា ឆ្នាំ ២០២៦ នេះ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​សារព័ត៌មាន​ចុះ​ផ្សាយ ទីតាំង​ទទួល​ផ្ញើ​ម៉ូតូ​នៅ​អគារ​អ៉ិ​ច​ឆេ​ង​ស្វែ បាត់បង់​គ្រឿង​ម៉ូតូ (​ម៉ា​ញ៉េ​តូ​) អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន កាលពី​ថ្ងៃ​ទី ១៦ ខែមេសា ឆ្នាំ ២០២៦ បាន​ចាត់​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់ទី​តាំង​នោះ​ភ្លាម និង​បាន​អញ្ជើញ​តំណាង​ម្ចាស់​ទីតាំង និង​ម្ចាស់​ម៉ូតូ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ ដើម្បី​ធ្វើការ​សួរនាំ​ពាក់ព័ន្ធ​ករណី​ខាង​លើ ។

ជាមួយ​គ្នា​នេះ​រវាង​ភាគី​ម្ចាស់​ទទួល​ផ្ញើ​ម៉ូតូ និង​ភាគី​ម្ចាស់​ម៉ូតូ ចំនួន ២៣​គ្រឿង បាន​សម្របសម្រួល​គ្នា ដោយ​ភាគី​ទាំង​សងខាង​ស្នើ​សុំ​សមត្ថកិច្ច​បញ្ចប់​បញ្ហា​ដោយ​ខាង​ម្ចាស់​ម៉ូតូ​មិន​ដាក់​ពាក្យ​ប្តឹង​ម្ចាស់​ទីតាំង​អ្នក​ទទួល​ផ្ញើ​ម៉ូតូ​នោះ​ឡើយ ខណៈ​ដែល​ភាគី​ម្ចាស់​ទីតាំង​ទទួល​ផ្ញើ​ម៉ូតូ ចេញ​មុខ​ទទួលខុសត្រូវ​ដោះស្រាយ​សំណង​បាត់បង់​សម្ភារ​ម៉ូតូ​ទាំងអស់ ។

ដោយឡែក​ករណី​នេះ​សមត្ថកិច្ច​ក៏​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ដែល​លួច​សម្ភារ​ម៉ូតូ នៅ​ទីតាំង​ខាងលើ ដើម្បី​យក​មក​អនុវត្ត​វិធានការ​ជា​សមត្ថកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ