ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​បវរ​ធិ​បតី ថ្លែងអំណរគុណ​ចំពោះ​កងកម្លាំង និង​ក្រុមការងារ​សង្ក្រាន្ត​ទាំងអស់ ដែល​បាន​លះបង់​ដើម្បី​ក្ដី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ បាន​ប្រព្រឹត្តិ​ទៅ​រលូន ស្នាមញញឹម និង​ថែរក្សា​បាន​ទំនៀមទម្លាប់ ប្រពៃណី​តាម​រយ​:​ការ​ចូលរួម​យ៉ាង​ល្អ​ប្រសើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ក្នុង​ការ​លេងល្បែង​ប្រជាប្រិយ និង​រាំ​របាំ​បុរាណ រួម​ជាមួយនឹង​ការ​ធ្វើបុណ្យ​ជួបជុំ​ក្រុម​គ្រួសារ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​តាម​ផ្ទះ…

រាជធានី​ភ្នំពេញ ៖ ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ បាន​ប្រព្រឹត្តិ​ទៅ​រលូន ស្នាមញញឹម និង​ថែរក្សា​បាន​ទំនៀមទម្លាប់ ប្រពៃណី​តាម​រយ​:​ការ​ចូលរួម​យ៉ាង​ល្អ​ប្រសើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ក្នុង​ការ​លេងល្បែង​ប្រជាប្រិយ និង​រាំ​របាំ​បុរាណ រួម​ជាមួយនឹង​ការ​ធ្វើបុណ្យ​ជួបជុំ​ក្រុម​គ្រួសារ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​តាម​ផ្ទះ វត្ត​អារាម និង​ទីតាំង​កម្សាន្ត​គ្រប់​រា​ធានី​-​ខេត្ត ។

សម្តេច​បវរ​ធិ​បតី បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត ក្រុមការងារ​ថ្នាក់​ជាតិ ក្រសួង​/​ស្ថាប័ន កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​ចូលរួម​ប្រចាំការ និង​បំពេញភារកិច្ច​របស់​ខ្លួន បម្រើ​ឱ្យ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​រៀបចំ​ទៅ​បាន​ដោយ​ភាព​សប្បាយ​រីករាយ និង​សេចក្តីសុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាជន​ខ្មែរ និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ ។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​បវរ​ធិ​បតី ក៏​សូម​ថ្លែងអំណរគុណ​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា យុវជន​ស្ម័គ្រចិត្ត​ទាំងអស់ រួម​ទាំង​បងប្អូន​អ្នក​អនាម័យ​បរិស្ថាន អ្នកបើកបរ និង​ក្រុមការងារ​ពាក់ព័ន្ធ​ដែល​បាន​ធ្វើការ​លះបង់ ស្ម័គ្រចិត្ត​ចូលរួម​បម្រើ​ការ សហការ និង​រៀបចំ​ព្រឹត្តិការ​នគរ​សង្ក្រាន្ត​នៅ​រាជធានី​ភ្នំពេញ និង​សង្ក្រាន្ត​ទូ​ទាំង​ប្រទេស ក្នុង​ការ​លើកកម្ពស់​វប្បធម៌ ប្រពៃណី ថែរក្សា​អត្តសញ្ញាណ​ជាតិខ្មែរ និង​បម្រើ​ដល់​ស្នាមញញឹម​មហា​គ្រួសារ ជា​ពិសេស​ក៏​បាន​ផ្សារ​ភ្ជាប់​ជួរ​ក្រោយ ជាមួយនឹង​ជួរ​មុខ​ជាប់​ជា​និច្ច ដែល​ជា​កម្លាំងចិត្ត​មិន​អាច​ខ្វះ​បាន ។

ក្នុង​ន័យ​នេះ សម្តេច​ប​វេរ​ធិ​បតី ថ្លែងអំណរគុណ​ផង​ដែរ​ដល់​វីរ​កងទ័ព​ទាំងអស់ ដែល​នៅ​កំពុង​បន្ត​ឈរជើង​យ៉ាង​រឹង​មាំ​តាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​គ្រប់​ទីតាំង ដើម្បី​បុព្វហេតុ​បូរណភាព​ជាតិ​យ៉ាង​អង់អាច​ក្លាហាន និង​បងប្អូន​ជនភៀសសឹក​ដែល​កំពុង​ស្នាក់​នៅ​តាម​ផ្ទះ​បណ្តោះអាសន្ន​រាជរដ្ឋាភិបាល​បាន​រៀបចំ​ផង​ដែ រ​។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ទៅ​កន្លែង​បំពេញការងារ មុខរបរ​ទាំងអស់ សូម​សមប្រកប​ដោយ​សុខ​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន ។ ជាមួយ​គ្នា​នេះ សេវាកម្ម​រថយន្តក្រុង​របស់​សាលា​រាជធានី ក៏​នៅ​កំពុង​ប​ម្រ់ើសេវា​ជូន​ដល់​បងប្អូន​ដោយ​មិន​គិតថ្លៃ​ផង​ដែរ ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ និង​សុខ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ