ចូលឆ្នាំថ្ងៃទី២នៃសង្ក្រាន្តស្វាយរៀង មានពលរដ្ឋមកលេងកម្សាន្តកាន់តែច្រើន និងសប្បាយរីករាយប្រកបដោយសាមគ្គីភាព
- ស្វាយរៀង
ខេត្តស្វាយរៀង÷រីករាយថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី២ (វារៈវ័នបត)! ថ្ងៃនេះសន្ទុះនៃបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្តសង្ក្រាន្តខេត្តស្វាយរៀងកាន់តែច្រើនគឺមានការកើនឡើងយ៉ាងខ្លាំងជាងថ្ងៃទី១។ ស្នាមញញឹម ភាពសប្បាយរីករាយ និងការលេងល្បែងប្រជាប្រិយខ្មែរ ដូចជាទាញព្រាត់ ចោលឈូង ច្រកបាវរត់ប្រណាំង វាយក្អម បោះអង្គុញ និងមានសម្តែងសិល្ប: ល្ខានទោល យីកេរ របាំគោះត្រឡោក របាំត្រុត និងមានតន្ត្រីសម័យប្រគុំរាំលេងកម្សាន្ត បានគ្របដណ្តប់ពេញផ្ទៃខេត្ត។
សូមជូនពរឱ្យការធ្វើដំណើរមកកម្សាន្តរបស់បងប្អូន ប្រកបដោយសុវត្ថិភាព និងក្តីសោមនស្សរីករាយបំផុត៕







ចែករំលែកព័តមាននេះ