ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន ​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ជាមួយ​ពលរដ្ឋ ក្នុងពិធី​បុណ្យចូលឆ្នាំ​

13 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ដឹកនាំ​លេងល្បែង​កម្សាន្ត​ប្រជាប្រិយ​ខ្មែរ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​កំពុង​នាំ​គ្នា​ធ្វើ​ដំណើរ​ចូល​មក​លេង​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំមមី អដ្ឋស័ក ព​.​ស ២៥៧០ គ​.​ស ២០២៦ ហើយ​និង​បង្ក​ភាព​សប្បាយ​រីករាយ ថែម​ទាំង​ផ្តល់​ទុក​នូវ​រូបភាព​ជា​អនុស្សាវរីយ៍​ផង​ដែរ​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ទាំង​ថ្នាក់ដឹកនាំ​ខេត្ត ទាំង​ប្រជាពលរដ្ឋ​មក​ពី​តាម​ភូមិ​នានា​ក្នុង​ខេត្ត បាន​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ ដូច​ជា​ការ​លេង​ចោល​ឈូង ទាញព្រ័ត្រ បោះ​អ​ង្គុ​ញ លោត​បាវ លាក់កន្សែង ស្វា​ដណ្តើម​ស្លឹក និង​ការ​រាំ​លេង​កម្សាន្ត​បទ​ប្រពៃណី​ខ្មែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា «​ថ្ងៃ​វិ​រៈវ័ន​បត​» ថ្ងៃ​ពុធ ១៣​រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៦ ពេល​រសៀល លេងល្បែង​កម្សាន្ត​ប្រជាប្រិយ​ខ្មែរ «​នៅ​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង​» ចាប់ផ្តើម​ពី​ម៉ោង ១៤ និង​០០​នាទី​រសៀល ដោយ​លោក​ជំទាវ​ក៏​សូម​អ​ញ្ចើ​ញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម «​ល្បែង​ប្រជាប្រិយ៍​ជា​ច្រើន​ទៀត ជា​ប្រពៃណី​ខ្មែរ​យើង ។

ចំណែក​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ខេត្ត​ប៉ៃលិន ពិតជា​សប្បាយ​រីករាយ ក្នុង​ការ​ចូលរួម​លេង​ជាមួយនឹង​ថ្នាក់ដឹកនាំ ដោយ​ម្នាក់​ៗ មានការ​សើច​ក្អាកក្អាយ ពោរពេញ​ទៅ​ដោយ​អំណរ ហើយ​ថែម​ទាំង​បំបាត់​នូវ​ទុក្ខ​កង្វល់​ក្នុង​ចិត្ត​។ ម្យ៉ាងវិញទៀត កម្មវិធី​នេះ ធ្វើ​ឱ្យ​បងប្អូន​កូនចៅ​អ្នក​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន នៅ​តែ​នឹក​ចាំ និង​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​ជាតិខ្មែរ​យើង​ឱ្យ​កាន់តែ​គង់​វង់​ថែម​ទៀត​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ភ្ញៀវ​ទេសចរ​ម្នាក់ ឈ្មោះ សុខ ឡាយ ភេទ​ស្រី រស់នៅ​ខេត្តបាត់ដំបង បានឱ្យ​ដឹង​ដែរ​ថា ពួក​គាត់​មាន​គ្នា​៥​នាក់ ដោយ​ធ្វើ​ដំណើរ​ចូល​មក​លេង​ក្នុង​ខេត្ត​ប៉ៃលិន បាន​រយៈពេល​២​ថ្ងៃ​ហើយ​។ តែ​នៅ​ថ្ងៃនេះ ពួក​គាត់​ពិតជា​សប្បាយ​ខុស​ពី​ធម្មតា ដោយ​បាន​ចូលរួម​លេង​រាំ​កម្សាន្ត​ជាមួយនឹង​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន ដែល​ម្នាក់​ៗ​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ឡើយ ហើយ​ពួក​គាត់​ក៏​មិន​ធ្លាប់​ឃើញ​បែប​នេះ​ពី​មុន​មក​ដែរ ទើបតែ​ចូល​មក​ដល់​ខេត្ត​ប៉ៃលិន​ភ្លាម ធ្វើ​ឱ្យ​ពួក​គាត់​សង្កេត​ឃើញ​ថ្នាក់ដឹកនាំ​ខេត្ត​មួយ​នេះ ជ្រើសរើស​យក​ល្បែង​ប្រជាប្រិយ​ខ្មែរ​គ្រប់​ប្រភេទ ដែល​ដូនតា​បន្សល់​ទុក​ឱ្យ យក​មក​លេង និង​ប្រើប្រាស់​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ញឹក​ចង​ចាំ​ក្នុង​ខេត្ត​ថា ពេល​ត្រឡប់​ទៅ​វិញ ប្រាប់​ដល់​បងប្អូន​កូនចៅ​ៗ​ត​ៗ​គ្នា​ឱ្យ​នាំ​គ្នា​ចូល​មក​លេង​ក្នុង​ខេត្ត​ប៉ៃលិន សម្រាប់​ឆ្នាំ​ក្រោយ​ៗ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ