ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ពី​ផ្ទះ​២ថ្ងៃ ស្រាប់តែប្រទះឃើញ​ក្នុងទឹកប្រឡាយយ៉ាង​រន្ធត់​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សព​បុរស​អណ្តែត​ទឹក​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ចំណុច​ប្រឡាយ​ទឹក​ជាប់​ផ្លូវលំ​ចូល​ទៅ​ចំការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០១៩…

ខេត្ត​ព្រះ​សីហ​នុ ៖ សព​បុរស​អណ្តែត​ទឹក​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ចំណុច​ប្រឡាយ​ទឹក​ជាប់​ផ្លូវលំ​ចូល​ទៅ​ចំការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០១៩ ។

លោក​វរសេនីយ៍ទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ជា ហាប់ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ចំណុច ភូមិ ឃុំ​កើតហេតុ​ខាងលើ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ថា តាម​ការ​រៀបរាប់​ពី​កូនបង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ ហាប់ ធុ​ច បាន​បញ្ជាក់​ប្រាប់​ថា ឪពុក​របស់​គាត់​​តែងតែ​ស្រវឹង និង​បាត់​ពី​ផ្ទះ​២​ទៅ៣​ថ្ងៃជា​ញឹកញាប់ ហើយ​កាលពី​ថ្ងៃ​២៥ ឧសភា ឆ្នាំ​២០១៩ ឪពុក​របស់​គាត់​បាន​បាត់​ពី​ផ្ទះ​ទៀត ប៉ុន្តែ​ក្រុម​គ្រួសារ​មិនបាន​​ដើរ​រក​នោះ​ទេ លុះ​រហូត​ដល់​ថ្ងៃ​កើតហេតុ ទើប​ប្រទះ​ឃើញ​សព​ឪពុក​ស្លាប់​អណ្តែត​ទឹក​ប្រឡាយ​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

ឆ្លង​តាម​ការ​ពិនិត្យ​សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​មិនមែន​ជា​ករណី​ឃាតកម្ម​ឡើយ អាច​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ស្រវឹងស្រា ហើយ​ដើរ​ធ្លាក់ទឹក​ប្រឡាយរួច​​ក៏​ឈ្លក់ទឹក​ស្លាប់​តែ​ម្តង បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ