សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ទើបតែបានចេញផ្សាយសារវែងមួយលើបណ្ដាញសង្គម Truth Social អំពីការវាយប្រហាររបស់អ៊ីស្រាអែលលើវាលឧស្ម័ន South Pars ដ៏សំខាន់របស់អ៊ីរ៉ង់ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើមជ្ឈមណ្ឌល Ras Laffan ដ៏សំខាន់របស់កាតា ដែលជាតំបន់ឧស្សាហកម្មមានរោងចក្រកែច្នៃឧស្ម័នធម្មជាតិរាវ (LNG) ធំជាងគេបំផុតរបស់ពិភពលោក។ នេះបើតាមប្រភពពី BBC បានចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
នៅក្នុងសារដ៏វែងនោះ លោក ត្រាំ ក៏បានសរសេរជាអក្សរធំថា «អ៊ីស្រាអែលនឹងមិនវាយប្រហារវាលឧស្ម័ន South Pars របស់អ៊ីរ៉ង់ម្តងទៀតទេ លុះត្រាតែអ៊ីរ៉ង់សម្រេចចិត្តវាយប្រហារលើប្រទេសស្លូតត្រង់មួយផ្សេងទៀត ដែលក្នុងករណីនេះគឺប្រទេសកាតា»។
ប្រសិនបើអ៊ីរ៉ង់ហ៊ានវាយប្រហារប្រទេសកាតាម្តងទៀត លោក ត្រាំ បានគំរាមថា សហរដ្ឋអាមេរិកនឹងបំផ្ទុះវាលឧស្ម័ន South Pars ទាំងមូលក្នុងកម្លាំង និងអំណាចដែលអ៊ីរ៉ង់មិនធ្លាប់បានឃើញពីមុន។
ចែករំលែកព័តមាននេះ