ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​អុំទូក​មើល​ព្រៃ​អភិរក្ស​នឹង​បង្កើត​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​រដូវវស្សា

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្នុង​ន័យ​ជម្រុញ​ការ​បង្កើត​ថ្មី​នៃ​ផលិតផល​ទេសចរណ៍​ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ​-​អន្តរជាតិ​មក​ទស្សនា​តំបន់​រមណី​ដ្ឋា​ន​ធម្មជាតិ​និង​តំបន់​ទេសចរណ៍​នានា ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​តែង​លើកទឹកចិត្ត​ដល់​សហគមន៍​ទេសចរណ៍​ពង្រឹង​និង​បង្កើត​នូវ​ផលិតផល​និង​សេវាកម្ម​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត ។ ជាក់ស្តែង​ឃុំ​កំពង់​ឃ្លាំង ក៏​គ្រោង​នឹង​បង្កើត​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​ភ្ញៀវ​អញ្ជើញ​ទៅ​កំសាន្ត​ក្នុង​រដូវវស្សា​ដែល​ជា​រដូវ​កាល​មិនសូវ​សំបូរ​ភ្ញៀវ​ទេសចរ (Low Season) ។ប្រាកដ​ណាស់…

ខេត្តសៀមរាប ៖ ក្នុង​ន័យ​ជម្រុញ​ការ​បង្កើត​ថ្មី​នៃ​ផលិតផល​ទេសចរណ៍​ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ​-​អន្តរជាតិ​មក​ទស្សនា​តំបន់​រមណី​ដ្ឋា​ន​ធម្មជាតិ​និង​តំបន់​ទេសចរណ៍​នានា ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​តែង​លើកទឹកចិត្ត​ដល់​សហគមន៍​ទេសចរណ៍​ពង្រឹង​និង​បង្កើត​នូវ​ផលិតផល​និង​សេវាកម្ម​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត ។

ជាក់ស្តែង​ឃុំ​កំពង់​ឃ្លាំង ក៏​គ្រោង​នឹង​បង្កើត​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​ភ្ញៀវ​អញ្ជើញ​ទៅ​កំសាន្ត​ក្នុង​រដូវវស្សា​ដែល​ជា​រដូវ​កាល​មិនសូវ​សំបូរ​ភ្ញៀវ​ទេសចរ (Low Season) ។ប្រាកដ​ណាស់ ឃុំ​កំពង់​ឃ្លាំង គឺ​ស្ថិត​នៅ​ប៉ែក​ខាង​ទន្លេសាប ដែល​ជាទី​តាំង​ភូមិសាស្ត្រ អំណោយផល​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍ និង​ជា​តំបន់​ដែល​មាន​រយៈពេល ៦​ខែ​គោក និង​៦​ខែ​ទៀត​លិច​ទឹក ទូ​ទាំង​ឃុំ ជា​ពិសេស​ទីតាំង​ឃុំ​មួយ​នេះ​គឺ​មាន​ប្រជាប្រិយភាព ទាំង​រដូវវស្សា​និង​រដូវប្រាំង ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត ដោយ​មន្ត​ស្នេហ៍​ធម្មជាតិ រួម​ទាំង​ភាព​ញញឹម​រាក់ទាក់​ពី​បងប្អូន ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បឹង​ទន្លេសាប​និង​សម្រស់​ដ៏​ស្រស់​ស្អាត​គ្រប់​រដូវ​កាល ស្ថិត​នៅ​ក្នុងស្រុក​សូត្រ​និគម ខេត្តសៀមរាប ។

ដោយ​មានការ​ខិតខំ​យកចិត្តទុកដាក់​ពី សំណាក់​គណៈកម្មការ សហគមន៍​ទេសចរណ៍ ធម្មជាតិ​កំពង់​ឃ្លាំង និង​មានការ​គាំទ្រ​ពី​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួងទេសចរណ៍ ផង​នោះ ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​បាន​លើកទឹកចិត្ត​និង​ជម្រុញ​ឲ្យ​សហគមន៍​ទេសចរណ៍ ធម្មជាតិ​កំពង់​ឃ្លាំង អភិវឌ្ឍន៍​ខ្លួន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ប្រកបដោយ​ភាព​រី​ចំរើន រហូត​មាន ការ​ណូ​ត​តូច​ធំ ជាង​១០០​គ្រឿង សម្រាប់​ការ​ធានា​បាន​នូវ​ការ​បំរើសេវា​កម្ម​ផ្នែក​ទេសចរណ៍ ដល់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​មក​ទស្សនា​ទេសចរណ៍ធម្មជាតិ ក្នុង​ឃុំ​កំពង់​ឃ្លាំង ។

លោក សរ ប៊ុ​ន​ចំ​រ៉ុ​ង តំណាង​សហគមន៍​ទេសចរណ៍ធម្មជាតិ​កំពង់​ឃ្លាំង បាន​មាន ប្រសាសន៍​ឲ្យ​ដឹង​ថា​សហគមន៍​បាន​ដំណើរការ​ជាង​១០​ឆ្នាំ​មក​ហើយ និង​ទទួល​បាន​អាជ្ញា ប័ណ្ណ​ឲ្យ​ប្រកប​អជីវ​កម្ម​នៅ​ឆ្នាំ ២០១៦ និង​មាន​គោល​ការ​អភិវឌ្ឍន៍​កន្លែង​ទេសចរណ៍​បន្ថែម​លើ​ទីតាំង​ដែល​មាន​ស្រាប់ ដោយ​រៀបចំ​មាន​ទីតាំង​សម្រាប់​ភ្ញៀវ​ទេសចរណ៍ អុំទូក​លេង​កំសាន្ត នៅ​ក្នុង​ដែន​ព្រៃ​អភិរក្ស ដែល​មាន​ផ្ទៃដី​១២​ហិច​តា ស្ថិត​នៅ​ក្នុងភូមិ​តា​ច្រនាង ដោយ​ត្រូវ​បាន​ចំណាយ​ថវិការ​ជិត​១​ម៉ឺន​ដុល្លា ក្នុង​ការ​សំអាត​ផ្នែក​ខាងក្រោម​ដើមឈើ ដើម្បី​ងាយស្រួល​ដល់​ការ​កំសាន្ត និង​ការ​ផ្តិត​យក​រូបភាព​របស់​ភ្ញៀវ​ទេសចរណ៍ ។

លោក​បាន​បន្ត​ទៀ​ថា ចំណែក​បរិស្ថាន​គឺ​ត្រូវ​បាន​អប់រំ​ផ្សព្វផ្សាយ ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​សំអាត​នៅ​តាម​មុខ​ផ្ទះ​របស់​ខ្លួន បញ្ឈប់​ការ​ចោល​សំរាម​ចូល​ព្រែក រួម​ទាំង​ការ​ហាល សម្លៀក​បំពាក់​នៅ​តាម​មុខ​ផ្ទះ ក្នុង​នោះ​ក៏​បាន​ពង្រឹង​ការ​យកចិត្តទុកដាក់​លើ​ផ្នែក​អានា​ម័​យ និង​ការពារ​សុ​វត្តិភាព​ជូន​ភ្ញៀវ​ទេសចរណ៍ និង​មានផ្ទះ​សំណាក់​ចំនួន ៦ កន្លែង​សម្រាប់​ទទួលភ្ញៀវ​ទេសចរណ៍ ដោយ​មាន​បំរើសេវា​កម្ម​ម្ហូបអាហារ​តាម​តម្រូវ ការ​របស់​ភ្ញៀវ​ទេសចរណ៍ ។

ដោយ​មើលឃើញ​ពី​សក្តានុពល​របស់​សហគមន៍​របស់​ខ្លួន​នោះ គឺ​សម្រស់​ដែល​ធ្វើ អាច​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍​បាន គឺ​នៅ​រដូវ វស្សា​ភ្ញៀវ​ទេសចរណ៍ អាច​ទស្សនា​សម្រស់​ព្រៃ​ប្រឹក្សា​ដែល​តំ​ម្រៀ​ប​ត្រៀម​ត្រា​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប​អាច​ផ្តិត​យក​រូបភាព​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​មានការ​សាងសង់​ដ៏​ចម្លែក​ប្លែក​ពី​ប្រជា ពលរដ្ឋ​រស់នៅ​លើគោក រួម​ទាំង​បាន​ជិះ​ការ​ណូ​ត​ទស្សនា​បឹង​ទន្លេសាប​ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភពលោក បាន​សិក្សា​ពី​ជីវិត​រស់នៅ​ប្រកប​មុខរបរ​នេសាទ​ត្រី របស់​ប្រជាពលរដ្ឋ រួម​ទាំង​តំបន់​វប្បធម៌​សាសនា​វត្ត​អារាម​ជាដើម​។

តំណាង​សហគមន៍​ទេសចរណ៍ធម្មជាតិ​កំពង់​ឃ្លាំង បាន​បង្ហើប​ពី​ផល​ពិបាក​ខ្លះ​ៗ សម្រាប់​សហគមន៍​ដោយសារ​ទីស្នាក់ការ​ទេសចរណ៍​មានការ​បំ​ផ្លាស់​ទី​ជា​ច្រើន​កន្លែង​ក្នុង​មួយ​ឆ្នាំ​ៗ​។ លោក​បាន​បញ្ជាក់​ថា​នៅ​រដូវប្រាំង ទីស្នាក់ការ​មក​នៅ​មុខ​វត្ត​កំពង់​ឃ្លាំង​ដល់​ខែវស្សា​ទីស្នាក់ការ​មក​នៅ​ទីតាំង​ព្រៃ​ស្រមោច ដោយសារ​ទឹក​ជន​លិច និង​បាន​សំណូមពរ​ឲ្យ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង លោក ទៀ សីហា អភិបាល ខេត្តសៀមរាប មេត្តា​ជួយ​កាយ​ព្រែក​ដែល​មាន ចម្ងាយ​ជាង​៨​គ​.​ម ដើម្បី​ងាយស្រួល​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍ ក្នុង​រដូវប្រាំង​នេះ​ផង ដោយសារ​តែ​រដូវប្រាំង​ទឹក​គោក​រីង​ខះ​បង្ក​ជា​ផល​ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ