ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​សាកល​កម្ពុជា​ចូលរួម​រើស​សំរាម​ឆ្នេរសមុទ្រ…

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ក្រុងព្រះសីហនុ​បាន​ដឹកនាំ​កងកម្លាំង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​បរិស្ថាន មន្ទីរ​ទេស​​ចរណ៍ ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុងព្រះសីហនុ សង្កាត់​លេខ​៤ និង​សិស្សសាលា​បឋម​សិក្សា​ផ្សា​រលើ ព្រមទាំង​មាន​វត្តមាន​បវរកញ្ញា​សាកល​កម្ពុជា (Miss…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ក្រុងព្រះសីហនុ​បាន​ដឹកនាំ​កងកម្លាំង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​បរិស្ថាន មន្ទីរ​ទេស​​ចរណ៍ ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុងព្រះសីហនុ សង្កាត់​លេខ​៤ និង​សិស្សសាលា​បឋម​សិក្សា​ផ្សា​រលើ ព្រមទាំង​មាន​វត្តមាន​បវរកញ្ញា​សាកល​កម្ពុជា (Miss Global Cambodia ២០១៧-២០១៨)​ចំនួន​២​រូប​ចូលរួម​ផង​ដែរ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា បាន​ធ្វើ​សកម្មភាព​រើស​សំរាម​សម្អាត​អនាម័យ​នៅ​តំបន់ឆ្នេរ​អូរ​ត្រេះ ក្នុង​ក្រុងព្រះសីហនុ ។

យោង​តាម​ប្រធាន​ក្រុម​ដឹកនាំ​បវរកញ្ញា​សាកល​កម្ពុជា​ដែល​បាន​ចូលរួម​និយាយ​ថា សកម្មភាព​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​នា​ថ្ងៃនេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​បរិស្ថាន​អនាម័យ​នៅ​តំបន់ឆ្នេរ​ឲ្យ​កាន់តែ​ស្រស់​ស្អាត​បន្ថែម​ទៀត ខណៈ​ខេត្ត​ព្រះ​សីហ​នុ​បាន​និង​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ ។

​ប្រភព​ដដែល​បន្ត​ថា ប្រសិនបើ​យើង​រួម​គ្នាស្រឡាញ់​បរិស្ថាន រួម​គ្នា​គិត រួម​គ្នា​ទទួលខុស
ត្រូវ មិន​មើលបំណាំ​គ្នា​លើ​បញ្ហា​បរិស្ថាន លោកសង្ឃឹមថា ក្នុង​រយៈពេល​យ៉ាង​យូរ​២​ឆ្នាំ​ទៀត កម្ពុជា​នឹង​ក្លាយជា​កូន​នាគ​អាស៊ី​ទាំង​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ជាក់​ជា​ពុំខាន ។ នេះ​ជា​ការ​ថ្លែង​ប្រកបដោយ​មោទនភាព​របស់​លោក​តែ​ប៉ុណ្ណោះ ។

ដោយឡែក លោក​ជំទាវ ហៀ​ក ហ៊ី​មុ​ល្លី អភិបាលរង​ខេត្ត នា​រសៀល​ថ្ងៃ​នោះ​ដែរ ក៏​បាន​ផ្ញើ​សារ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ទាំងអស់ សូម​ចូលរួម​ថែរក្សា​អនាម័យ ដើម្បី​បរិស្ថាន​ស្អាត​ទាំងអស់​គ្នា ព្រោះ​អ្វី​ៗ​កើតឡើង​ទៅ​បាន​ដរាបណា​មានការ​ចូលរួម​អំពី​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ មិន​អាច​បុគ្គល​ណា​ម្នាក់​ធ្វើ​តែ​ម្នាក់ឯង​បាន​ទេ ។ បើ​ស្រឡាញ់​ខ្លួនឯង ស្រឡាញ់​សង្គម​ជាតិ ត្រូវ​ចេះ​ស្រឡាញ់​បរិស្ថាន​ជា​មុន​សិន ។

ដោយសារ​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​ពី​សំណាក់​វិនិយោគិន​និង​ពាណិជ្ជករ​ចិន​នៅ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ បញ្ហា​បរិស្ថាន​ក៏​បាន​ចោទ​ផង​ដែរ ពិសេស​តំបន់​ឆ្នេរសមុទ្រ​បាន​រង​នូវ​ការ​បង្ហូរទឹក​កខ្វក់​ចូល ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​បំពុល​ទឹកសមុទ្រ​ដោយ​ទឹក​ស្អុយ ។ នៅ​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ស្តី​ពី​បញ្ហា​ប្រឈម
និង​ដំណោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នៅ​ក្រុង​ព្រះសីហ​នុ​នា​ពេល​ថ្មី​ៗ​នេះ​ដែរ លោក​ឧបនាយក​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ឲ្យ​ដឹង​ថា ដើម្បី​ថែរក្សា​ឆ្នេរសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​នៅ​ល្អ​ស្អាត​ដូច​ដើម ត្រូវ​ដាក់​ចេញ​នូវ​កញ្ចប់​វិធានការ​គ្រប់ជ្រុង​ជ្រាយ ដែល​អាច​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ក្រុងព្រះសីហនុ​ប្រកបដោយ​ចីរភាព ក៏​ដូច​ជាធានា​នូវ​ការ​បែងចែក​ធនធាន​ថវិកាជាតិ​ប្រកបដោយ​ប្រសិទ្ធភាព ។

លោក​ថ្លែង​ថា «​អង្គប្រជុំ​បាន​ឯកភាព​ជា​គោលការណ៍​ឲ្យ​ចាត់វិធានការ​បន្ទាន់ រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នៅ​ក្រុង​ព្រះ​សីហ​នុ ដោយ​ធ្វើ​ទំនើប​កម្ម​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ដែល​មាន​ស្រាប់​ឲ្យ​មាន​សមត្ថភាព​ច្រោះ​ទឹក​កខ្វក់​បាន​ដល់​៣០.០០០​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ ។ សាងសង់​ស្ថានីយ​បូមទឹក​កខ្វក់​បន្ថែម​ទៀត រៀបចំ​ប្រព័ន្ធ​លូ និង​បំពាក់​ឧបករណ៍​និង​សម្ភារ ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ថែម​ថា ក្នុង​ការ​រៀបចំ​នេះ​ដើម្បី​យ៉ាងណា​ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២២​ខាង​មុខ​នេះ នៅ​ក្រុងព្រះសីហនុ ។

សូម​រំឭក​ថា កិច្ចប្រជុំ​អន្តរក្រសួង​ស្តី​ពី​បញ្ហាប្រឈម​ទឹក​កខ្វក់​នៅ​ក្រុងព្រះសីហនុ ដឹកនាំ​ដោយ​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ក្រោម​វត្តមាន​លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធា​រណការ​និង​ដឹក​ជញ្ជូន លោក សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន លោក ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ លោក សុខ ចិន្ដា​សោភា រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី និង​លោក យន្ដ មីន អភិបាលខេត្ត​ព្រះ​សីហ​នុ ។

កិច្ចប្រជុំ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពីមានកា​រិះគន់​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា នៅ ខេត្ត​ព្រះ​សីហ​នុ​នៅ​តែ​បន្ត​មានការ​បង្ហូរទឹក​កខ្វក់ចូល​ក្នុង​សមុទ្រ​ពី​សំណាក់​ម្ចាស់​សណ្ឋាគារ​ន ិង​ផ្ទះសំណាក់ ទោះបី​មានការ​ព្រមាន​ពី​អាជ្ញាធរ​យ៉ាងណា​ក្តី ។ បញ្ហា​ចោទ​នៅ​តែ​មាន​ជុំវិញ​ការ​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ ហើយ​អ្វី​ដែល​ជា​កង្វល់​នោះ គឺ​ដល់​រដូវវស្សា​ធ្លាក់​ភ្លៀងហើយ ទោះ​ចង់​ឬ​មិន​ចង់​បញ្ហា​ទឹក​កខ្វក់​នឹង​បន្ត​ប្រឈម បើ​មិន​មាន​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ទេ​នោះ ៕

អត្ថបទសរសេរ ដោយ