ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​ក្នុង​បឹង ​ស្លា.ប់យ៉ាង​តិច​​៣០​នាក់​ និង​បាត់​ខ្លួន​សិប​នាក់​ទៀត

4 ឆ្នាំ មុន

ប្រទេស​កុង​ហ្គោ ៖ ប្រភព​ព័ត៌មាន​មូលដ្ឋាន​បាន​​រាយការណ៍​កាលពី​យប់​ថ្ងៃ​ទី​២៦ ​ឧសភា​ថា មនុស្ស​យ៉ាង​តិច​៣០​នាក់​ស្លាប់ ​ហើយ​ច្រើន​សិប​នាក់​បាត់​ខ្លួន ដោយសារ​ការ​លិច​នាវា​មួយ​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​២៥​ ខែ​ឧសភា ​ក្នុង​បឹង…

ប្រទេស​កុង​ហ្គោ ៖ ប្រភព​ព័ត៌មាន​មូលដ្ឋាន​បាន​​រាយការណ៍​កាលពី​យប់​ថ្ងៃ​ទី​២៦ ​ឧសភា​ថា មនុស្ស​យ៉ាង​តិច​៣០​នាក់​ស្លាប់ ​ហើយ​ច្រើន​សិប​នាក់​បាត់​ខ្លួន ដោយសារ​ការ​លិច​នាវា​មួយ​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​២៥​ ខែ​ឧសភា ​ក្នុង​បឹង ​MAI NDOMBE​ភ ាគ​ខាងលិច​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។

មន្ត្រី​មូលដ្ឋាន​ម្នាក់​អះអាង​ប្រាប់​សារព័ត៌មាន​ថា យើង​បាន​រក​ឃើញ​សាកសព​មនុស្ស​៣០​នាក់ ក្នុង​នោះ​មាន​នារី​១២​នាក់ កុមារ​១១​នាក់ ​និង​បុរស​៧​នាក់​។ ​បើ​តាម​តុល្យការ​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ជាង​នេះ ហើយ​មនុស្ស​ប្រមាណ​ជា​១៨៣​នាក់​នៅ​រស់រាន​មានជីវិត​។ តាម​សម្ដី​របស់​អ្នក​ទាំងនេះ​ថា នាវា​នោះ​ដឹក​អ្នកដំណើរ​ជាង​៣៥០​នាក់​។ ការ​រុករក​នៅ​បន្ត​ក្នុង​បឹង​MAI NDOMBE ស្ថិត​ក្នុង​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ នា​ភាគ​ខាងជើង​រដ្ឋធានី​គី​ន​សា្ហ​សា​។

ចំនួន​អ្នកដំណើរ​ពិតប្រាកដ​ពិបាក​ក្នុង​ការ​កំណត់ មក​ពី​វត្តមាន​របស់​ពួក​អ្នក​លួច​ជិះ​នាវា​នោះ ដែល​ធ្វើ​ពី​ឈើ​មាន​ប្រវែង​ពី​១៥​ទៅ​៣០​ម៉ែត្រ​និង​មាន​ទទឹង​ពី​២​ទៅ​៦​ម៉ែត្រ​។ នាវា​នោះ​អាច​លិច​មក​ពី​វា​ចាស់​ហើយ​ដឹក​មនុស្ស​ច្រើន​។

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ជា​ម្រ​ទេស​ធំ​មួយ​នៅ​អាហ្វ្រិក ហើយ​ពុំ​សម្បូរ​ផ្លូវថ្នល់​តែង​ជួប​ប្រទះ​នឹង​សោកនាដកម្ម​បែប​នោះ​ជា​រឿយ​ៗ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ