ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ភាព​ស្ត្រី​គួរ​ទទួល​ទាន​អា​ហារ​អ្វី​ខ្លះ​អំ​ឡុង​ពេល​​មក​រដូវ​​បន្ថយ​ចុក​​រមួល​ខ្មាញ់​ ?

10 ឆ្នាំ មុន

ស្ត្រី​ភាគ​ច្រើន​ធ្លាប់ជួប​ប្រ​ទះ​រោគសញ្ញមាន​ដូចជា​ ​ហើម​ពោះ អស់​កម្លាំង ​ឈឺចាប់ចុក​រមួល​ក្នុង​ពោះ ឈឺក្បាល ការរំលាយអាហារមាន​បញ្ហា ​​និង​អារម្មណ៍​មិន​សូវ​ល្អ​នៅ​មុន​ពេល​​និង​​អំឡុង​ពេល​​វដ្ត​រដូវ ។ វិធីមួយក្នុងចំណោមវិធី​ដ៏​ល្អ​បំផុត​ដើម្បី​ការ​ពារ​និងព្យា​បាល​រោគ​សញ្ញា ​ទាំង​នេះគឺ​តាម​រយៈ​របបអាហារ​ទទួល​ទាន​​ដែល​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខភាព​ជា​ទូទៅ ។ ចូរ​សាក​ល្បង​ទទួល​ទាន​អា​ហារ​

ស្ត្រី​ភាគ​ច្រើន​ធ្លាប់ជួប​ប្រ​ទះ​រោគសញ្ញមាន​ដូចជា​ ​ហើម​ពោះ អស់​កម្លាំង ​ឈឺចាប់ចុក​រមួល​ក្នុង​ពោះ ឈឺក្បាល ការរំលាយអាហារមាន​បញ្ហា ​​និង​អារម្មណ៍​មិន​សូវ​ល្អ​នៅ​មុន​ពេល​​និង​​អំឡុង​ពេល​​វដ្ត​រដូវ ។ វិធីមួយក្នុងចំណោមវិធី​ដ៏​ល្អ​បំផុត​ដើម្បី​ការ​ពារ​និងព្យា​បាល​រោគ​សញ្ញា ​ទាំង​នេះគឺ​តាម​រយៈ​របបអាហារ​ទទួល​ទាន​​ដែល​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខភាព​ជា​ទូទៅ ។ ចូរ​សាក​ល្បង​ទទួល​ទាន​អា​ហារ​ខាង​ក្រោម​នេះ​ ៖​

១-ពពួក​សណ្តែក ៖
យោង​តាម​​​វេជ្ជ​បណ្ឌិត Susan Lark នា​យក​​​​មជ្ឈ​មណ្ឌល​ជួយ​ខ្លួន​ឯង PMS នៅ​ទីក្រុង Los Alto រដ្ឋកា​លី​ហ្វ័រនីញ៉ា​ សហ​រដ្ឋ​អា​មេរិក​បាន​ឱ្យ​ដឹង​ថា​ វត្ត​មាន​សារ​ធាតុ​សរសៃដ៏​ច្រើន​លើស​លុប​ក្នុង​ពពួក​​សណ្តែក ​មាន​ប្រ​សិទ្ធ​ភាព​កាត់​បន្ថយ​​អាការៈឈឺ​ចុក​ចាប់​ក្នុង​ពោះ​​តាម​រយៈ​ការ​​​ធ្វើ​ឱ្យ​ដុំ​លាមក​កាន់​តែ​ធំ​ជាង​មុន​ ហើយ​សម្បូរ​ដោយ​​ជាតិ​ទឹក​ច្រើន ។​​ បែប​នេះ​នឹង​ជួយ​បំ​បាត់​​​​សារ​​ធាតុ​រាវ​ពី​រាង​កាយ​ និង​ព្រម​ទាំង​ជួយ​ឱ្យ​ការ​រំលាយ​​អាហារ​ត្រ​ឡប់​មក​ភាព​ប្រ​ក្រតី​វិញ​ កាត់​បន្ថយ​បាន​ទាំង​ការ​ទល់​លា​មក​និងទាំង​ការ​​រាក​រូស​​  ។ ​លោក​បាន​បន្ត​ថា​៖ «ពពួក​បន្លែ​​ក៏​ជា​​ប្រភព​​​យ៉ាង​សម្បូរ​បែប​នៃ​វីតាមីនB​ ដែល​មាន​ប្រ​សិទ្ធ​ភាព​ការ​ពារ​ការ​ឈឺ​ចុក​រមួល​ និង​ការ​អស់​កម្លាំងក្នុង​ពេល​មក​រដូវ ។ បើ​ទោះ​បី​ជា​ពពួក​សណ្តែក​អាច​បង្កើត​ជា​ឧស្ម័នច្រើន​ក្តី​ ប៉ុន្តែ​គេ​អាច​ចៀស​វាង​ហេតុ​ការ​ណ៍​នេះ​បាន​ដោយ​ត្រូវ​ទទួល​ទាន​ក្នុង​ចំ​នួន​តិច​ ហើយ​បន្ទាប់​មក​អាច​បង្កើន​ចំនួន​​បន្តិច​ម្តង​ៗ ។

២-ពពួក​បន្លែ​ពណ៌​បៃតង ៖
ពពួក​បន្លែ​ពណ៌​បៃ​តងសម្បូរ​ទៅ​ដោយ​កាល់​ស្យូម ម៉​ាញេ​ស្យូម​ និងប៉ូ​តា​ស្យូម ។ សារ​ធាតុ​​រ៉ែ​ទាំង​អស់​នេះ​ត្រូវ​គេ​ជឿ​ថា​មាន​ប្រ​សិទ្ធ​ភាព​​ជួយ​​​បំ​បាត់​​និង​ទប់​ស្កាត់​ការ​រមួល​សាច់​ដុំ​ដែល​នាំ​ឱ្យ​មាន​ការ​ឈឺ​ចាប់ ។ វេជ្ជ​បណ្ឌិត Su​san Lark​បាន​ថ្លែង​ថា រ៉ែ​កាល់​ស្យូម ម៉ា​ញេ​ស្យូម និង​ប៉ូ​តា​ស្យូម​​អាច​ជួយ​ឱ្យ​អា​រម្មណ៍​ស្ងប់​ស្ងាត់ កាត់​បន្ថយ​បាន​ការ​ឆាប់​ខឹង​ ។ ឯពពួក​បន្លែ​​ពណ៌​​​បៃ​​តងចាស់​​ក៏​មាន​អត្ថ​ប្រ​យោជន៍​ផងដែរ​ដោយ​វា​អាច​ជួយ​ឱ្យ​ឈាម​ឆាប់​កក​ ទប់​ស្កាត់​បាន​​​ការ​ហូរ​ឈាម​ច្រើន​ហួស​ហេតុ​ ។ ប្រ​សិទ្ធ​ភាព​​បែប​នេះ​ ក៏​ព្រោះ​បន្លែ​ពណ៌​បៃ​តង​ចាស់​ផ្ទុក​ទៅ​​ដោយ​វីតា​មីន K​​ក្នុងកម្រិត​មួយ​ខ្ពស់​ ។​

៣- អា​ស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​-3 ​៖
ក្រុម​នៃ​សារ​ធាតុ​សណ្ឋាន​ដូចជា​​អ័រ​ម៉ូន​​ក្នុង​រាង​​កាយ​ដែលមាន​ឈ្មោះ​ថា prostaglandins ត្រូវ​​គេ​ដឹង​ថា​ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​ការ​កន្ត្រាក់​សាច់​ដុំ​​ឈឺ​ចាប់ពេល​មក​រដូវ​​ ។ ដូច្នេះ​មធ្យោ​បាយ​​​មួយ​​ដើម្បី​បិទ​ប្រសិទ្ធភាព ​prostaglandin​គឺ​ដោយ​ការ​​ប្រើ​ប្រាស់​អាស៊ី​ត​ខ្លា​ញ់​អូមេ​ហ្គា-​3​ដែល​មាន​ច្រើន​ក្នុង​ពពួក​ត្រី​សម្បូរ​ខ្លាញ់​ និង​បណ្តា​សណ្តែក​​ដែល​មាន​ជាតិ​ប្រេង ។ ការសិក្សា​មួយ​កាល​ឆ្នាំ១៩៩៥ ​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​ប័ត្រ​​ European Journal of Clinical បាន​រក​ឃើញ​ថា ​ស្ត្រី​ដែល​របប​អាហារ​​ទទួល​ទាន​របស់​ខ្លួន​សម្បូរ​​ដោយ​ខ្លាញ់​អូ​មេហ្គា​-៣​​ ហាក់គ្មាន​អា​ការៈ​ឈឺ​ចាប់​ខ្លាំង​ពេល​មក​​រដូវ ។

៤- ម្នាស់ ៖
របា​យ​ការ​ណ៍​មួយ​របស់​វេជ្ជ​បណ្ឌិត​ Phyllis  Johnson មក​ពី​មជ្ឈ​មណ្ឌល​អា​ហារូបត្ថម្ភ​​មនុស្ស​នៃ​ក្រ​សួង​​កសិកម្ម​​ រដ្ឋ​ដាកូតា​ខាង​ជើង​ សហ​រដ្ឋ​អា​មេរិក​បានបង្ហាញ​ថា​ ស្រ្តី​វ័យ​ក្មេង​ដែល​​ប្រើ​ប្រាស់​រ៉ែ​ម៉ង់ហ្គាណែសក្នុង​បរិមាណ​ទាប​បង្កើន​ការ​លំ​ហូរ​វដ្តរដូវ​​រហូត​ដល់​ទៅ៥០​​ភាគរយ ។ ចំណុច​​​នេះ​បាន​នាំ​ឱ្យ​វេជ្ជ​បណ្ឌិត​ Johnson ស្នើ​ឡើង​ថា ​បណ្តា​ស្ត្រី​ដែល​ធ្វើ​ទុក្ខ​ខ្លាំង​ក្នុង​ពេល​មក​រដូវ​គួរ​បង្កើន​ការ​ប្រើ​ប្រាស់​រ៉ែ​ម៉ង់​កា​ណែស​ឱ្យ​បាន​ច្រើន ។ ​ម្នាស់​ជា​ផ្លែ​ឈើ​មួយ​ប្រ​ភេទ​​ដែល​សម្បូរ​ដោយ​រ៉ែ​មង់​កា​ណែស​ ។​​ បន្ថែម​ពី​លើ​នេះ​ទៀត​ ម្នាស់​ក៏​មាន​ផ្ទុក​ bromelain ​(ជា​​អង់​ស៊ីមដែល​អាច​ជួយ​បន្ធូរ​សាច់​ដុំ ការពារការ​ឈឺ​ចុក​​រមួលក្នុង​ពោះ​​) កម្រិត​​ខ្ពស់​ផងដែរ ។ ​

៥-ទឹក​តែ ៖
តែ​គឺ​ជា​ប្រ​ភព​មួយ​ទៀត​នៃ​​រ៉ែ​ម៉ង់ហ្គា​ណែស។ នេះបើ​យោង​តាម​វេជ្ជ​បណ្ឌិត Johnson ។ ពិសេស​ជាង​នេះ​ទៅ​ទៀត​ តែ​ខ្ញី​​មានប្រ​សិទ្ធ​ភាព​ខ្ពស់​​​បន្ថយ​អា​ការៈ​ចង្អោរ​ និង​ហើម​ពោះ ។

៦- ទឹកពិសាអនាម័យ ៖
ការ​ទប់​មិន​ឱ្យ​ហូរ​ចេញនូវ​សារធាតុរាវ​ច្រើន​លើស​លុប​គឺ​ជា​​មូល​ហេតុ​ចម្ប​ងនៃ​ការ​រំ​លាយ​​អាហារ​​​ដែល​បង្ហាញ​តាម​រយៈ​ការ​ឈឺ​ចាប់​​​ចុក​រមួល​ខ្មាញ់​ ​។ មធ្យោ​បាយ​ល្អ​បំ​ផុត​មួយ​​ដើម្បី​ជួយ​កាត់បន្ថយអា​ការៈ​បែបនេះ​គឺ​ត្រូវ​បង្កើន​ការ​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​ ។ ប្រ​សិន​ជា​ស្ត្រីម្នាក់ផឹក​ទឹក​មិន​បាន​គ្រប់​គ្រាន់​នោះ​​ រាង​កាយរបស់​នាង​អាច​ប្រឈម​នឹង​បញ្ហា​ ។ ចំណែក​អា​ហារ​២ប្រ​ភេទ​ផ្សេង​ទៀត​មានគ្រាប់ធញ្ញជាតិទាំងមូល និង​ទឹក​ដោះ​គោ​យ៉ា​អួ ៕