ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ទៅ​ជប៉ុន ដឹង​អត់! លោក​ត្រាំ​ជាប់​ចិត្តនឹង​កីឡា​មួយ​ណា

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ លោក​ដូ​ណា​ល់ ​ត្រាំ ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ដំបូង​គេ ដែល​បាន​ចូលរួម​ទស្សនាការ​ប្រកួត​​កីឡា​ចំបាប់​ស៊ូ​ម៉ូ ដែល​ប្រព្រឹត្ត​ទៅ​នៅ ​RYOGOKU KOKUGIKAN ក្រុង​តូ​ក្យូ​។…

ប្រទេស​ជប៉ុន ៖ លោក​ដូ​ណា​ល់ ​ត្រាំ ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ដំបូង​គេ ដែល​បាន​ចូលរួម​ទស្សនាការ​ប្រកួត​​កីឡា​ចំបាប់​ស៊ូ​ម៉ូ ដែល​ប្រព្រឹត្ត​ទៅ​នៅ ​RYOGOKU KOKUGIKAN ក្រុង​តូ​ក្យូ​។ លោក​ជក់ចិត្ត​នឹង​​ការ​ប្រកួត​កីឡា​ចំបាប់​របស់​កីឡាករ​មាឌ​យក្ស​ជប៉ុន ដោយ​លោក​ស្រែក​ហ៊ោសប្បាយ​ជាមួយ​មហា​ជន។

ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ជប៉ុន លោក​ត្រាំ​ជា​មេដឹកនាំ​បរទេស​ដំបូង​គេ បាន​ចូល​គាល់​ព្រះ​ចៅ​អធិ​រាជ​​ថ្មី​ជប៉ុន​ណា​រូ​ហ៊ី​តូ​។ លោក​មក​ទស្សនាការ​ប្រកួត​កីឡា​ស៊ូ​ម៉ូ រួម​ជាមួយ​ទស្ស​និក​ជន​ប្រមាណ​ជា​ជាង​១០.០០០​នាក់ ហើយ​រីករាយ​ជាមួយ​ពួក​គេ តាម​រយៈ​ការ​ចាប់ដៃ​និង​ការ​ញញឹម​រាក់ទាក់​។

គេ​បាន​បម្រុង​ទុក​កៅអី​៤​សម្រាប់​រូប​លោក ភរិយា​លោក នាយ​រដ្ឋមន្ត្រី​ជប៉ុន​លោក​សី​ុ​ន​ហ្សូ​អា​បេ​និង​ភរិយា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ