ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​កំពុង​ចង់​ដាក់ស្នេហ៍​ក្រុមហ៊ុន​បរទេស​បន្ថែម

4 ឆ្នាំ មុន

ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា រដ្ឋាភិបាល​ថៃ​កំពុង​ត្រូវ​បាន​ប្រាប់​ឲ្យ​បង្កើត​អត្ថប្រយោជន៍​សម្រាប់​ការ​វិនិយោគ​បន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​ដែល​ត្រូវ​បាន​បង្ខំ​ដោយ​ជម្លោះ​ពាណិជ្ជកម្ម​ឲ្យ​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​ទៅ​កាន់​ប្រទេស​ថៃ ។ លោក Thosaporn…

ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា រដ្ឋាភិបាល​ថៃ​កំពុង​ត្រូវ​បាន​ប្រាប់​ឲ្យ​បង្កើត​អត្ថប្រយោជន៍​សម្រាប់​ការ​វិនិយោគ​បន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​ដែល​ត្រូវ​បាន​បង្ខំ​ដោយ​ជម្លោះ​ពាណិជ្ជកម្ម​ឲ្យ​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​ទៅ​កាន់​ប្រទេស​ថៃ ។

លោក Thosaporn Sirisamphand ដែល​ជា​អគ្គលេខាធិកា​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម (NESDC) បាន​និយាយ​ថា រដ្ឋាភិបាល​ប្រហែលជា​ត្រូវ​ចេញ​កញ្ចប់​វិនិយោគ​ពិសេស​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​ដែល​ទទួល​រង​ការ​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម ។

លោក​បាន​និយាយ​ថា «​ខណៈ​ពេល​ដែល​មាន​បញ្ហា​នេះ ក្រុមហ៊ុន​បរទេស​ជា​ច្រើន​កំពុង​តែ​ស្វែងរក​ទីតាំង​ដែល​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​ការ​វិនិយោគ ។ គោលនយោបាយ​វិនិយោគ​គួរតែ​មាម​ភាព​ទាក់ទាញ​គ្រប់គ្រាន់​ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​ជ្រើស​យក​ប្រទេស​ថៃ​ធ្វើ​ជា​មូលដ្ឋាន​មិន​ត្រឹមតែ​សម្រាប់​បើក​ដំណើរការ​រោងចក្រ​ទេ តែ​ក៏​សម្រាប់​ការ​ពង្រីក​ខ្សែ​ផលិតកម្ម​ផង​ដែរ​»​។

លោក Thosaporn បាន​បន្ត​ថា ការ​សិក្សា​មួយ​របស់ NESDC បាន​ប្រទះ​ឃើញ​ថា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ដែល​កើតឡើង​តាំងពី​ឆ្នាំ ២០១៨ បាន​បង្ក​ឲ្យ​រោងចក្រ​ឧស្សាហកម្ម​ជា​ច្រើន​ក្នុង​ប្រទេស​ទាំង​ពីរ​ពិចារណា​លើ​ការ​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​ដទៃ​។

លោក​បាន​លើក​ឡើង​ពី​ការ​ស្ទង់​មតិ​មួយ​របស់​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ក្នុង​ប្រទេស​ចិន​ដែល​បង្ហាញ​មក​ថា​កំណើន​ពន្ធ​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​កំពុង​តែ​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​ចិន​។

ការ​ស្ទង់​មតិ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ជា​ច្រើន​កំពុង​តែ​ប្តូរ​ឬ​មាន​គម្រោង​ប្តូរ​រោងចក្រ​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​ដទៃ ។ ទីតាំង​ដែល​ពួក​គេ​ចាប់អារម្មណ៍​រួម​មាន​អាស៊ី​អាគ្នេយ៍ និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ មាន​តិច​ជាង ៦% នៃ​អ្នកចូលរួម​ការ​ស្ទង់​មតិ​និយាយ​ថា​ពួក​គេ​ចង់​ប្តូរ​រោងចក្រ​ទៅ​កាន់​សហរដ្ឋអាមេរិក​។

លោក Thosaporn បាន​និយាយ​ថា​សង្គ្រាម​ពាណិជ្ជកម្ម​អាច​នឹង​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​របស់​ពិភពលោក​សម្រាប់​ផលិតផល​អគ្គិសនី​ពី​ប្រទេស​ចិន​មក​កាន់​អាស៊ី​អាគ្នេយ៍​វិញ ។ ហើយ​ការ​ផ្លាស់​ប្តូរ​នេះ​អាច​នឹង​ត្រូវ​បាន​មើលឃើញ​ក្នុង​ឆមាស​ទី​ពីរ​នា​ឆ្នាំ​នេះ​ដែល​ជា​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​តានតឹង​ឡើង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ