ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​​សុខ​ភាពរបស់​ផ្លែ​ចេក៦ចំណុច

10 ឆ្នាំ មុន

ចេក​ជា​ប្រភេទ​​ផ្លែ​ឈើ​​ដ៏​សាមញ្ញ​និង​មាន​ការ​ពេញ​និ​យម​បំ​ផុត​ក្នុង​ចំ​ណោម​មនុស្ស​គ្រប់​​វ័យ​ ។ ចាប់​តាំង​ពី​ខ្ចី​រហូត​ដល់​ទុំ ចេក​អាច​ទទួល​​ទាន​បាន​ទាំង​អស់ ។ គេ​អាច​ប្រើ​វា​ជា​បង្អែម​លាង​មាត់​ក្រោយ​បាយ​ក៏​បាន ។ ខាង​ក្រោម​នេះ​ជា​អត្ថ​ប្រ​យោជន៍​សុខ​ភាព​ដែល​បានមក​ពី​ការ​ទទួល​ទាន​ចេក​ទុំ ៖

​ចេក​ជា​ប្រភេទ​​ផ្លែ​ឈើ​​ដ៏​សាមញ្ញ​និង​មាន​ការ​ពេញ​និ​យម​បំ​ផុត​ក្នុង​ចំ​ណោម​មនុស្ស​គ្រប់​​វ័យ​ ។ ចាប់​តាំង​ពី​ខ្ចី​រហូត​ដល់​ទុំ ចេក​អាច​ទទួល​​ទាន​បាន​ទាំង​អស់ ។ គេ​អាច​ប្រើ​វា​ជា​បង្អែម​លាង​មាត់​ក្រោយ​បាយ​ក៏​បាន ។ ខាង​ក្រោម​នេះ​ជា​អត្ថ​ប្រ​យោជន៍​សុខ​ភាព​ដែល​បានមក​ពី​ការ​ទទួល​ទាន​ចេក​ទុំ ៖

១- ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម ៖ ដោយ​សារ​ វា​ជា​ផ្លែ​ឈើ​ដែលសម្បូ​រ​បូ​តា​​ស្យូម​ច្រើន​និង​កម្រិត​អំ​បិល​ទាប​ ដូចនេះ​​វា​អាច​ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម​ឱ្យ​នៅ​ធម្ម​តា​ និង​ព្រម​ទាំង​ជួយ​កាត់​បន្ថយ​បាន​នូវ​ហា​និ​ភ័យ​ដោយ​ជំ​ងឺ​បេះ​ដូង ។

២- ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ ៖ ដោយ​មាន​ប៉ូតា​ស្យូម​ច្រើន​ ដូច្នេះ​ទទួល​ទាន​ផ្លែ​ចេក​ពិត​ជា​ល្អ​សម្រាប់​សុខ​ភាព​ឆ្អឹង​របស់​អ្នក ។ ទទួល​ទាន​ឱ្យ​បាន​ទៀង​ទាត់​អាច​ជួយ​ការ​ពារ​ឆ្អឹង​មិន​ឱ្យ​ឆាប់​ខូច និង​បន្សាប​ចំ​នួន​សូ​ដ្យូម​ក្នុង​រាង​កាយ​ដែល​ទី​បំ​ផុត​សង្គ្រោះ​បាន​កាល់​ស្យូម​ដែល​ត្រូវ​លាង​សម្អា​ត​​ពី​រាង​កាយ ។

៣- ជា​ប្រ​ភព​នៃ​ថាម​ពល ៖ ចេក​ផ្ទុក​ទៅ​ដោយ​វី​តា​មីន​និង​រ៉ែ​ជាច្រើន​ដូចជា វីតា​មីន Cនិង B-6 ។ ដោយ​សារតែ​បែបនេះ​ ទើប​បញ្ជាក់​ថា ចេក​ផ្តល់​ថាម​ពល​ដល់​អ្នក​ទទួល​ទាន​វា ។ ចូរ​ទទួល​ទាន​ចេក​ឱ្យ​បាន​២​ផ្លែ​ពេល​រសៀល​ ពោល​គឺ​បន្ទាប់​ពី​អា​ហារ​ថ្ងៃ​ត្រង់​របស់​អ្នក​ត្រូវបាន​​រំ​លាយ​អស់​ ហើយខណៈ​ជួន​ពេល​​ក្រពះ​ត្រូវ​ការ​អា​ហារ​ ។

៤- ផ្តល់​សុខ​ភាព​ដល់​ពោះ​វៀន​ធំ ៖ ប្រ​សិន​ជា​អ្នក​មាន​បញ្ហា​ទល់​លា​មក​ ចេក​​ជា​ផ្លែ​ឈើ​ដែល​អ្នក​គួរតែ​ជ្រើស​មក​ទទួល​ទាន ។ សារ​ធាតុ​សរ​សៃ​ដ៏​សម្បូ​​រ​បែប​ជួយថែ​រក្សា​ប្រ​ព័ន្ធ​ពោះ​វៀន​របស់​អ្នក ។

៥- កាត់​បន្ថយ​ Stress(​ភាព​តាន​តឹង​) ៖ នៅ​ពេល​ដែល​អ្នក​ជួប​បញ្ហា​ Stress ចង្វាក់​រំ​លាយ​អា​ហារ​នៃ​រាង​កាយ​របស់​អ្នក​កើន​ឡើង​ហើយ​កម្រិត​ប៉ូ​តា​ស្យូម​ក៏​ថយ​ចុះ ។ ហេតុ​ដូច្នេះ​ ទទួល​ទាន​ចេក​មួយ​ផ្លែ​ធ្វើ​ឱ្យ​រាង​កាយ​មាន​លំ​ហូរ​ប៉ូ​តា​ស្យូម​​ ធ្វើ​​ឱ្យ​អ្នក​មាន​ការ​ធូរ​ស្បើយ​ស្វ័យ​ប្រ​វត្ត​ជា​ពិ​សេស​ជួយ​ឱ្យ​ចង្វាក់​បេះ​ដូង​មាន​ដំណើរ​ទៀង​ទាត់ ។

៦- ជា​អា​ហារ​របស់​ខួរ​ក្បាល៖ ប៉ូ​តា​ស្យូម​ក្នុង​ផ្លែ​ចេក​បាន​បង្កើត​ភាព​អស្ចារ្យ​មួយ​ទៀត​ដោយ​ការ​ធ្វើ​ឱ្យ​ខួរ​ក្បាល​អ្នក​កាន់​តែ​វាង​វៃ​រហ័ស​រហួន​ពោល​គឺ​វា​ហាក់ដូច​​ជា​ប្រេង​ឥន្ធ​នៈ​សម្រាប់​ខួរ​ក្បាល ៕