ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​អា​មេ​រិ​កមួយ​ រាំង​ខ្ទប់​មូលនិធិ​កសាង​​ជញ្ជាំង​ព្រំដែន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ចៅក្រម​សហព័ន្ធ​អា​មេ​រិ​កមួយ​រូប កាលពី​ថ្ងៃ​ទី​២៤​ឧសភា​បាន​ចេញ​បញ្ជា​ដល់​រដ្ឋា​ភិបាល ឲ្យ​ផ្អាក​បណ្ដោះអាសន្ន​ការ​ដក​ប្រាក់​១​ពាន់​លាន​ដុល្លារ នៃ​ថវិកា​មន្ទីរ​ប៉ង់​តា​ហ្គោ​ន យក​មក​កសាង​ជញ្ជាំង​ព្រំដែន​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក តាម​បំណង​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​។ ចៅក្រម​នៃ​ស្រុក​NORTERN DISTRICT​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា…

សហរដ្ឋអាមេរិក ៖ ចៅក្រម​សហព័ន្ធ​អា​មេ​រិ​កមួយ​រូប កាលពី​ថ្ងៃ​ទី​២៤​ឧសភា​បាន​ចេញ​បញ្ជា​ដល់​រដ្ឋា​ភិបាល ឲ្យ​ផ្អាក​បណ្ដោះអាសន្ន​ការ​ដក​ប្រាក់​១​ពាន់​លាន​ដុល្លារ នៃ​ថវិកា​មន្ទីរ​ប៉ង់​តា​ហ្គោ​ន យក​មក​កសាង​ជញ្ជាំង​ព្រំដែន​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក តាម​បំណង​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​។

ចៅក្រម​នៃ​ស្រុក​NORTERN DISTRICT​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បាន​លើក​ហេតុផល​នៃ​ការ​សម្រេច​នោះ​ថា មក​ពី​ការ​ដក​ប្រាក់​នេះ​ពុំ​ត្រូវ​បាន​អនុម័ត​ដោយ​សភា​។ ចៅក្រម​រូប​នោះ​លោក​HAYWOOD GILLIAM JR​ក្នុង​បទបញ្ជា​របស់​លោក​សរសេរ​ថា ជំហរ​ដែល​ថា​រដ្ឋាភិបាល​អាច ពេល​សភា​បដិសេធ​សំណើ​ផ្ដល់​មូលនិធិ ដក​យក​ប្រាក់​ទៅ​ប្រើប្រាស់​ដោយ​ពុំ​ឆ្លងកាត់​សភា ជា​ការ​មិន​គោរព​បណ្ដា​គោលការណ៍​នៃ​ការ​បែងចែក​អំណាច​គ្នា ដែល​មាន​ចាប់តាំងពី​បណ្ដា​ថ្ងៃ​ដំបូង​នៃ​ការ​បង្កើត​សាធារណរដ្ឋ​របស់​យើង​មក​ម៉្លេះ​។

ដោយ​អស់សង្ឃឹម​មក​ពី​ការ​បដិសេធ​របស់​សភា មិន​ផ្ដល់​ប្រាក់​ចាំបាច់ សម្រាប់​ការ​កសាង​ជញ្ជាំង​ព្រំដែន ដូច​ការ​សន្យា​ក្នុង​ពេល​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៦ លោក​ដូ​ណា​ល់​ត្រាំ​បាន​ប្រកាស​ពី​ភាព​អាសន្ន​ជាតិ ដើម្បី​អាច​ដក​ប្រាក់​ប្រមាណ​ជា​៦,៧​ពាន់​លាន​ដុល្លារ ដែល​អនុម័ត​រួច​ហើយ​សម្រាប់​គោលដៅ​ឯទៀត​ៗ​។ ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​សភា​អនុម័ត​សម្រាប់​បណ្ដា​សកម្មភាព​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​និង​តិច​សាស់​។

ការ​តតាំង​គ្នា​ខាង​តុលាការ​នឹង​បន្ត​ទៀត​នា​ថ្ងៃ​ទី​៣០​ឧសភា​នៅ​ក្រុង​វ៉ា​សិ​ុ​ន​តោន ពេល​តុលាការ​សហព័ន្ធ​មួយ​នៃ​DISTRICT OF COLUMBIA​ពិនិត្យ​ការ​ប្រើ​សភា ប្រឆាំង​ការ​ដក​ប្រាក់​៦,១​ពាន់​លាន​ដុល្លារ​នៃ​ថវិកា​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ដោយ​បណ្ដា​មេធាវី​របស់​សភា​លើក​ហេតុផល​ពី​ការ​រំលោភ​បំពាន លើ​ការ​បែងចែក​អំណាច​គ្នា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ