ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ភ្នាល់​តាម​អន​ឡាយ​ដ៏​ធំ​មួយ​កន្លែង​ផ្អើល​​ច្បារ​អំពៅ​ទី​២ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌ​ច្បារ​អំពៅ មាន​នគរបាល និង​កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់ ​បាន​បើក​ការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​ដ៏​ធំ​មួយ​កន្លែង​យីហោ «​កាហ្វេ​អង្រឹង ដុ​ង ហេង​លី​» បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​រសៀល…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌ​ច្បារ​អំពៅ មាន​នគរបាល និង​កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់ ​បាន​បើក​ការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​ដ៏​ធំ​មួយ​កន្លែង​យីហោ «​កាហ្វេ​អង្រឹង ដុ​ង ហេង​លី​» បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ មាន​ទីតាំង​ផ្ទះ​លេខ​៧៨ ស្ថិត​នៅ​ភូមិ​កណ្តាល​១ ផ្លូវ​៣៥៧ សង្កាត់​ច្បារ​អំពៅ ។

លោក ណុ​ប ផា អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ ឱ្យ​ដឹង​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បន្ទាប់​ពី​លោក​អភិបាល​ទទួល​ព័ត៌មាន​ពី​ការ​បើក​លេងល្បែង​បញ្ជល់មាន់​តាម​អន​ឡាយ​រួច​មក ដោយ​អ្នក​ចូល​ទៅ​លេង គឺ​ចូល​ទៅ​អង្គុយ​មើល​ការ​ជល់​មាន់​តាម​រយៈ​ការ​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍ រួច​ធ្វើការ​ភ្នាល់​គ្នា​ជា​ទឹកប្រាក់ ចាញ់​ឈ្នះ​រាប់រយ​ដុល្លារ។

លោក​អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ទទួល​ផែន​យុត្តិធម៌​លោក ម៉ៅ សឿ​ត ឱ្យ​ដឹង​ថា ក្នុង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន​៣៥​គ្រឿង​, ទូរទស្សន៍​១៤​គ្រឿង ព្រមទាំង​តុ កៅអី និង​ឃាត់​មនុស្ស​២១​នាក់​ផង​ដែរ ។

លោក​អធិការរង​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ទាំង​២១​នាក់​នោះ មាន​១៨​នាក់​ដែល​ជា​អ្នក​ចូល​ទៅ​លេង ត្រូវ​នគរបាល​សម្រេច​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា រួច​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ដោយឡែក​៣​នាក់​ទៀត ក្នុង​នោះ​ម្នាក់​ជា​ម្ចាស់​ទីតាំង និង​២​នាក់​ទៀត​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ត្រូវ​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ខាង​មុខ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ