ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! នៅ​សុខ​មិន​ចង់​ទេ ឃើញ​គេ​ឈ្លោះ​គ្នា​មិន​បាន

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​មួយ​បាន​កើតឡើង បង្ក​ដោយ​បុរស​ម្នាក់​បាន​យក​ដំបង​វាយ​ស្ត្រី​អ៊ី​ស្លា​ម​រង​របួសធ្ងន់ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់​វាយ​ខ្នោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​មួយ​បាន​កើតឡើង បង្ក​ដោយ​បុរស​ម្នាក់​បាន​យក​ដំបង​វាយ​ស្ត្រី​អ៊ី​ស្លា​ម​រង​របួសធ្ងន់ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់​វាយ​ខ្នោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨ និង​០០​នាទី នៅ​ចំណុច​ក្នុង​ការដ្ឋាន​សំណង់​បុរី​គ្រី​ស្តា​ល់ ក្រុម​ទី​៣៦ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ ស្មាន់ ម៉ា​រី អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន សំណង់​បុរី គ្រី​ស្តា​ល់ ភូមិ​សង្កាត់​កើតហេតុ ។ ជនសង្ស័យ​ឈ្មោះ​នុ​ត វង្ស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​បូ​រី​គ្រី​ស្តា​ល់ ភូមិ​សង្កាត់​កើតហេតុ (​ឃាត់ខ្លួន​) ។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា នៅ​វេលា និង​ទីកន្លែង​កើតហេតុ​ដូច​ខាងលើ​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​ជេរ​បញ្ចោរ​គ្នា​ជាមួយ​ស្ត្រី​ម្នាក់​ទៀត ពេល​នោះ​ជនសង្ស័យ​ក៏​ដើរទៅ​មើល ហើយ​និយាយ​ថា ចាម និង​ខ្មែរ​ឈ្លោះ​គ្នា​ប៉ុណ្ណឹង​ហើយ​មិន​ព្រម​វ៉ៃ​គ្នា​ទៀត ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ខឹង​ក៏​បាន​ជេរ​បញ្ចោរ​ជនសង្ស័យ ពេល​នោះ​ជនសង្ស័យ ខឹង​បាន​ទាញ​ដំបង​វាយ​ជន​រង​គ្រោះ​៣​ដំបង​ចំ​ដៃ​ខាងស្តាំ និង​ភ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​មាន​របួស​ស្នាម ហើយ​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ទៅ ។ លុះ​មក​ដល់​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដដែល ទើប​ប៉ុស្តិ៍​រដ្ឋបាល​តា​ខ្មៅ​បាន​ធ្វើការ​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕កែសម្រួលដោយ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ