ត្រាំ​ជឿជាក់​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ជាមួយ​ចិន


សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់​ត្រាំ​អះអាង​កាលពី​ថ្ងៃ​ទី​២៣​ឧសភា​ថា លោក​នៅ​តែ​ជឿជាក់​លើ​ការ​ចុះ​ហត្ថលេខា ដោយ​ឆាប់រហ័ស​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ចិន ទោះបី​ពុំ​មានការ​ជួប​គ្នា​កម្រិត​ខ្ពស់​ណាមួយ ត្រូវ​បាន​គ្រោង​ធ្វើ​បន្ទាប់​ពី​បរាជ័យ​នៃ​ការ​ចរចា លើក​ចុង​ក្រោយ​នេះ​កាលពី​២​ស​ប្ដា​ហ៍​មុន​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ក្ដី​។

ប្រធានាធិបតី​អា​មេ​រិ​ក​ថ្លែង​ថា រឿង​នោះ​នឹង​កើត​មាន​ឆាប់ ព្រោះ​ខ្ញុំ​យល់​ថា​ចិន​ពិតជា​មិន​ចង់​ឃើញ​សហ​គ្រាស​ជា​ច្រើន​ពាន់ ចាកចេញ​ទៅ​បោះទីតាំង​នៅ​កន្លែង​ផ្សេង​ឡើយ​។ ប៉ុន្តែ​លោក​បន្ត​ថា​លោក​នឹង​ជួប​ជាមួយ​សម​ភាគី​ចិន លោក​ស៊ី​ជី​ន​ពីង នា​ឱកាស​កិច្ចប្រជុំ​កំពូល​G20​នៅ​ទីក្រុង​អូ​សា​កា​ជប៉ុន​នា​ដំណាច់ខែ​មិថុនា​។

មុន​នេះ​លោក​ត្រាំ​បាន​អបអរ​ចំពោះ​ផែនការ​របស់​រដ្ឋការ​លោក ជួយ​ដល់​បណ្ដា​កសិករ​អា​មេ​រិ​ក ដែល​ជួប​ការ​លំបាក​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ លោក​ថា​ទឹកប្រាក់​១៦​ពាន់​លាន​ដុល្លារ​នោះ នឹង​រួមចំណែក​ថែរក្សា​ភាព​រុងរឿង​របស់​បណ្ដា​កសិករ​និង​កសិដ្ឋាន​យើង ហើយនឹង​បង្ហាញ​ថា ពុំ​មាន​ប្រទេស​ណាមួយ​មាន​សិទ្ធិ​ដាក់​វេតូ​លើ​សន្តិសុខ​សេដ្ឋកិច្ច​និង​សន្តិសុខ​ជាតិ​អា​មេ​រិ​កបាន​ឡើយ​។ លោក​ពោល​បែប​នេះ​មុន​ពេល​គម្រោង​ច្បាប់​នោះ​ដាក់​ជូន​ព្រឹទ្ធសភា​អនុម័ត​។

ម្យ៉ាងវិញទៀត​លោក​ត្រាំ​គូសបញ្ជាក់​ជា​ថ្មី ពី​បណ្ដា​គ្រោះថ្នាក់​របស់​HUAWEI​ដោយ​លោក​យល់​ថា ទំនាស់​នោះ​អាច​ដោះស្រាយ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ជាស​កល​មួយ ជាមួយ​ក្រុង​ប៉េ​កាំ​ង​។ និយាយ​ពី​បញ្ហា​សន្តិសុខ​ជាតិ​លោក​ថា រដ្ឋបាល​របស់​លោក​កាលពី​ស​ប្ដា​ហ៍​មុន បាន​ហាមឃាត់​បណ្ដា​សហគ្រាស​អា​មេ​រិ​ក​មិន​ឲ្យ​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​តេ​ឡេ​កូ​ម​ធំ​ជាងគេ​លើ​ពិភពលោក​នោះ​៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ