ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សករាជថ្មីនៃទំនាក់ទំនង! លោក ត្រាំ បញ្ជាឱ្យបើកជើងហោះហើរពាណិជ្ជកម្មទៅកាន់វេណេស៊ុយអេឡាឡើងវិញ!

1 នាទី មុន

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបើកលំហផ្លូវអាកាសប្រទេសវេណេស៊ុយអេឡា សម្រាប់ជើងហោះហើរពាណិជ្ជកម្មឡើងវិញ ដើម្បីផ្ដល់ឱកាសឱ្យពលរដ្ឋអាម៉េរិកអាចធ្វើដំណើរទៅកាន់ទីនោះដោយសុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua…

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបើកលំហផ្លូវអាកាសប្រទេសវេណេស៊ុយអេឡា សម្រាប់ជើងហោះហើរពាណិជ្ជកម្មឡើងវិញ ដើម្បីផ្ដល់ឱកាសឱ្យពលរដ្ឋអាម៉េរិកអាចធ្វើដំណើរទៅកាន់ទីនោះដោយសុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua និងប្រភពផ្សេងៗទៀតនៅថ្ងៃទី៣០ ខែមករានេះ។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងលោក ត្រាំ និងប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា លោកស្រី ដេលស៊ី រ៉ូទ្រីហ្គេស។ ទន្ទឹមនឹងនេះ រដ្ឋបាលលោក ត្រាំ ក៏បានបង្ហើបពីផែនការបើកស្ថានទូតអាម៉េរិកប្រចាំទីក្រុងការ៉ាកាសឡើងវិញផងដែរ ដែលនេះជាសញ្ញានៃការស្ដារទំនាក់ទំនងការទូត និងការគ្រប់គ្រងស្ថានការណ៍ទាំងស្រុងរបស់អាម៉េរិកនៅក្នុងតំបន់។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអាម៉េរិក និងវេណេស៊ុយអេឡា បានរង្គោះរង្គើតាំងពីឆ្នាំ ២០១៩ ដែលបណ្ដាលឱ្យមានការបិទស្ថានទូត និងការហាមឃាត់ជើងហោះហើររវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយប្រតិបត្តិការយោធាអាម៉េរិកកាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦ ដែលបានឈានដល់ការផ្លាស់ប្តូរអំណាចរបស់លោក ម៉ាឌូរ៉ូ ស្ថានការណ៍បានវិវត្តមកប្រក្រតីវិញយ៉ាងរហ័ស។ ការបើកជើងហោះហើរឡើងវិញនេះ មិនត្រឹមតែជាការសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់លោក ត្រាំ ក្នុងការនាំយកអ្នកជំនាញ និងវិនិយោគិនអាម៉េរិក ឱ្យចូលមកវិនិយោគ និងស្ដារឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡា ស្របតាមផែនការ ១០០ ពាន់លានដុល្លាររបស់លោកផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ