ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា​​ពូទីន​សន្យា​ជា​មួយ​លោក​ផ្អាក​វាយ​ប្រហារ​ទី​ក្រុង​តូច​ធំ​របស់​អ៊ុយ​ក្រែន​មួយ​សប្ដាហ៏

1 នាទី មុន

ទី​ក្រុង​កៀវ៖ លោក​ត្រាំ​ថ្លែង​ថា​លោក​ពូទីន​យល់​ព្រម​ជា​មួយ​លោក​ដើម្បី​ផ្អាក​វាយ​ប្រហារ​រដ្ឋ​ធានី​កៀវ​របស់​អ៊ុយ​ក្រែន​ និង​ទី​ក្រុង​តូច​ធំ​ដទៃ​ទៀត​រយៈ​ពេល​មួយ​សប្ដាហ៍​ដើម្បី​ទុក​ឱ្យ​ប្រ​ជា​ជន​អ៊ុយ​ក្រែន​រស់​នៅ​បាន​ស្រួល​បន្តិច​នៅ​ក្នុង​សីតុណ្ហ​ភាព​ចុះ​ត្រជាក់​ខ្លាំង​។ ក្រោយ​ការ​ថ្លែង​ដូច្នេះ វិមាន​ក្រឹម​ឡាំង​មិន​ទាន់​ចេញ​មក​បញ្ជាក់​ថា​លោក​ពូទីន​ពិត​ជា​​បាន​យល់​ព្រម​ ឬ​យ៉ាង​ណា​ទេ​​។ រុស្ស៊ី​នៅ​តែ​បន្ត​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទៅ​ទី​តាំង​សំខាន់​ៗ​​ស្តុក​ទុក ឬ​ផលិត​ថាម​ពលរបស់​អ៊ុយ​ក្រែន​។ រុស្ស៊ី​សង្ឃឹម​ថា​ធ្វើ​ដូច្នេះ​អាច​ឱ្យ​អ៊ុយ​ក្រែន​ចុះ​ខ្សោយ​ការ​តស៊ូ​ និង​ធ្វើ​ឱ្យ​ប្រជា​ជន​អ៊ុយ​ក្រែន​ទូទាំង​ប្រទេស​រស់​នៅ​ត្រជាក់​ស្ទើរ​ស្លាប់​ដោយ​សារ​គ្មាន​អ្វី​សម្រាប់​ដុត​កម្ដៅ​ខ្លួន​។…

ទី​ក្រុង​កៀវ៖ លោក​ត្រាំ​ថ្លែង​ថា​លោក​ពូទីន​យល់​ព្រម​ជា​មួយ​លោក​ដើម្បី​ផ្អាក​វាយ​ប្រហារ​រដ្ឋ​ធានី​កៀវ​របស់​អ៊ុយ​ក្រែន​ និង​ទី​ក្រុង​តូច​ធំ​ដទៃ​ទៀត​រយៈ​ពេល​មួយ​សប្ដាហ៍​ដើម្បី​ទុក​ឱ្យ​ប្រ​ជា​ជន​អ៊ុយ​ក្រែន​រស់​នៅ​បាន​ស្រួល​បន្តិច​នៅ​ក្នុង​សីតុណ្ហ​ភាព​ចុះ​ត្រជាក់​ខ្លាំង​។ ក្រោយ​ការ​ថ្លែង​ដូច្នេះ វិមាន​ក្រឹម​ឡាំង​មិន​ទាន់​ចេញ​មក​បញ្ជាក់​ថា​លោក​ពូទីន​ពិត​ជា​​បាន​យល់​ព្រម​ ឬ​យ៉ាង​ណា​ទេ​​។

រុស្ស៊ី​នៅ​តែ​បន្ត​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទៅ​ទី​តាំង​សំខាន់​ៗ​​ស្តុក​ទុក ឬ​ផលិត​ថាម​ពលរបស់​អ៊ុយ​ក្រែន​។ រុស្ស៊ី​សង្ឃឹម​ថា​ធ្វើ​ដូច្នេះ​អាច​ឱ្យ​អ៊ុយ​ក្រែន​ចុះ​ខ្សោយ​ការ​តស៊ូ​ និង​ធ្វើ​ឱ្យ​ប្រជា​ជន​អ៊ុយ​ក្រែន​ទូទាំង​ប្រទេស​រស់​នៅ​ត្រជាក់​ស្ទើរ​ស្លាប់​ដោយ​សារ​គ្មាន​អ្វី​សម្រាប់​ដុត​កម្ដៅ​ខ្លួន​។ ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅសេត​វិមាន​ថ្មី​ៗ​នេះ លោ​កត្រាំ​អះ​អាង​ថា​លោក​បាន​ស្នើ​សុំ​ឱ្យ​លោក​ពូទីន​ផ្អាក​វាយ​ប្រហារ​ទី​ក្រុង​កៀវ​ និង​ទី​ក្រុង​ដទៃ​ទៀត​រយៈ​ពេល​មួយ​សប្ដាហ៍​នៅ​ពេល​ដែល​អាកាស​ធាតុ​ចុះ​ត្រជាក់​ខ្លាំង​។ លោក​បញ្ជាក់​ថា​លោក​ពូទីន​បាន​យល់​ព្រម​តាម​សំណើ​នេះ​។

កាល​ពី​មុន​នេះ​អ្នក​សារ​ព័ត៌​មាន​បាន​សាក​សួរ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ដើម្បី​ចង់​ដឹង​ថា​តើ​នៅ​ពេល​ជួប​គ្នា​នៅ​ទី​ក្រុង​អាប៊ូ​ដាប៊ី ប្រទេស​អារ៉ាប់​រួម​នោះ ​ភាគី​ទាំង​២​បាន​ពិភាក្សា​គ្នា​អំពី​ការ​​ផ្អាក​វាយ​ប្រហារ​ទី​តាំ​ង​ផលិត​ថាម​ពល​ដែរ​ឬ​ទេ​។ អ្នក​នាំ​ពាក្យ​រូប​​នេះ​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​បញ្ហា​នេះ​ទេ​។​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ លោក​ហ្សេឡិនស្គី​ ថ្លែង​ថា​​​ទោះ​បី​ភាគី​ទាំង​២​ត្រៀម​ចូល​រួម​កិច្ច​ចរ​ចា​គ្នា​ក្រោម​ការ​សម្រប​សម្រួល​ពី​អាមេរិក​ក៏​ដោយ ក៏​រុស្ស៊ី​ត្រៀម​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ជា​បន្ត​ទៀត​។

លោក​ត្រាំ​ថ្លែង​ថា​លោក​មាន​ចិត្ត​សប្បាយ​រីក​រាយ​ដែល​លោក​ពូទីន​យល់​ព្រម​ជា​មួយ​លោក​។ ទី​ក្រុង​កៀវ​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ថាម​ពល​សម្រាប់​កម្ដៅ​ខ្លួន​នៅ​រដូវ​រងា​ឆ្នាំ​នេះ​។ បន្តិច​ទៀត​នឹង​ចុះ​ត្រជាក់​កាន់​តែ​ខ្លាំង​។ សីតុណ្ហ​ភាព​នៅ​ទីកន្លែង​​​ខ្លះ​អាច​នឹង​​ចុះ​ត្រជាក់​ដល់​ដក​៣០​អង្សា​ក្រោម​សូន្យ​។ នេះ​បើ​យោង​តាម​ការ​ព្យាករ​របស់​សេវា​សង្គ្រោះ​របស់​រដ្ឋា​ភិបាល​អ៊ុយ​​ក្រែន​​។

លោក​ត្រាំ​និយាយ​រំលឹក​ថា​​មុន​ពេល​លោក​ទាក់​ទង​ទៅ​លោក​ពូទីន ​មនុស្ស​ច្រើន​ណាស់​និយាយ​ប្រាប់​លោក​ថា​មិន​ចាំ​បាច់​ចំណាយ​ពេល​ហៅ​ទូរ​ស័ព្ទ​​ទេ​នាំ​តែ​ខ្ជះ​ខ្ជាយ​ពេល​វេលា​ឥត​ប្រយោជន៍។ ប៉ុន្តែ​នៅ​ទី​បំផុត​ លោក​ពូទីន​យល់​ព្រម​។ យើង​សប្បាយ​ចិត្ត​ណាស់​។ លោក​ហ្សេឡិនស្គី​ក៏​សូម​អរគុណ​លោក​ត្រាំ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​។ បើ​សិន​រុស្ស៊ី​ពិត​ជា​ផ្អាក​វាយ​ប្រហារ​មែន​ អ៊ុយ​ក្រែន​ក៏​ស្វាគមន៍​ផង​ដែរ​។ លោក​ហ្សេឡិនស្គី​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ការ​ផ្គត់​ផ្គង់​ថាម​ពល​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ជីវិត​៕ ប្រភព៖ អេ​ភី និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ