ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​កំពុង​ពិនិត្យ​មើល​គ្រប់​សេណា​រីយោ​ក្នុង​ការ​ចាត់​ការ​អ៊ីរ៉ង់​រួម​ទាំង​ការ​ប្រើ​កង​កុម្ម៉ង់​ដូ​ផង​ដែរ

4 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​កំពុង​ពិចារណា​ប្រើ​កង​កម្លាំង​ពិសេស​វាយ​លុក​ចូល​ប្រទេស​អ៊ីរ៉ង់​ នេះ​បើ​យោ​ងតាម​ការផ្សាយ​របស់​សារ​ព័ត៌​មាន​។ នៅ​ក្នុង​ចំណោម​សេ​ណា​រី​យោ​ដ៏​ប្រថុយ​ប្រថាន​ និង​គ្រោះ​ថ្នាក់​បំផុត​ដែល​លោក​ត្រាំ និង​មន្ត្រី​ក្រោម​ឱវាទ​កំពុង​ពិភាក្សា​​គ្នា​នោះ​មាន​ចំណុច​មួយ​និយាយ​អំពី​ការ​បញ្ជូន​កង​កុម្ម៉ង់​ដូ​ពិសេស​ទៅ​វាយ​កម្ទេច​ទី​តាំង​នុយ​ក្លេ​អ៊ែរ​របស់​អ៊ីរ៉ង់​ដែល​គេច​ផុត​ពី​ការ​វាយ​ប្រហារ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​មុន​។ សារ​ព័ត៌​មាន​ញូយ៉ក​ថាមស៍ (The New…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​កំពុង​ពិចារណា​ប្រើ​កង​កម្លាំង​ពិសេស​វាយ​លុក​ចូល​ប្រទេស​អ៊ីរ៉ង់​ នេះ​បើ​យោ​ងតាម​ការផ្សាយ​របស់​សារ​ព័ត៌​មាន​។ នៅ​ក្នុង​ចំណោម​សេ​ណា​រី​យោ​ដ៏​ប្រថុយ​ប្រថាន​ និង​គ្រោះ​ថ្នាក់​បំផុត​ដែល​លោក​ត្រាំ និង​មន្ត្រី​ក្រោម​ឱវាទ​កំពុង​ពិភាក្សា​​គ្នា​នោះ​មាន​ចំណុច​មួយ​និយាយ​អំពី​ការ​បញ្ជូន​កង​កុម្ម៉ង់​ដូ​ពិសេស​ទៅ​វាយ​កម្ទេច​ទី​តាំង​នុយ​ក្លេ​អ៊ែរ​របស់​អ៊ីរ៉ង់​ដែល​គេច​ផុត​ពី​ការ​វាយ​ប្រហារ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​មុន​។

សារ​ព័ត៌​មាន​ញូយ៉ក​ថាមស៍ (The New York Times) ចុះ​ផ្សាយ​ថា​លោក​ត្រាំ​កំពុង​ពិចារណា​សេណា​រីយោ​យោធា​មួយ​ចំនួន​ដែល​ក្រសួង​ការ​ពារ​ជាតិ​បាន​ដាក់​ជូន​លោក​ពិនិត្យ​ និង​សម្រេច​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​សេណា​រីយោ​មួយ​​និយាយ​ពី​ការ​វាយ​ឆ្មក់​ផង​ដែរ​។ ប៉ុន្តែ​លោក​មិន​ទាន់​ចង់​ប្រើ​ធម៌​ក្ដៅ​ដាក់​អ៊ីរ៉ង់​នៅ​ពេល​នេះ​ទេ​។ លោក​នៅ​តែ​បើក​ទូលាយ​ជា​និច្ច​សម្រាប់​ការ​ចរ​ចា​គ្នា​តាម​មធ្យោ​បាយ​ការ​ទូត​។

យោង​តាម​ប្រភព​ដែល​ដឹង​កិច្ច​ការ​នេះ​ លោក​ត្រាំ​​ត្រូវ​មន្ត្រី​ក្រោម​ឱវាទ​បង្ហាញ​ជូន​ជម្រើស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពាក់​ព័ន្ធ​នឹង​គម្រោង​វាយ​ប្រហារ​អ៊ីរ៉ង់​។ ការ​វាយ​ប្រហារ​លើក​នេះ​ផ្ដោត​សំខាន់​​ទៅ​លើ​ទី​តាំង​នុយ​ក្លេអ៊ែរ និង​មីស៊ីល​របស់​អ៊ីរ៉ង់​។ ក្រៅ​ពី​ផែន​ការ​វាយ​ប្រហារ​ទី​តាំង​នុយ​ក្លេអ៊ែរ​ដែល​នៅ​ស្អាត​ល្អ​ ផែន​ការ​មួយ​ទៀត​គឺ​ការ​វាយ​ប្រហារ​ទីតាំង​ទាំង​ឡាយ​ណា​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ថ្នាក់​ដឹក​នាំកំពូល​ៗ​របស់​អ៊ីរ៉ង់​។ មាន​ន័យ​ថា​បង្កើត​ភាព​ចលាចល​ផ្ទៃ​ក្នុង​ ហើយ​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​។

​ចំណែក​អ៊ីស្រា​អែល​កំពុង​និយាយ​បញ្ចុះ​បញ្ចូល​ឱ្យ​ទី​ក្រុ​ងវ៉ាស៊ីន​តោន​កំណត់​ទី​តាំង​ដែល​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​មីស៊ីល​របស់​អ៊ីរ៉ង់​។ ទន្ទឹម​នឹង​នោះ មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​ចង់​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ​ លោក​ត្រាំ​មិន​ទាន់​សម្រេច​ជ្រើស​រើស​យក​ប្រតិ​បត្តិ​ការ​សឹក​ណា​មួយ​នៅ​ឡើយ​ទេ​។ ប្រភព​ខ្លះ​ថា​លោក​ត្រាំ​ប្រើ​ភាសា​គំរាម​កំហែង​ដើម្បី​បង្ខំ​ឱ្យ​អ៊ីរ៉ង់​ចូល​តុ​ចរ​ចា​។

កាល​ពី​មុន​​នេះ លោក​ត្រាំ​ថ្លែង​ថា​នាវា​ចម្បាំង​របស់​អាមេរិក​កំពុង​បើក​សំដៅ​ទៅ​ប្រទេស​អ៊ីរ៉ង់​។ លោក​សង្ឃឹម​ថា​អ៊ីរ៉ង់​នឹង​វិល​ទៅ​រក​តុ​ចរ​ចា​ដើម្បីសម្រេច​ឱ្យ​បាន​កិច្ច​ព្រម​ព្រៀង​ដែល​យុត្តិ​ធម៌ និង​សម​តា​។ មាន​ន័យ​ថា​អ៊ីរ៉ង់​ត្រូវ​តែ​បោះ​បង់​ចោល​ទាំង​ស្រុង​នូវ​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ​របស់​ខ្លួន​។ លោក​ត្រាំ​បាន​និយាយ​រំលឹក​ទៅ​ដល់​ព្រឹត្តិ​ការណ៍​កាល​ពី​ខែ​មិថុនា​នៅ​ពេល​កង​ទ័ព​អាកាស​អាមេរិក​ទម្លាក់​គ្រាប់​បែក​លើ​ទីតាំង​​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ លោកព្រមាន​ថា​ការ​វាយ​ប្រហារ​លើក​ក្រោយ​នឹង​មាន​សភាព​ខ្លាំងក្លា​ជាង​ពេល​នោះ​ឆ្ងាយ​ណាស់​។ ដូច្នេះ សូម​កុំ​ឱ្យ​រឿង​នេះ​កើត​ឡើង​ឱ្យ​សោះ​​៕ ប្រភព​៖​ ទី​ភ្នាក់​ងារ​ព័ត៌​មាន​តាស់ (TASS)​ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ