ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រ.ហារ​ជី.វិ.ត​ក្រុម​ប.ង​ធំ​១១​នាក់​ដែល​ជា​មេ​ខ្លោង​បើក​មជ្ឈ​មណ្ឌល​ឆ.​បោក​នៅ​មី​យ៉ាន់​ម៉ា

4 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ អាជ្ញា​ធរ​ចិន​ប្រហារ​ជីវិត​ទណ្ឌិត​១១​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​បង​ធំ​មីយ៉ាន់​ម៉ា​។ ក្នុង​នោះ​មាន​សមាជិក​សំខាន់​ៗ​របស់​ពួកគេ​មួយ​ចំនួន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឆ​បោក​តាម​អន​ឡាញ​។ នេះ​បើ​យោ​ងតាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​រដ្ឋ​របស់​ចិន​។ អ្នក​ទាំង​១១​នេះ​ជា​ក្រុម​អ្នក​លេង​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ភាគ​ខាង​ជើង​។ ទី​ភ្នាក់​ងារ​​ព័ត៌​មាន​ស៊ីន​ហួរាយ​ការណ៍​ថា​អ្នក​ទាំង​១១​នេះ​ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២៥​។ ការ​ប្រហារ​ជីវិត​ធ្វើ​ឡើង​ដោយ​តុលាការ​នៅ​ទី​ក្រុង​វឹន​ចូវ (Wenzhou)…

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ អាជ្ញា​ធរ​ចិន​ប្រហារ​ជីវិត​ទណ្ឌិត​១១​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​បង​ធំ​មីយ៉ាន់​ម៉ា​។ ក្នុង​នោះ​មាន​សមាជិក​សំខាន់​ៗ​របស់​ពួកគេ​មួយ​ចំនួន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឆ​បោក​តាម​អន​ឡាញ​។ នេះ​បើ​យោ​ងតាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​រដ្ឋ​របស់​ចិន​។ អ្នក​ទាំង​១១​នេះ​ជា​ក្រុម​អ្នក​លេង​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ភាគ​ខាង​ជើង​។

ទី​ភ្នាក់​ងារ​​ព័ត៌​មាន​ស៊ីន​ហួរាយ​ការណ៍​ថា​អ្នក​ទាំង​១១​នេះ​ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២៥​។ ការ​ប្រហារ​ជីវិត​ធ្វើ​ឡើង​ដោយ​តុលាការ​នៅ​ទី​ក្រុង​វឹន​ចូវ (Wenzhou) ខេត្ត​សឺជាំង (Zhejiang)។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ចិន​បង្កើន​កិច្ច​សហ​ការ​ជា​មួយ​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដើម្បី​បង្ក្រាប​មជ្ឈ​មណ្ឌល​​ឆ​បោក​។ ជា​លទ្ធ​ផល​ ជន​សង្ស័យ​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ​។

​កាល​ពី​ឆ្នាំ​មុន ក្រសួង​សន្តិ​សុខ​សា​ធារណៈ​របស់​ចិន​អះ​អា​ង​ថា​ជន​ជាតិ​ចិន​ជាង​៧៦០០​នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ល្បែង​អន​ឡាញ និង​ឆ​បោក​អន​ឡាញ​ត្រូវ​បាន​​​ចាប់​បញ្ជូន​ពី​ទី​ក្រុង​មីយ៉ា​វ៉ាឌី (Myawaddy) ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​មីយ៉ាន់​ម៉ា​ជាប់​នឹង​ព្រំ​ដែន​ថៃ​។​ ប្លុក​អគារ​នៅ​ក្នុង​សួន​ឧទ្យាន​ខេ​ខេ​ផាក (KK Park) ជា​សម្បុក​ឆ​បោក​អន​ឡាញ​ដ៏​ធំ​មួយ​ និង​ក៏​ជា​មជ្ឈ​មណ្ឌល​រត់​ពន្ធ​មនុស្ស​នៅ​មីយ៉ា​វ៉ាឌី​ផង​ដែរ​។

បទ​ល្មើស​ដែល​ជន​ទាំង​១១​នាក់​បាន​ប្រព្រឹត្ត​មាន​ដូច​ជា​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ដោយ​ចេត​នា​, បង្ក​របួស​ស្នាម​ដោយ​ចេត​នា​, ឃុំ​ខ្លួន​មនុស្ស​ខុស​ច្បាប់​, បើក​មជ្ឈ​មណ្ឌល​ឆ​បោក និង​កាស៊ីណូ​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួរ​រាយ​​ការណ៍​ថា​សេចក្ដី​សម្រេច​របស់​​តុលាការ​សាលា​ដំបូង​​ដែល​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​ទាំង​១១​នោះ​ត្រូវ​បាន​តុលាការ​កំពូល​នៅ​ទី​ក្រុង​ប៉េ​កាំង​តម្កល់​ទុក​ជា​បាន​ការ​ដដែល​។ តុលាការ​អះ​អាង​ថា​បទ​ល្មើស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មាន​ច្រើន​គ្រប់​គ្រាន់​​៕ ប្រភព៖ រ៉យ​ទ័រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ