ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​បើ​អាមេរិក​វា.យ​ប្រ.ហារ​អ៊ីរ៉ង់​នឹង​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ពេញ​តំបន់​មជ្ឈិម​បូព៌ា

9 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​មាន​បទ​អត្ថា​ធិប្បាយ​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ឡើង​កម្ដៅ​រវាង​អាមេរិក និង​អ៊ីរ៉ង់​។ អត្ថា​ធិប្បាយ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​មើល​ឃើញ​ស្ថាន​ភាព​មិន​ស្រួល​រវាង​អាមេរិក និង​អ៊ីរ៉ង់​ ជា​ពិសេស​សភាពការណ៍​នេះ​មិន​អាច​មើល​ស្រាល​បាន​ឡើយ​ ស្រួល​មិន​ស្រួល​សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង​។ ​លោក​ដូណាល់​ត្រាំ​ព្រមាន​ថា​បើ​អ៊ីរ៉ង់​មិន​ព្រម​ចូល​តុ​ចរ​ចា​ដើម្បី​បង្កើត​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ទេ​ លោក​នឹង​វាយ​ប្រហារ​អ៊ីរ៉ង់​ថែម​ទៀត​។ វាយ​លើក​នេះ​ខ្លាំង​ជាង​កាល​ពី​ខែ​មិថុនា…

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​មាន​បទ​អត្ថា​ធិប្បាយ​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ឡើង​កម្ដៅ​រវាង​អាមេរិក និង​អ៊ីរ៉ង់​។ អត្ថា​ធិប្បាយ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​មើល​ឃើញ​ស្ថាន​ភាព​មិន​ស្រួល​រវាង​អាមេរិក និង​អ៊ីរ៉ង់​ ជា​ពិសេស​សភាពការណ៍​នេះ​មិន​អាច​មើល​ស្រាល​បាន​ឡើយ​ ស្រួល​មិន​ស្រួល​សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង​។ ​លោក​ដូណាល់​ត្រាំ​ព្រមាន​ថា​បើ​អ៊ីរ៉ង់​មិន​ព្រម​ចូល​តុ​ចរ​ចា​ដើម្បី​បង្កើត​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ទេ​ លោក​នឹង​វាយ​ប្រហារ​អ៊ីរ៉ង់​ថែម​ទៀត​។ វាយ​លើក​នេះ​ខ្លាំង​ជាង​កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន​ឆ្ងាយ​ណាស់​។

ហេតុ​នេះ រុស្ស៊ី​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​អ៊ីរ៉ង់​ ហើយ​អ៊ីរ៉ង់​ជា​អ្នក​ផ្គត់​ផ្គង់​ដ្រូន​អត្ត​ឃាត​ទៅ​ឱ្យ​រុស្ស៊ី​ផង​ដែរ​នោះ រុស្ស៊ី​យល់​ថា​​មិន​ទាន់​ហួស​ពេល​ទេ អាមេរិក​ និង​អ៊ីរ៉ង់​អាច​រក​ពេល​ជជែក​គ្នា​ដោយ​ត្រជាក់​ចិត្ត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។ វិមាន​ក្រឹម​ឡាំង​ឆ្លៀត​ព្រមាន​ថា​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​នឹង​មាន​ផល​វិបាក​ដ៏​គ្រោះ​ថ្នាក់​ ហើយ​នឹង​បង្ក​ភាព​វឹក​វរ​ពេញ​​​តំបន់​មជ្ឈិម​បូព៌ា​​។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េ​ស្កូស​ ធ្វើ​អត្ថា​ធិប្បាយ​ចំពោះ​រឿង​នេះ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​​ព្រមាន​កាល​ពី​ម្សិល​មិញ​ថា​អ៊ីរ៉ង់​ត្រូវ​តែ​ប្រញាប់​ចូល​តុ​ចរ​ចា​​​។ បើ​មិន​ដូច្នេះ​ទេ​ អាមេរិក​នឹង​វាយ​ប្រហារ​។ ក្រោយ​​ការ​ព្រមាន​នេះ អ៊ីរ៉ង់​ក៏​ព្រមាន​បក​ទៅ​វិញ​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​ដោយ​ម៉ឺង​ម៉ាត់​បំផុត​។ អ៊ីរ៉ង់​ថា​ខ្លួន​គាំទ្រ​ការ​សន្ទនា​គ្នា​។ ប៉ុន្តែ​ខ្លួន​សូម​ប្រឆាំង​ដាច់​ខាត​ការ​គំរាម​វាយ​ប្រហារ​។

ហេតុ​នេះ លោក​ប៉េស្កូស​សូម​អំពាវ​នាវ​ទៅ​គ្រប់​ភាគី​ទាំង​អស់​ប្រើ​ប្រាស់​ការ​អត់​ធ្មត់​ និង​ជៀស​វាង​ការ​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។ លោក​ថ្លែង​ថា​ច្បាស់​ណាស់​ថា​ភាគី​ទាំង​២​នៅ​មាន​ពេល​វេលា​វែង​ឆ្ងាយ​ត​ទៅ​ទៀត​ក្នុង​ការ​ជជែក​គ្នា​។ យើង​ត្រូវ​តែ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បង្កើត​យន្ត​ការ​ចរ​ចា​គ្នា​។ ការ​ចាត់​វិធាន​ការ​ដោយ​កម្លាំង​យោធា​បាន​ត្រឹម​តែ​បង្កើត​ភាព​វឹក​វរ​ពេញ​តំបន់​មជ្ឈិម​បូព៌ា​តែ​ប៉ុណ្ណោះ​ ហើយ​នឹង​នាំ​ទៅ​ដល់​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ​បំផុត​។ ពោល​គឺ​ វា​នឹង​​ធ្វើ​ឱ្យ​មាន​អស្ថិរ​ភាព​ចំពោះ​ប្រព័ន្ធ​សន្តិ​សុខ​ទូទាំង​តំបន់នេះ​​៕ ប្រភព​៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀ​ត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ