ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាមគ្គីភាពការពារជាតិ! យោធាវេណេស៊ុយអេឡាចុះចូលនឹងប្រធានាធិបតីស្ដីទី ដើម្បីទប់ស្កាត់ចលាចល

3 ម៉ោង មុន

ទីក្រុងការ៉ាកាស៖ ក្នុងពិធីយោធាដ៏ធំមួយនៅទីក្រុងការ៉ាកាស កងកម្លាំងប្រដាប់អាវុធទាំងមូលនៃប្រទេសវេណេស៊ុយអេឡា បានប្រកាសស្បថស្មោះត្រង់ និងទទួលស្គាល់លោកស្រី ដេលស៊ី រ៉ូទ្រីហ្គេស​ ជាប្រធានាធិបតីស្ដីទី ​និងជាមេបញ្ជាការកំពូលនៃកងទ័ព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន…

ទីក្រុងការ៉ាកាស៖ ក្នុងពិធីយោធាដ៏ធំមួយនៅទីក្រុងការ៉ាកាស កងកម្លាំងប្រដាប់អាវុធទាំងមូលនៃប្រទេសវេណេស៊ុយអេឡា បានប្រកាសស្បថស្មោះត្រង់ និងទទួលស្គាល់លោកស្រី ដេលស៊ី រ៉ូទ្រីហ្គេស​ ជាប្រធានាធិបតីស្ដីទី ​និងជាមេបញ្ជាការកំពូលនៃកងទ័ព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua និងប្រភពផ្សេងៗទៀតនៅថ្ងៃទី២៩ ខែមករានេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឌីអូសដាដូ កាបេឡូ បានសង្កត់ធ្ងន់ថា នេះគឺជាការបង្ហាញសាមគ្គីភាពដាច់ខាតរបស់កងកម្លាំងសន្តិសុខ ដើម្បីការពារទឹកដី និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលណាមួយក្នុងកំឡុងពេលអន្តរកាលនេះ។ ការប្រកាសនេះត្រូវបានគេមើលឃើញថា ជាការផ្ដល់ភាពស្របច្បាប់យ៉ាងរឹងមាំដល់ការដឹកនាំថ្មី ខណៈដែលប្រទេសកំពុងស្ថិតក្នុងរបត់នយោបាយដ៏តានតឹង។

គួរបញ្ជាក់ថា លោកស្រី ដេលស៊ី រ៉ូទ្រីហ្គេស ដែលធ្លាប់ជាអនុប្រធានាធិបតី បានឡើងកាន់តំណែងជាប្រធានាធិបតីស្ដីទី បន្ទាប់ពីលោក នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានកងកម្លាំងពិសេសអាម៉េរិកចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦។ ក្នុងប្រវត្តិសាស្ត្រវេណេស៊ុយអេឡា កងទ័ពគឺជាសសរទ្រូងដ៏សំខាន់បំផុតក្នុងការរក្សាអំណាចរបស់រដ្ឋាភិបាល។ ការដែលកងទ័ពយល់ព្រមចុះចូល និងទទួលស្គាល់លោកស្រី រ៉ូទ្រីហ្គេស នៅពេលនេះ គឺជាសញ្ញាបង្ហាញថា យោធាមិនបានរំសាយជួរ ឬបះបោរប្រឆាំងនឹងរចនាសម្ព័ន្ធដឹកនាំដែលមានស្រាប់នោះទេ បើទោះបីជាមានសម្ពាធយ៉ាងខ្លាំងពីខាងក្រៅ ជាពិសេសពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏ដោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ