ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នូវែល​ហ្សេឡង់​ថា​ខ្លួន​មិន​ចូលរួម​ក្រុម​ប្រឹក្សា​សន្តិ​ភាព​តាម​ការ​អញ្ជើញ​របស់​លោក​ត្រាំ​ទេ

2 ម៉ោង មុន

ទី​ក្រុង​វេលីង​តុន​៖ រដ្ឋាភិបាល​នូវែ​លហ្សេឡង់​សម្រេច​ចិត្ត​ថា​ខ្លួន​នឹង​មិន​​ចូល​រួម​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិ​ភាព​ដែល​ផ្ដួច​ផ្ដើម​​ឡើង​ដោយ​លោក​ដូណាល់​ត្រាំ​ទេ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​នាយក​រដ្ឋ​មន្ត្រី​នូវែល​ហ្សេឡង់​​ លោក​គ្រីស្តូ​ហ្វឺ ឡាក់​សុន (Christopher Luxon)។ លោក​ត្រាំ​បាន​ប្រកាស​បើក​សម្ពោធ​ការ​ដាក់​ឱ្យ​ដំណើរ​ការ​ក្រុម​ប្រឹក្សា​សន្តិ​ភាព​នៅ​ទី​ក្រុង​ដាវ៉ូស​ ប្រទេស​ស្វីស កាល​ពី​សប្ដាហ៍​មុន​។…

ទី​ក្រុង​វេលីង​តុន​៖ រដ្ឋាភិបាល​នូវែ​លហ្សេឡង់​សម្រេច​ចិត្ត​ថា​ខ្លួន​នឹង​មិន​​ចូល​រួម​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិ​ភាព​ដែល​ផ្ដួច​ផ្ដើម​​ឡើង​ដោយ​លោក​ដូណាល់​ត្រាំ​ទេ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​នាយក​រដ្ឋ​មន្ត្រី​នូវែល​ហ្សេឡង់​​ លោក​គ្រីស្តូ​ហ្វឺ ឡាក់​សុន (Christopher Luxon)។ លោក​ត្រាំ​បាន​ប្រកាស​បើក​សម្ពោធ​ការ​ដាក់​ឱ្យ​ដំណើរ​ការ​ក្រុម​ប្រឹក្សា​សន្តិ​ភាព​នៅ​ទី​ក្រុង​ដាវ៉ូស​ ប្រទេស​ស្វីស កាល​ពី​សប្ដាហ៍​មុន​។

កិច្ច​ការ​ដំបូង​របស់​ក្រុម​ប្រឹក្សា​នេះ​គឺ​ដោះ​ស្រាយ​ និង​ស្ដារ​តំបន់​ហ្កាហ្សា​ឡើង​វិញ​ទាំង​សេដ្ឋ​កិច្ច​ សន្តិ​សុខ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​។ ប៉ុន្តែ​ការ​បំពេញ​ការ​ងារ​របស់​ក្រុម​ប្រឹក្សា​នេះ​មាន​លក្ខណៈ​ធំ​ទូលាយ​ណាស់​ព្រោះ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ប្រដាប់​អាវុធ​ទូទាំង​សាកល​លោក​។ ម៉្យាង​ទៀត​ ក្រុម​ប្រឹក្សា​នេះ​ក៏​ទទួល​បាន​អាណត្តិ​ពី​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ផង​ដែរ។​​

លោក​ត្រាំ​បាន​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ដើម្បី​ឱ្យ​ពួក​គេ​ពិចារណា​។ បណ្ដា​ប្រទេស​មហា​អំណាច​នៅ​មជ្ឈិម​បូព៌ា​ដូច​ជា​តួក​គី, អេហ្ស៊ីប, អារ៉ាប៊ី​សា​អូឌីត​ និង​កាតា​បាន​ប្រកាស​ទទួល​យក​ការ​អញ្ជើញ​នេះ​។ ប្រទេស​ដែល​កំពុង​អភិ​វឌ្ឍ​ខ្លាំង​ដូចជា​ឥណ្ឌូណេស៊ី​ជា​ដើម​ក៏​បាន​ប្រកាស​ចូលរួម​ក្រុម​ប្រឹក្សា​សន្តិ​ភាព​នេះ​ផង​ដែរ​។ ចំណែក​ក្រុម​បស្ចិម​ប្រទេស​ និង​សម្ព័ន្ធ​មិត្ត​ចាស់​វស្សា​របស់​អាមេរិក​ហាក់​ដូច​ជា​មិន​ចាប់​អារម្មណ៍​នឹង​ក្រុម​ប្រឹក្សា​នេះ​ទេ​។

លោក​ឡាក់​សុន​ប្រកាស​តាម​អ៊ីមែល​ថា​លោក​សម្រេច​ចិត្ត​រួច​ហើយ​ថា​នឹង​មិន​ចូលរួម​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ទេ​ដោយ​យោង​ទៅ​​លើ​​រចនា​សម្ព័ន្ធ​បច្ចុប្បន្ន​។ រដ្ឋ​មន្ត្រី​ការ​បរទេស​នូវែល​ហ្សេឡង់​ជួយ​និយាយ​បន្ទរ​តាម​​លោក​ឡាក់​សុន។ លោក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​រដ្ឋ​មួយ​ចំនួន​ ជា​ពិសេស​រដ្ឋ​នៅ​ក្នុង​តំបន់​​ បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​បំពេញ​តួ​នាទី​ក្រុម​ប្រឹក្សា​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​ហ្កា​ហ្សា​។ លោក​ថា​នូវែល​ហ្សេ​ឡង់​មិន​ចាំ​បាច់​ចូល​រួម​ចំណែក​បន្ថែម​ទៀត​ទេ​។

លោក​ឡាក់​សុន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ក្នុង​នាម​ជា​​សមាជិក​ស្ថាបនិក​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ក៏​​ជា​អ្នក​គាំទ្រ​អង្គ​ការ​នេះ​ជា​យូរ​មក​ហើយ​ នូវែល​ហ្សេឡង់​យល់​ថា​ជា​រឿង​សំខាន់​បើ​មានក្រុម​ប្រឹក្សា​នេះ​​​ជួយ​បំពេញ​ការ​ងារ​បន្ថែម​ និង​ស្រប​ទៅ​តាម​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ​។ ប៉ុន្តែ​លោក​យល់​ថា​នេះ​ជា​ស្ថាប័ន​ដែល​ទើប​តែ​បង្កើត​ថ្មី​។​ ដូច្នេះ យើង​ត្រូវ​ការ​ការ​បញ្ជាក់​បន្ថែម​ឱ្យ​បាន​ច្បាស់​ទៅ​លើ​ស្ថាប័ន​នេះ និង​បក​ស្រាយ​ចម្ងល់​នានា​ពាក់​ព័ន្ធ​នឹង​វិសាល​ភាព​នៃ​ការ​បំពេញ​ការ​ងារ​របស់​ស្ថាប័ន​នេះ​មិន​ថា​ពេល​នេះ និង​ពេល​អនា​គត​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ