ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​ប្អូនស្រី​តារា​ឆ្នើម Messi ​យកឈ្មោះ​បងប្រុស​ទៅ​ធ្វើ​រឿង​មួយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន EN AS បានឱ្យ​ដឹង​ថា ប្អូនស្រី​របស់ Messi ដែល​ជា​អ្នកតំណាង​ឱ្យ Messi ខាង​ផ្នែក​សម្លៀក​បំពាក់ បាន​ចាប់ដៃ​គ្នា​ជាមួយនឹង​ប្អូនស្រី​របស់​លោក…

តាម​ប្រភព​ព័ត៌មាន EN AS បានឱ្យ​ដឹង​ថា ប្អូនស្រី​របស់ Messi ដែល​ជា​អ្នកតំណាង​ឱ្យ Messi ខាង​ផ្នែក​សម្លៀក​បំពាក់ បាន​ចាប់ដៃ​គ្នា​ជាមួយនឹង​ប្អូនស្រី​របស់​លោក Tommy Hilfiger ដែល​ជា​ម្ចាស់​ម៉ាក​សម្លៀក​បំពាក់​ល្បី បង្កើត​ទៅ​ជា​ម៉ាក​សម្លៀក​បំពាក់​បុរស​បែប​កីឡាករ​ដោយ​ប្រើប្រាស់​ឈ្មោះ​របស់ Messi ។

គម្រោងការ​ឈាន​ចូល​ក្នុង​វិស័យ​សម្លៀក​បំពាក់​របស់​កីឡាករ​ជើង​ខ្លាំង​លំដាប់​ពិភពលោក​រូប​នេះ នឹង​ក្លាយទៅជា​ការ​ពិត​នៅ​ខែកក្កដា​ឆ្នាំ​នេះ ។ គេ​នឹង​ដាក់​លក់​ខោអាវ​ទាំងនេះ​នៅ​លើ​វេ​ប​សាយ​មួយ ដែល​អាច​នឹង​មានឈ្មោះ​ថា «The Messi Store» ។

គេ​បាន​ប្រាប់​ថា សម្លៀក​បំពាក់​មួយ​ចំនួន​ដែល​ជា​សេ​រ៊ី Limited នឹង​មាន​ហត្ថលេខា​របស់ Messi ដោយ​ផ្ទាល់ សម្រាប់​អ្នក​ដែល​ស្រឡាញ់ Messi ជាប់​បេះដូង ។ រង់ចាំ​មើល​ទាំងអស់​គ្នា ថា​ស្នាដៃ​ចាប់​ធ្វើ​អាជីវកម្ម​រួម​គ្នា​រវាង Maria Sol (​ប្អូនស្រី​របស់ Messi) និង Ginny Hilfiger (​ប្អូនស្រី​របស់ Tommy) នឹង​មាន​ភាព​ពិសេស​ខ្លាំង​ប៉ុនណា !

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ