ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​កំពុង​បញ្ជូន​ទៅ​សង្គ្រោះ ក្រោយ​កុងតឺន័រ​២​គ្រឿង​ពន្លះ​គ្នា​នៅ​ស្រុក​ព្រៃ​នប់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុងតឺន័​រ​២​គ្រឿង​បុក​គ្នា បណ្តាល​ឱ្យ​ភាគី​ខាង​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​ក្រុងភ្នំពេញ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ២០១៩…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុងតឺន័​រ​២​គ្រឿង​បុក​គ្នា បណ្តាល​ឱ្យ​ភាគី​ខាង​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​ក្រុងភ្នំពេញ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ២០១៩ ស្ថិត​ក្នុងភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។

ភាគី​ខាង​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ដែល​រង​របួសធ្ងន់​ឈ្មោះ ង៉ែត សុខ​ឃី​ម អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូ​ស្រុក​ប​សែក ខេត្ត​កំ​ព​ង់ស្ពី ។

ចំណែក​ភាគី​ខាង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត ដែល​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្តី​របស់​គាត់​បើកបរ​រថយន្ត​កុងតឺន័រ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ប្តី​របស់​បាន​ឈប់​រថយន្ត​បំរុង​ដើរ​ឆ្លងផ្លូវ​ទៅ​មក​ទិញ​បង្គារ ក៍​ត្រូវ​ភាគី​ខាង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​មក​បុក​ពេញទំហឹង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​កុងតឺន័រ​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ទុក រីឯ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ