ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មៀនឃុំបើកឡានបុ.ករះម៉ូតូ២គ្រឿង ស្លា.ប់ម្នាក់​ និងរបួ.សម្នាក់​ អាចជាប់ពន្ធនាគារ១ទៅ៣ឆ្នាំ​

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្ត​កំ​ពង​ស្ពឺ ៖ អ្នកនាំពាក្យ​នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត បាន​ចេញ​សេចក្តី​ប្រកាស​ព័​ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ ស្តី​ពី​ការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​លេខ​១៤៣ ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រវាន់…

ខេត្ត​កំ​ពង​ស្ពឺ ៖ អ្នកនាំពាក្យ​នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត បាន​ចេញ​សេចក្តី​ប្រកាស​ព័​ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ ស្តី​ពី​ការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​លេខ​១៤៣ ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ។ គួររំលឹកថា ស្មៀនឃុំ​បើកឡាន​បុ​.​ក​ម៉ូតូ ស្លា​.​ប់ម្នាក់ របួស​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ឱ្យ​ដឹង​ថា អយ្យការ​អម​សាលាដំបូង​ខេត្តបាន​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៦៥៨ ចុះ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៦ របស់​កា​រិ​យាល័យ​នគរបាល​ចរា​ចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋា​ន​នគរបាល​ខេត្ត ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​រថយន្ត​បុក​ម៉ូតូ​២​គ្រឿង នៅ​ផ្លូវ​លេខ​១៤៣ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ។

គ្រោះថ្នាក់​នេះ បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ឈ្មោះ មិន ហេង បើកបរ​រថយន្ត ម៉ាកហុ​ី​លុ​ច រេ​វ៉ូ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BK-៩៧៨១ (​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ដែល​មាន​អត្រា​ជាតិ​អាល់កុល ០,៩៥​មិ​លី្ល​ក្រាម​ក្នុង​១​លី​ត្រ​ខ្យល់​) ធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ។

រថយន្ត​នេះ បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​កលេខ កំពង់ស្ពឺ ១F-៦១១៧ បើកបរ​ដោយ​ឈ្មោះ ទឹម សា​រ៉េ​ត និង​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាកហុងដា ប៊ីត ១១០​សេ​សេ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១KG-២៦៦១ បើកបរ​ដោយ​ឈ្មោះ សែ​ម ស្រី​ទី ស្រប​ទិស​គ្នា​នៅ​ខា​មុខ ។

គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះទឹម សា​រ៉េ​ត ស្លាប់​នៅ​កន្លែង​កើតហេតុ និង​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សែ​ម ស្រី​ទី រង​របួស ។

ក្រោយ​ពី​បាន​ពិនិត្យ​ភ័ស្តុតាង និង​ឯកសារ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ទាំងមូល​រួច​មក តំណាង​អយ្យការ​បាន​សម្រេច​បើក​ការ​ចោទប្រកាន់​ប្រឆាំង​លើ​ជន​ឈ្មោះ មិន ហេង ពី​បទ​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច ។ តាម​បទ​ប្បញ្ញត្តិ​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​បណ្តាល​ឲ្យ​របួស​អ្នក​ដទៃ និង​បទ បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច ដែល​បណ្តាលឲ្យ​ស្លាប់​អ្នក​ដទៃ ប្រព្រឹត្ត​នៅ​ផ្លូវ​លេខ​១៤៣ ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦ ។

តាម​បញ្ញត្តិ​មាត្រា​៨៣ និង​មាត្រា​៨៥ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ៤៨៦ ចុះ​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ​២០២៦ បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត ស្រប​តាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ