ទីក្រុងតេហេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការវាយប្រហារថ្មីរបស់សហរដ្ឋអាម៉េរិក លើតំបន់ឆ្នេរភាគខាងត្បូង និងស្ពានសំខាន់ពីរកន្លែង ដោយចាត់ទុកថា ជា «ឧក្រិដ្ឋកម្មសង្គ្រាម» និងជាការរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី១០ ខែកក្កដានេះ។
អ៊ីរ៉ង់បានបញ្ជាក់ថា នឹងឆ្លើយតបចំពោះការវាយប្រហារនេះ ខណៈប្រធានរដ្ឋសភាអ៊ីរ៉ង់ព្រមានថា ការគំរាមកំហែងរបស់អាម៉េរិកនឹងមានតម្លៃត្រូវបង់ ហើយច្រកសមុទ្រ Hormuz នឹងបើកឡើងវិញតាមការរៀបចំរបស់អ៊ីរ៉ង់ មិនមែនដោយការគំរាមរបស់អាម៉េរិកឡើយ។
ជាមួយគ្នានេះ បញ្ជាការកណ្តាលអាម៉េរិក អះអាងថា ការវាយប្រហារនេះមានគោលបំណងកាត់បន្ថយសមត្ថភាពអ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មតាមច្រកសមុទ្រ Hormuz។ ជាការឆ្លើយតប កងកម្លាំង IRGC និងយោធាអ៊ីរ៉ង់អះអាងថា បានវាយប្រហារមូលដ្ឋានយោធាអាម៉េរិកនៅកូវ៉ែត បារ៉ែន និងកាតា។ តាមអ៊ីរ៉ង់ ការវាយប្រហាររបស់អាម៉េរិកក្នុងរយៈពេល ២ថ្ងៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់ និងរបួស ៧៨នាក់៕
ចែករំលែកព័តមាននេះ