ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករ​ដើរ​កម្សាន្ត​ក្នុង​ក្រុង​បាត់ដំបង ​ត្រូវ​ប្រុង​ប្រយ័ត្ន​យានយន្ត​របស់​ខ្លួន ​ត្រឹម​​មួយ​ប៉​ព្រិច​ភ្នែក​លោក​ចោរ​ស៊ីដាច់​ម៉ូតូ​ម្ដង​០២​គ្រឿង​

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ត្រឹម​​មួយ​ប៉​ព្រឹ​ច​ភ្នែក​ប៉ុណ្ណោះ លោក​ចោរ​បាន​កាច់​សោរ​.​កលួច​យក​ម៉ូតូ​ម្ដង​០២​គ្រឿ​ក្នុង​ពេល​តែ​មួយនៅ​ម៉ោង​ប្រហែល​៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី០៩ កក្កដា  នៅ​ពេល​ម្ចាស់​ម៉ូតូ​ទាំង​០២​គ្រឿង​​បាន​ជិះ​ទៅ​ដើរ​លេង​នៅ​មាត់​ស្ទឹង​សង្កែ និងបាន​ទុក​ម៉ូតូ​ជា​មួយ​​គេឯង​នៅ​ក្បែរ​មាត់​ស្ទឹង​ត្រើយ​ខាងលិច (​ខាងជើង​វិមាន​ឯករាជ្យ​)  នៅ​ម្ដុំ​ខាង​មុខ​មន្ទីរ​សុរិយោដី​ខេត្ត​ចំ​កណ្ដាល​បេះដូង​ក្រុង​បាត់ដំបង​តែ​ម្ដង ​។

​ប្រភព​ព័​ត៌​មានបាន​ឱ្យ​​ដឹង​ថា ម៉ូតូ​ដែល​ត្រូវ​លោក​ចោរ​ដៃ​ឆើត​លួច​យក​ទៅ​ទាំង​០២​គ្រឿង​នោះ​មាន​៖ ១-​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ព​ណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤ ពាក់​ស្លាក​លេខបាត់ដំបង 1AV-4891 អ្នក​ជិះ​ម៉ូតូ ឬ​អ្នក​ជិះ​ឈ្មោះ ខុស សុភ​ចិ​ត្រា ភេទ​ស្រី ​អាយុ​១៥​ឆ្នាំ និង២-​ម៉ាក​​ហុងដា​ឌ្រី​មសេ​១២៥ ព​ណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០២៦ ពាក់​ស្លាក​លេខ​បាត់ដំបង 1AZ-7769  ម្ចាស់​ម៉ូតូ ឬ​អ្នក​ជិះ​ឈ្មោះ នី អា​នី​តា ភេទ​ស្រី​ អាយុ​១៦​ឆ្នាំ ជន​រង​គ្រោះ​របស់​នៅ​សង្កាត់​អូរ​ម៉ា​ល់  ក្រុង​បាត់ដំបង​ ។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា  ជន​រង​គ្រោះ​ទាំង​០២​នាក់​នេះ បាន​បាត់​ម៉ូតូ​ព្រម​ៗ​គ្នា  ដែល​ពួក​នាង​ទុក​ក្បែរ​គ្នា ​ជាមួយនឹង​ម៉ូតូ​គេឯង​ជា​ច្រើន​គ្រឿង​ទៀត នៅ​ក្បែរ​មាត់​ស្ទឹង ខាង​មុខ​មន្ទីរ​សុរ​យោ​ឌី​ខេត្ត​ ។

​បើ​តាម​ការ​ស្រង់​សម្ដី​ពី​សាច់ញាតិ ពួក​នាង​បាន​ជិះ​ម៉ូតូ​ទៅ​ទុក​ក្បែរ​គេឯង រួច​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​មាត់​ស្ទឹង​ជាមួយនឹង​មនុស្ស​យ៉ាងច្រើន​កុះករក្នុង​ថ្ងៃ​ដំបូង​នៃ​ពិធី ​«​ពី​ព័រ​ណ៏​ផ្លែ​ឈើ​បាត់ដំបង​»​ ។ ​ប៉ុន្តែ​បន្តិច​ក្រោយមក ពេល​ពួក​នាង​ដើរ​ត្រឡប់​មក​យក​ម៉ូតូ​វិញ  ​​ស្រាប់តែ​បាត់​ម៉ូតូ​​​ពី​កន្លែង​ទុក ហើយ​នាំ​គ្នា​ស្វែងរក​យ៉ាងណា​ក៏​មិនឃើញទើប​ដឹង​ថា ម៉ូតូ​ពួក​នាង​ទាំង​០២​គ្រឿង​ដែល​ទុក​ក្បែរ​គ្នា​នោះ ត្រូវ​ចោរលួច​បាត់​ទៅ​ហើយ​ ។

​ក្រោយ​ពី​ជឿជាក់​​ថា  ម៉ូតូ​ត្រូវ​លោក​ចោរលួច​យក​ទៅ​បាត់ ពួក​នាង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​​នៅ​កន្លែង​អធិការ​ក្រុង​បាត់ដំបង និង​ប្ដឹង​នៅ​កន្លែង​កងរាជអាវុធហត្ថ​ផង  ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរា​គម​ន៏​រក​ម៉ូតូ​និង​តាម​ចាប់ចោរ​ ។

​សូម​បញ្ជាក់​ដែរ​ថា   នៅ​រ៉​ប​មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាងលិច ម្ដុំ​ខាងជើង​វិមាន​ឯករាជ្យ (​ខាង​មុខ​មន្ទីរ​សុរិយោ​ឌី​ខេត្ត​) គេ​សង្កេត​ឃើញ​អ្នក​ដើរ​កម្សាន្ត ឬ​អ្នក​ដើរ​ហាត់ប្រាណ​ភាគច្រើន ​​ជិះ​ម៉ូតូ​យក​ទៅ​ទុក​តម្រៀប​គ្នា​ជា​ជួរ​​នៅ​រ៉​ប​មាត់​ស្ទឹង​នោះ​ ។ ​ប៉ុន្តែ​នៅ​ក្បែរ​ៗ​នោះ​ ក៏​មាន​សន្តិសុខ​ការពារ​ជា​ប្រចាំ​ដែរ    តែ​កម្លាំង​សន្តិសុខ​ប៉ុន្មាន​នាក់​នោះ  ពួក​គេ​ទ​ទួល​ខុស​ត្រូវ​ និង​ការពារ​តែ​កន្លែង​ទីតាំងដែល​ពួក​គេ​ទ​ទួល​ផ្ញើ​ម៉ូតូ​របស់​ពួក​គេ ដែល​មាន​ចម្ងាយ​ពី​គ្នា​ប្រហែល​ពី​៣០ ទៅ​៤០​ម៉ែត្រ​ប៉ុណ្ណោះ (​កន្លែង​ផ្ញើ​ និង​កន្លែង​មិន​ផ្ញើ​)  ដូច្នេះ​ ក្រុម​សន្តិសុខ​ទាំងនោះ​មិន​ខ្វល់ខ្វាយ​នឹង​យានយន្ត​អ្នក​ដទៃ​​ ដែល​ទុក​នៅ​កន្លែង​ផ្សេង​ឡើយ  បើ​ទោះជា​នៅ​រ៉​ប​មាត់​ស្ទឹង​ក្បែរ​គ្នា​ក្ដី​ ។

​ដោយឡែក ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ «​ចោរលួច​ម៉ូតូ​ម្ដង​០២​គ្រឿង​» ឯណេះ​វិញ បើ​តាម​ការ​លើក​ឡើង​ពី​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា ជន​ដៃដល់​អាច​មាន​បក្ខពួក​លើស​ពី​០២​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​កាច់​សោ ​«​លួច​យក​ម៉ូតូ​ម្ដង​០២​គ្រឿង​»​នេះ​ ។ ពួក​គេ​អាច​មក​រង់ចាំ​មុខ​ ដើម្បី​តាមដាន​រាល់​សកម្មភាព​ម្ចាស់​ម៉ូតូ ដែល​ជិះ​យក​ទៅ​ទុក​នៅ​ទីនោះ ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​ហើយ​ពួក​ចោរ​ក៏​ឆក់​ឱ​កាស ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ភ្លាម​ៗ​លឿន​ដូច​ភ្លេ​ក​បន្ទោរ នៅ​ពេល​ឃើញ​ម្ចាស់​វ៉ៃ​ជ​ន្ទ​ល់​ទុក​ម៉ូតូ​ចាក់សោ​​.​ក រួច​ដើរ​ចេញ​ធ្វើ​ព្រងើយ​។   នេះ​ជា​ល្បិច​លោក​ចោរ​ដែល​បាន​សារភាព ពេល​ដែល​ត្រូវ​សមត្ថកិច្ច​ក្របួច​.​ក​ជាប់​កន្លង
​មក ​។

​ពួក​ចោរ​តែង​លួច​ម៉ូតូ​ដែល​ម្ចាស់​ជិះ​ទុក​ភ្លាម ​ដើរ​ចេញ​ភ្លែត ។ ​ប៉ុន្តែ​បើ​ម៉ូតូ​ណា​ដែល​ទុក​ចោល​យូរ មិនដឹង​ម្ចាស់​មួយ​ណា លោក​ចោរ​ហាក់​ញញើត​បន្តិច ព្រោះ​ខ្លាច​ម្ចាស់​​ម៉ូតូ​​ក្របួច​ជាប់ តែបើ​ម៉ូតូ​ទុក​នៅ​តាម​ចម្ការ ឬ​នៅ​តាម​ស្រែ​ លោក​ចោរ​ស៊ី​ផុយ​ ។   នេះ​ជា​បទ​ពិសោធន៍​​របស់​សមត្ថកិច្ចដែល​ធ្លាប់​សួរ​ចម្លើយ​ជនសង្ស័យ​លួច​ម៉ូតូ​ ។

​យ៉ាងណា​ក្ដី មាន​តែ​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង​ទេ  ទើប​ធានា​បាន​នូវ​សុវត្ថិភាព ​។  ដូច្នេះ​ក្នុង​ឱ​កាសចូល​រួម​សប្បាយ​ៗ​ក្នុង​ពិធី​« ពី​ព័រ​ណ៌ផ្លែ​ឈើ​បាត់ដំបង​» នៅ​ថ្ងៃ​ទី០៩ និង​ទី​១៩ កក្កដា នេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត ​មេត្តា​ប្រុង​ប្រយ័ត្ន​នូវ​យានយន្ត​ក្ដី ឬ​ទ្រព្យសម្បត្តិ​ដាក់​ជាប់​ខ្លួន​ក្ដី ចៀស​វាង​សប្បាយ​ក្លាយជា​ទុក្ខ​ ៕