ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចូលចិត្តញ៉ាំបបររាល់ថ្ងៃ ប្រយ័ត្នបញ្ហាសុខភាព ៣យ៉ាងនេះ​

13 ម៉ោង មុន


សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញអាហារូបត្ថម្ភបញ្ជាក់ថា បបរជាអាហារងាយរំលាយ និងស័ក្តិសមសម្រាប់អ្នកឈឺ មនុស្សចាស់ និងកុមារ ប៉ុន្តែការញ៉ាំបបរជាប្រចាំ ឬញ៉ាំតែបបរស្តើងៗ អាចបណ្ដាលឱ្យខ្វះប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត។

អ្នកជំនាញណែនាំថា ពេលញ៉ាំបបរ គួរបន្ថែមសាច់ ត្រី ស៊ុត សណ្ដែក និងបន្លែ ដើម្បីជួយឱ្យឆ្អែតបានយូរ និងមានតុល្យភាពអាហារូបត្ថម្ភ។ ចំណែកអ្នកមានជំងឺទឹកនោមផ្អែម គួរញ៉ាំក្នុងបរិមាណសមស្រប និងជៀសវាងការបន្ថែមស្ករ ឬគ្រឿងផ្សំដែលមានកាបូអ៊ីដ្រាតខ្ពស់។

អ្នកជំនាញបញ្ជាក់ថា បបរល្អសម្រាប់សុខភាព លុះត្រាតែញ៉ាំឱ្យបានត្រឹមត្រូវ និងមិនគួរយកជាអាហារតែមួយមុខក្នុងរយៈពេលយូរ៕