សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ការសិក្សាថ្មីមួយបានបង្ហាញថា ការកែប្រែទម្លាប់រស់នៅបន្តិចបន្តួច ដូចជា ញ៉ាំអាហារមានសុខភាពល្អ គេងគ្រប់ ៧-៨ ម៉ោង និងហាត់ប្រាណជាប្រចាំ អាចជួយបង្កើនអាយុជីវិត និងពន្យារពេលកើតជំងឺរ៉ាំរ៉ៃ។ អ្នកស្រាវជ្រាវរកឃើញថា ការផ្លាស់ប្តូរធំជាងនេះ អាចបន្ថែមអាយុជីវិតបានជាង ៩ ឆ្នាំ និងបង្កើនរយៈពេលរស់នៅដោយគ្មានជំងឺសំខាន់ៗ។
អ្នកជំនាញបញ្ជាក់ថា ការរស់នៅមានសុខភាពល្អមិនមែនផ្តោតលើរឿងតែមួយទេ ប៉ុន្តែជាការរួមបញ្ចូលគ្នារវាងអាហារូបត្ថម្ភល្អ ការគេងគ្រប់គ្រាន់ និងសកម្មភាពរាងកាយជាប្រចាំ ដែលអាចជួយឱ្យមានទាំងអាយុវែង និងសុខភាពល្អប្រសើរជាងមុន៕
ចែករំលែកព័តមាននេះ