ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ដោយ​ចំហ​រវាង​លោក​ត្រាំ​ និង​ពួក​ប្រជាធិបតេយ្យ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់​ត្រាំ ​និង​ពួក​អ្នក​ប្រជាធិបតេយ្យ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២២​ឧសភា បាន​ឈាន​ចូល​ដល់​សង្គ្រាម​បើកចំហ​ដោយ​ពិតប្រាកដ​មួយ​ជាមួយ​គ្នា ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ បាន​លើក​ពី​នីតិវិធី​សម្រាប់​ដក​តំណែង​ប្រ​ធានា​ធិ​តី​អា​មេ​រិ​កតាម​របៀប​ថ្មី​មួយ​។ ដោយ​ខឹង​ខ្លាំង​លោក​ត្រាំ​បាន​ស្នើ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំ​ធ្វើ​ទាំង​ប្រញាប់ប្រញាល់…

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់​ត្រាំ ​និង​ពួក​អ្នក​ប្រជាធិបតេយ្យ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២២​ឧសភា បាន​ឈាន​ចូល​ដល់​សង្គ្រាម​បើកចំហ​ដោយ​ពិតប្រាកដ​មួយ​ជាមួយ​គ្នា ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ បាន​លើក​ពី​នីតិវិធី​សម្រាប់​ដក​តំណែង​ប្រ​ធានា​ធិ​តី​អា​មេ​រិ​កតាម​របៀប​ថ្មី​មួយ​។

ដោយ​ខឹង​ខ្លាំង​លោក​ត្រាំ​បាន​ស្នើ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំ​ធ្វើ​ទាំង​ប្រញាប់ប្រញាល់ ឲ្យ​ពួក​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា បញ្ឈប់​ការ​ស្រាវជ្រាវ​ស៊ើ​ប​អង្កេត ។ លោក​បដិសេធ​រាល់​ការ​ប៉ុនប៉ង​រាំង​ខ្ទប់ សេចក្ដីសន្និដ្ឋាន​នានា​នៃ​ការ​សើ​ុ​ប​អង្កេត​ពី​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី​។ លោក​ថា​ខ្ញុំ​ពុំ​ប្រព្រឹត្ត​ការ​លាក់លៀម​ឡើយ​។ ម្យ៉ាងទៀត​លោក​ទើប​កាត់​ផ្ដាច់​កិច្ចប្រជុំ​មួយ រៀបចំ​ធ្វើ​នៅ​សេត​វិមាន​ជាមួយ​មេ​េ​ដឹកនាំ របស់​ពួក​អ្នក​ប្រជាធិបតេយ្យ​នៃ​សភា​ទាំង​២ លោកស្រី​NANCY PELOSI​និង​លោក​CHUCK SCHUMER​។

មុន​ការ​ជួប​ពិភាក្សា​គ្នា​បន្តិច ដែល​ផ្ដោត​លើ​កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ទូលំទូលាយ លោកស្រី​PELOSI បាន​ចោទប្រកាន់​លោក​ត្រាំ​ថា ធ្វើ​ប្រតិបត្តិការ​បិទ​បាំង​។ ក្រោយមក​ទៀត​ប្រធាន​សភា​អាយុ​៧៩​ឆ្នាំ​រូប​នោះ បាន​ប្រាប់​ទៅ​លោក​ត្រាំ​ថា អាច​យក​រឿង​បិទ​បាំង​នោះ​សម្រាប់​នីតិវិធី​នៃ​ការ​ដក​លោក​ចេញពី​តំណែង​។

ដោយ​ខឹង​លោកស្រី​ប្រធាន​សភា​ខ្លាំង ព្រោះ​មុន​ការ​ជួប​គ្នា​នៅ​សេត​វិមាន ពួក​មេដឹកនាំ​នៃ​គណបក្ស​ប្រជា​ធិប​តេយ្យ និយាយ​គ្នា​ពី​រឿង​ដក​តំណែង​លោក ប្រធានាធិបតី​បាន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​យឺត ហើយ​ពុំ​ខ្ចី​ចាប់ដៃ​ជាមួយ​ពួក​អ្នក​ប្រជាធិបតេយ្យ និង​ថែម​ទាំង​មិន​ខ្ចី​អង្គុយ​ទៀត​ផង​។ លោក​បាន​ចោទប្រកាន់​លោកស្រី​PELOSI​ថា និយាយ​ពាក្យ​សែន​ទារុណ បន្ទាប់​មក​ក៏​ចាកចេញ​ទៅ​វិញ​។

សង្គ្រាម​រវាង​ពួក​អ្នក​ប្រជាធិបតេយ្យ​និង​ប្រធានាធិបតី ពេល​នេះ​គំរាមកំហែង​រាំងស្ទះ​ដល់​ការ​ផ្ដួចផ្ដើម​គំនិត​នានា ក្នុង​សភា​មួយ​ដែល​មានការ​បែកបាក់​គ្នា​ខ្លាំង​។ ការ​រាំងស្ទះ​ទាំងនោះ​មាន​ដូច​ជា​ខាង​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ រហូត​ដល់​ថវិកា​ឬ​ការ​កែទម្រង់​។ នោះ​ជា​ទិដ្ឋភាព​ដែល​អាក្រក់​បំផុត​ប៉ះពាល់ ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ខែវិច្ឆិកា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ