ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​.​ស​.​ប​ ស្នើ​អង់គ្លេស​ប្រគល់​ប្រជុំ​កោះ​សំខាន់​មួយ​

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​២២​ឧសភា ទទួល​រក​ការ​គាបសង្កត់​ដ៏​ខ្លាំង​មួយ ក្នុង​មហា​សន្និបាត​អ​.​ស​.​ប​ដែល​ប្រទេស​ភាគច្រើន ទាមទារ​ឲ្យ​ខ្លួន​ប្រគល់​ក្នុង​រយៈពេល​៦​ខែ​ទៀត នូវ​ប្រជុំ​កោះ​CHAGOS ដែល​មាន​មូលដ្ឋាន​យោធា​យុទ្ធសាស្ត្រ អង់គ្លេស​-​អា​មេ​រិ​ក​ទៅ​ឲ្យ​ប្រទេស​ម៉ូ​រី​ស​វិញ​។ តាម​ការ​ផ្ដួចផ្ដើម​គំនិត​របស់​ម៉ូ​រី​ស…

ប្រទេស​អង់គ្លេស ៖ ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​២២​ឧសភា ទទួល​រក​ការ​គាបសង្កត់​ដ៏​ខ្លាំង​មួយ ក្នុង​មហា​សន្និបាត​អ​.​ស​.​ប​ដែល​ប្រទេស​ភាគច្រើន ទាមទារ​ឲ្យ​ខ្លួន​ប្រគល់​ក្នុង​រយៈពេល​៦​ខែ​ទៀត នូវ​ប្រជុំ​កោះ​CHAGOS ដែល​មាន​មូលដ្ឋាន​យោធា​យុទ្ធសាស្ត្រ អង់គ្លេស​-​អា​មេ​រិ​ក​ទៅ​ឲ្យ​ប្រទេស​ម៉ូ​រី​ស​វិញ​។

តាម​ការ​ផ្ដួចផ្ដើម​គំនិត​របស់​ម៉ូ​រី​ស ដំណោះស្រាយ​មួយ​ក្នុង​ន័យ​នេះ ដែល​ពុំ​មានការ​ចាប់បង្ខំ​តែ​មាន​ទម្ងន់​នយោបាយ​ខ្លាំង ត្រូវ​បាន​អនុម័ត​ដោយ​ប្រទេស​១១៦ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អ​.​ស​.​ប ហើយ​មាន​ប្រទេស​តែ​៦​ប៉ុណ្ណោះ​ដែល​ប្រឆាំង ក្នុង​នោះ​មាន​អង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី​និង​ហុង​គ្រី​។

ចំណែក​រដ្ឋ​៥៦​ទៀត​បោះ​ឆ្នោត​អនុប្បវាទ​។ បណ្ដា​ប្រទេស​អាហ្វ្រិក​បាន​បោះ​ឆ្នោត​គគ្រឹកគគ្រេង​គាំទ្រ​ដំណោះស្រាយ​នោះ តែ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មាន​ជំហរ​ខ្វែងគ្នា ដែល​ខ្លះ​គាំទ្រ​ដល់​ប្រទេស​នៃ​សហភាព​អឺរ៉ុប​មួយ និង​ការ​គោរព​ច្បាប់​អន្តរជាតិ​។ បារាំង អា​ល្លឺ​ម៉​ង់ អុី​តា​លី បែ​ល​ហ្ស៊ិក​ ឬ​ប៉ូ​ឡូញ​បាន​បោះ​ឆ្នោត​អនុប្បវាទ​។ អេ​ស្ប៉ា​ញ ក្រិ​ក និង​អូ​ទ្រី​សបាន​បោះ​ឆ្នោត​គាំទ្រ​ដំណោះស្រាយ​នេះ​។

ប្រជុំ​កោះ​CHAGOS​មាន​ជម្លោះ​ចាប់តាំងពី​៥​ទស​វត្ស​មក​ហើយ គឺ​ចាប់តាំងពី​ការ​សម្រេច កាលពី​ឆ្នាំ​១៩៦៥​របស់​អង់គ្លេស បំបែក​ប្រជុំ​កោះ​នោះ​ចេញពី​ម៉ូ​រី​ស ហើយ​បង្កើត​មូលដ្ឋាន​យោធា​រួម​មួយ​ជាមួយ​សហរដ្ឋអាមេរិក នៅ​លើ​កោះ​សំខាន់​DIEGO GARCIA​។

ម៉ូ​រី​ស​ទទួល​បាន​ឯករាជ្យ​កាលពី​ឆ្នាំ​១៩៦៨​។ ប្រទេស​អង់គ្លេស​បាន​ចាប់​បណ្ដេញ​ប្រជាជន​នៃ​ប្រជុំ​កោះ​CHAGOS​ប្រមាណ​ជា​២០០០​នាក់ ទៅ​កាន់​ម៉ូ​រី​ស​និង​ប្រទេស​សី​សែ្ហ​ល​ដើម្បី​បង្កើត​មូលដ្ឋាន​យោធា​រួម​នោះ​។ ចាប់តាំងពី​ឆ្នាំំ​១៩៧៥​មក ម៉ូ​រី​សបាន​បង្កើន​នីតិវិធី​ខាង​ផ្លូវច្បាប់​ដើម្បី​ឲ្យ​មានការ​ប្រគល់​ប្រជុំ​កោះ​នោះ​មក​ឲ្យ​ខ្លួន​វិញ​។ នាយក​រដ្ឋមន្ត្រី​ម៉ូ​រី​សលោក​PRAVIND JUGNAUTH លើក​ឡើង​ថា លទ្ធិ​អាណា​និគមនិយម​មិន​អាច​អនុគ្រោះ​ឲ្យ​បាន​ទៀត​ទេ​។

លោក​សម្ដែង​ការ​សោកស្ដាយ​ដែល​អង់គ្លេស​ពុំ​គោរព​យោបល់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ តុលា​ការ​នោះ​ថ្លែង​កាលពី​ដំណាច់ខែ​កុម្ភៈ​ថា ក្រុង​ឡុ​ង​ដ៏​ក្នុង​ពេល​ដ៏​ឆាប់ ត្រូវ​បញ្ចប់​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​ប្រជុំ​កោះ​CHAGOS​។ តែ​យោបល់​នោះ​នៅ​តែ​ពុំ​មានការ​ធ្វើ​តាម ទើប​ម៉ូ​រី​សបាន​សម្រេច​នាំ​យក​សំណុំ​រឿង​នោះ ទៅ​ដាក់​ជូន​មហាសន្និបាត​អ​.​ស​.​ប ទោះបី​ការ​សម្រេច​របស់​មហាសន្និបាត​នោះ ពុំ​មែន​ជា​កម្លាំង​ច្បាប់​អន្តរជាតិ​មួយ ដូច​ការ​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​ក៏​ដោយ​។

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​អ​.​ស​.​ប​លោកស្រី​KAREN PIERCE​ថ្លែង​ថា នោះ​ជា​សំណុំរឿង​ទ្វេភាគី ហើយ​លោកស្រី​ទទូច​លើ​តួនាទី​សំខាន់​បំផុត​នៃ​មូលដ្ឋាន​យោធា សម្រាប់​ការពារ​សន្តិសុខ​ក្នុង​តំបន់ ក្នុង​នោះ​មាន​ទាំង​ប្រទេស​ម៉ូ​រី​ស​ផង​ដែរ​។ តាម​យោបល់​របស់​ខ្លួន​បណ្ដា​ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ ធ្លាប់​បាន​វាយតម្លៃ​ថា​អង់គ្លេស​បាន​បំបែក​ដោយ​ខុសច្បាប់​ប្រជុំ​កោះ​នោះ​ចេញពី​ម៉ូ​រី​ស​៕ (កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ