រាជធានីភ្នំពេញ ៖ ស្រាបៀរលីអូបានរៀបចំព្រឹត្តិការណ៍ប្រដាល់ក្បាច់គុនបុរាណខ្មែរដ៏អស្ចារ្យមួយគឺ«កំពូលអ្នកប្រដាល់ស្រាបៀរលី អូ» វគ្គមួយ ដែលត្រូវបានចាត់ទុកថាជាព្រឹតិ្តការណ៍ធំមួយក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់កម្ពុជា ។ នៅថ្ងៃទី៣០ វិច្ឆិកា ខាងមុខនេះស្រាបៀរលីអូនឹងនាំមកនូវព្រឹត្តិការណ៍យ៉ាងកក្រើកមួយទៀតគឺ «ស្រាបៀរលីអូ ប្រដាល់អន្តរជាតិ » ដែលវាជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយទៀតក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់កម្ពុជា ។
ព្រឹត្តិការណ៍ប្រដាល់នេះត្រូវបានបង្កើតឡើងដោយកិច្ចសហការដ៏ជិតស្និទ្ធ ពីសំណាក់ភាគីសំខាន់ៗចំនួនបីគឺស្រាបៀរលីអូ, សហព័ន្ធកីឡាប្រដាល់កម្ពុជា និងស្ថានីយទូរទស្សន៍ស៊ីធីអិន ដោយនាំមកជូនទស្សនិកជនអ្នកស្នេហាវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ នូវស្នៀតប្រយុទ្ធដ៏ស្វិតស្វាញពីសំណាក់កំពូលកីឡាករប្រដាល់របស់យើង ។ ទស្សនិកជនអ្នកស្នេហាវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរទាំងអស់អាចចូលរួមទស្សនាបានដោយសេរីនៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះចាប់ពីម៉ោង១ដល់ម៉ោង២រសៀលតទៅនៅសង្វៀនប្រដាល់ស៊ី ធីអិន ឫស្សីកែវ ក៏ដូចជាការផ្សាយផ្ទាល់នៅកញ្ចក់ទូរទស្សន៍ស៊ី ធី អិន ។ គួររំលឹកថា កំពូលកីឡាករដែលត្រូវធ្វើការប្រកួតរួមមាន ៖
សេន ប៊ុនថេន មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតជាមួយ FANAMCHOCK KEI TAWEE មកពីប្រទេសថៃ និងអ៊ុង វិរៈ មកពីក្លិបកងទ័ពពិសេសឆត្រយោង៩១១ ប្រកួតជាមួយ THOMAS CARR GAMEPLAY មកពីសាធារណរដ្ឋបារាំង ។ ដូចដែលលោកអ្នកធ្លាប់បានដឹងរួចមកហើយថា ស្រាបៀរលីអូ បានចូលរួមឧបត្ថម្ភកីឡាបាល់ទះជាច្រើនឆ្នាំមកហើយ ។ ដើម្បីជាការគាំទ្រដល់វិស័យកីឡាកម្ពុជា ក្រុមហ៊ុនក៏បានចូលរួមឧបត្ថម្ភដល់កីឡាប្រដាល់គុនខ្មែរផងដែរ ។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏មានគម្រោងបន្តការជួយលើកស្ទួយដល់កីឡាផ្សេងៗ ទៀតក្នុងគោលបំណងជួយគាំទ្រប្រជាជនកម្ពុជា ដើម្បីឈានដល់ចំណាត់ថ្នាក់អន្តរជាតិ ។
ជាថ្មីម្តងទៀត សូមកុំខកខានក្នុងការទស្សនាកីឡាប្រដាល់ដ៏អស្ចារ្យនេះ ដើម្បីចូលរួមគាំទ្រកីឡាករ ដែលអ្នកពេញចិត្តក្នុងកម្មវិធី«ស្រាបៀរ លីអូ ប្រដាល់អន្តរជាតិ » នៅស្ថានីយទូរទស្សន៍ស៊ី ធី អិន ឫស្សីកែវ ៕
ចែករំលែកព័តមាននេះ