ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រយុទ្ធ​គ្នា​​​នៅ​ស៊ីរី ស្លា.ប់មនុស្ស​​ជាច្រើន​នាក់

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ការ​វាយប្រហារ​តាម​អាកាស​របស់​របប​ស៊ី​រី កាលពី​ថ្ងៃ​ទី​២២​ឧសភា​បាន​សម្លាប់​ជន​ស៊ី​វិល​យ៉ាង​តិច​២៣​នាក់ ក្នុង​នោះ​ប្រមាណ​ជាង​១០​នាក់​ស្លាប់​ក្នុង​ផ្សារ​មាន​មនុស្ស​កុះករ​មួយ នាទី​តាំង​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​ជី​ហា​ដ​នៅ​ភាគ​ពា័​យ្យ​ស៊ីរី​។ ខេត្ត​អុី​ដ​លី​ប​និង​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ជាប់​ជិតខាង​ហា​ម៉ា អា​ឡែ​ប​និង​ឡា​តា​គី​យេ គ្រប់គ្រង​ជា​ពិសេស​ដោយ​ក្រុម​HAYAT TAHRIR…

ប្រទេស​ស៊ី​រី ៖ ការ​វាយប្រហារ​តាម​អាកាស​របស់​របប​ស៊ី​រី កាលពី​ថ្ងៃ​ទី​២២​ឧសភា​បាន​សម្លាប់​ជន​ស៊ី​វិល​យ៉ាង​តិច​២៣​នាក់ ក្នុង​នោះ​ប្រមាណ​ជាង​១០​នាក់​ស្លាប់​ក្នុង​ផ្សារ​មាន​មនុស្ស​កុះករ​មួយ នាទី​តាំង​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​ជី​ហា​ដ​នៅ​ភាគ​ពា័​យ្យ​ស៊ីរី​។

ខេត្ត​អុី​ដ​លី​ប​និង​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ជាប់​ជិតខាង​ហា​ម៉ា អា​ឡែ​ប​និង​ឡា​តា​គី​យេ គ្រប់គ្រង​ជា​ពិសេស​ដោយ​ក្រុម​HAYAT TAHRIR AL CHAM ជា​អតីត​សាខា​អាល់​កាល់​ដា​នៅ​ស៊ី​រី​។ ទីតាំង​ទាំងនោះ​ចាប់តាំងពី​ដំណាច់​ខែមេសា​មក ជាទី​លាន​នៃ​ការ​ប៉ះទង្គិច​គ្នា​ដ៏​បង្ហូរឈាម រវាង​ពួក​ជី​ហា​ដ​និង​កងទ័ព​ស៊ី​រី​ជួយ​ទ្រទ្រង់​ដោយ​រុ​ស្ស៊ី។

ចាប់តាំងពី​យប់​ថ្ងៃ​ទី​២១​ឧសភា​មក ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​រវាង​ភាគី​ទាំង​២ នៅ​ជុំវិញ​ទីក្រុង KAFR NABUDA​បណ្ដាល​ឲ្យ​យុទ្ធ​ជន​ស្លាប់​៨៧​នាក់​។ នេះ​បើ​យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​។ ក្នុង​ចំណោម​យុទ្ធ​ជន​ដែល​ស្លាប់​ទាំងនោះ មាន​ទាហាន​៥១​នាក់​និង​ពួក​ជី​ហា​ដ​៣៦​នាក់​។ OSDH​អះអាង​ទៀត​ថា ជន​ស៊ី​វិល​២៣​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​ស៊ី​រី​នា​ពេល​យប់ ក្នុង​នោះ​១២​នាក់​ក្នុង​ផ្សារ​មួយ​នៃ​ទីក្រុង​MAARET AL NOOMANE​។

ចំណែក​សាកសព​មនុស្ស​៦៧០​នាក់​ត្រូវ​បាន​កាយ​រក​ឃើញ ក្នុង​រណ្ដៅ​កប់ស​ពរួម​ដ៏​ធំ​បំផុត​មួយ ពុំ​ធ្លាប់​ដែល​រក​ឃើញ​នៅ​ភាគ​ខាងជើង​ស៊ី​រី​។ សាកសព​ទាំងនេះ​ជា​ជន​រង​គ្រោះ​ដោយសារ​អំពើ​ភេរវកម្ម​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ សាកសព​ទាំងនោះ​កាយ​រក​ឃើញ​នា​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​នៅ​ក្រុង​រ៉ា​កា ដែល​កាលពីមុន​ជា​រដ្ឋធានី​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី​។ រណ្ដៅ​កប់ស​ពរួម​នេះ​ដែល​រក​ឃើញ​តាំងពី​ថ្ងៃ​ទី​៩​មក​រា​មក​ស្ថិត​នៅ AL FUKHEIKA ជា​តំបន់​ជាយក្រុង​មួយ​នៃ​ក្រុង​រ៉ា​កា​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ