ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នាក់ងារ​ហែកកេរ្តិ៍​អារម្មណ៍​ពិត Ronaldo ខ្ទេច​រឿង​យក Morinho មក​ដឹកនាំ Juventus

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ភ្នាក់ងារ​តំណាង​ជើង​ខ្លាំង​នៅ​ក្លិប​សេះបង្កង់ Cristiano Ronaldo និង គ្រូបង្វឹក Jose…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ភ្នាក់ងារ​តំណាង​ជើង​ខ្លាំង​នៅ​ក្លិប​សេះបង្កង់ Cristiano Ronaldo និង គ្រូបង្វឹក Jose Mourinho បាន​ប្រាប់​ពី​អារម្មណ៍​ពិត​របស់ Ronaldo ទៅ​លើ​ការ​មក​ធ្វើ​ជា​បង្វឹក​នៅ Juventus របស់​លោក Mourinho ។

តាម​ការ​ចុះ​ផ្សាយ​មុន​បានឱ្យ​ដឹង​ថា Ronaldo ចង់ឱ្យ​ក្លិប Juventus ទិញ​យក​លោក Mourinho ដែល​ធ្លាប់​ដឹកនាំ​ខ្លួន​កាលពី​នៅ Real Madrid មក​ធ្វើ​ជា​គ្រូបង្វឹក​នៅ Juve ក្រោយ​ពី​លោក Massimiliano Allergri ចាកចេញ​ទៅ​នៅ​ថ្ងៃ​ខាង​មុខ​។

Jorge Mendes ដែល​ជា​ភ្នាក់ងារ​តំណាង​អ្នក​ទាំង​ពីរ បាន​ប្រាប់​ថា តាម​ការ​ពិត​ទៅ Ronaldo មិនជា​ចង់​ប៉ុន្មាន​ទេ បើ​ធៀប​នឹង​ការ​ចង់​របស់​កីឡាករ​ដទៃ​ទៀត​។ នេះ​ក៏​អាច​មក​ពី​ភាពល្អក់​កករ​រវាង​អ្នក​ទាំង​ពីរ កាល​រៀប​ចប់​កុងត្រា​នៅ Real Madrid​។

កាលពី​ឆ្នាំ​២០១៣ លោក Mourinho ធ្លាប់​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ថា Ronaldo ជា​និច្ច​ជា​កាល​មិន​យកពាក្យ​សម្តី​ការ​ណែនាំ​របស់​លោក​ទៅ​ដាក់​ក្នុង​ចិត្ត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ