Neymar មិនចូលរួមការទទួលពានរបស់ Mbappe តែទៅជប់លៀងជាមួយ Rihanna
តាមប្រភពព័ត៌មាន ESPN បានឱ្យដឹងថា កីឡាករជើងខ្លាំងសម្បូររឿងនៅរដូវកាលនេះ Neymar Jr. មិនចូលរួមក្នុងពិធីទទួលពានរង្វាន់របស់ Kylian Mbappe ដែលជាមិត្តរួមក្រុមរបស់ខ្លួនទេ…
តាមប្រភពព័ត៌មាន ESPN បានឱ្យដឹងថា កីឡាករជើងខ្លាំងសម្បូររឿងនៅរដូវកាលនេះ Neymar Jr. មិនចូលរួមក្នុងពិធីទទួលពានរង្វាន់របស់ Kylian Mbappe ដែលជាមិត្តរួមក្រុមរបស់ខ្លួនទេ…
តាមប្រភពព័ត៌មាន ESPN បានឱ្យដឹងថា កីឡាករជើងខ្លាំងសម្បូររឿងនៅរដូវកាលនេះ Neymar Jr. មិនចូលរួមក្នុងពិធីទទួលពានរង្វាន់របស់ Kylian Mbappe ដែលជាមិត្តរួមក្រុមរបស់ខ្លួនទេ ។ តែបែរជាទៅជប់លៀងរាំសប្បាយជាមួយនឹងតារាចម្រៀងស្រី Rihanna ទៅវិញ ។

នៅថ្ងៃអាទិត្យកន្លងមកនេះ Mbappe បានទៅចូលរួមទទួលពានរង្វាន់ Ligue 1 Player និង ពាន Young Player of the Year នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់បាល់ទាត់ UNFP ឯទីក្រុងប៉ារីស ។ ក្នុងកម្មវិធីនោះ គេមិនឃើញ Neymar ដែលជាមិត្តរួមក្រុមទៅចូលរួមអបអរឡើយ ។
Neymar បែរជាទៅជប់លៀងជាមួយនឹង Rihanna ដែលកំពុងនៅប្រទេសបារាំង ត្រៀមសម្រាប់ចូលរួមកម្មវិធីបង្ហាញម៉ូដនៅអាទិត្យនេះ ។ តាមរូបភាពដែល Neymar បានបង្ហោះ គេអាចទាយដឹងថា ពួកគេទាំងពីរនាក់កំពុងនៅក្នុងក្លិបរាត្រី Boumboum ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលកីឡាកររូបនេះ មិនខ្វល់ពីការអបអរដល់មិត្តភក្តិ ។ កាលពីឆ្នាំមុន Neymar បានសម្រេចចិត្តមិនទៅពិធីប្រគល់ពាន Ballon d’Or ឆ្នាំ២០១៨ ហើយសុខចិត្តនៅផ្ទះអង្គុយលេងហ្គេម Call of Duty ទៅវិញ ៕
ចែករំលែកព័តមាននេះ