ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​តែ​១​គ្រាប់​ធ្វើ​ឱ្យ Messi វ៉ា​ដាច់​គូប្រកួត​ម៉ឺន​ឆ្នាំ Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​អា​ហ្ស​ង់​ទី​ន Lionel Messi បាន​វ៉ា​ដាច់​គូប្រជែង​ម៉ឺន​ឆ្នាំ Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​អា​ហ្ស​ង់​ទី​ន Lionel Messi បាន​វ៉ា​ដាច់​គូប្រជែង​ម៉ឺន​ឆ្នាំ Cristiano Ronaldo ១​គ្រាប់ សម្រាប់​ចំនួន​គ្រាប់​បាល់​ស៊ុត​ចូល​ក្នុង​ការ​ប្រកួត​នៅ​ក្លិប​សរុប ។

នៅ​ក្នុង​រដូវ​កាល​នេះ Messi គឺជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​បំផុត ដែល​មាន​ចំនួន​លើស​ពី​៥០​គ្រាប់ ។ ពាន​ស្បែកជើង​មាស ត្រូវ​បាន​គេ​ចាត់​ទុក​ថា អាច​ជា​របស់ Messi នៅ​ពេល​នេះ ដែល​នឹង​ក្លាយទៅជា​ពាន​ទី​៦​របស់​គេ ។

Messi ធ្លាប់​បាន​ពាន​នេះ នៅ​រដូវ​កាល 2009/10, 2011/12, 2012/13, 2016/17, 2017/18 និង អាច​នៅ​ក្នុង​រដូវ​កាល​នេះ 2018/19 ដែល​ស្មើរ​នឹង​កំណត់​ត្រា​របស់ Telmo Zarra ។

មក​ដល់​ពេល​នេះ ចំនួន​គ្រាប់​បាល់​ដែល Messi រកបាន​សរុប​សម្រាប់​ក្លិប គឺ​៦០២​គ្រាប់ ខណៈ​ដែល Ronaldo បាន​ត្រឹមតែ​៦០១ ។ នេះ​មាន​ន័យ​ថា Messi បាន​ស៊ីដាច់ Ronaldo បាន​សម្រេច ដែល Ronaldo ជា​កីឡាករ​បាន ៦០០​គ្រាប់​មុនគេ​បង្អស់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំនួន​គ្រាប់​បាល់​ដែល Messi រកបាន​ប្រចាំ​រដូវ​កាល​នីមួយ​ៗ មាន​ដូច​ជា ៖ 2010/11 → 53 គ្រាប់​, 2011/12 → 73 គ្រាប់​, 2012/13 → 60 គ្រាប់​, 2014/15 → 58 គ្រាប់​, 2016/17 → 54 គ្រាប់​, 2018/19 → 50 គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ