ខេត្តស្ទឹងត្រែង៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានការផ្ទុះវត្ថុរឹងមួយធ្លាក់ពីលើអាកាស ហើយបានធ្លាក់ចេញបំណែកដែកជាច្រើនមកលើផ្ទះប្រជាពលរដ្ឋ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកម៉ោងប្រមាណ6និង10នាទី ថ្ងៃទី23 ខែឧសភា ឆ្នាំ2019 នៅចំណុចប៉ុស្តិ៍នគរបាលឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ា ខេត្តស្ទឹងត្រែង នៅចម្ងាយ4គីឡូម៉ែត្រពីព្រំដែនឡាវ។

តាមការឱ្យដឹងពីនគរបាលការពារព្រំដែនបាននិយាយថា មានបំណែកដែកជាច្រើនបានធ្លាក់ពីលើអាកាសមកដី ដោយមិនដឹងថា ជាអ្វីនោះទេ ខណៈមានសំលេងផ្ទុះ តែគេសង្ស័យថា ជា Drone ប្រភេទធំ ។

ប្រភពដដែលបន្តថា ហើយលំលេងផ្ទុះខាងលើនេះ លឺសូរផ្ទុះនៅក្បែរព្រំដែន រហូតដល់ប្រទេសឡាវ និងលឺសូរសំលេងផ្ទុះមកដល់ក្រុងស្ទឹងត្រែងតែម្តង។ រីឯបំណែកទាំងនោះត្រូវបានសមត្ថកិច្ចប្រមូលបានមួយចំណែកធំមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំថាឡាបរិវ៉ាត់ ដើម្បីធ្វើការស៊ើបអង្គេតបន្តទៀត។ (កែសម្រួលដោយ ៖ បុប្ផា)
ព័ត៌មានលំអិតមានផ្សាយនៅពេលក្រោយ





ចែករំលែកព័តមាននេះ