ជនដៃដល់ជានរ​ណា? ព្រោះ​បាន​ត្រឹម​សន្និ​ដ្ឋាន​ថា អាចផ្តើម​​ពី​រឿង​ស្នេហា​ត្រីកោណ


ខេត្តកំពង់ចាម ៖ ករណី​ឃាតកម្ម​​សម្លាប់អ្នកគ្រូបង្រៀន​ភាសាកូរ៉េទាំងអាក្រាតកាយ សមត្ថកិច្ច​បានត្រឹម​សន្និដ្ឋាន​ថា​ អាច​ផ្តើម​ចេញពី​រឿង​ស្នេហា​ត្រីកោណ តែ​មិន​ទាន់​ដឹង​ថា ​ជន​ដៃដល់​ជា​អ្នក​ណា​នៅឡើយ ព្រោះ​​បាន​រត់គេច​ខ្លួន​បាត់ ហើយ​យុវជន​ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ​របួសធ្ងន់​មិន​ទាន់​អាច​និយាយ​បាន​ពី​ហេតុការណ៍​នោះ​នៅឡើយ​ទេ ។ តែ​ដំណឹង​យុវជន​រង​គ្រោះ​ មិន​ទាន់​ស្លាប់ ក៏​អាច​ធ្វើ​ឱ្យ​ឃាតករ​នៅ​មិន​សុខ​នោះ​ឡើយ នឹង​ត្រូវ​បាន​លាតត្រដាង​នា​ពេល​ខាង​មុខ​នេះ​ ប្រសិនបើ​អ្នក​រង​គ្រោះ​អាច​និយាយ​បាន ។​

គួរ​រំលឹកទៀតថា អ្នកគ្រូ​បង្រៀន​ភាសា​កូរ៉េ ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ​វាយ​សម្លាប់ ក្នុង​ស្ថានភាព​អា​ក្រាត​កាយ និង​សិស្ស​ប្រុស​ម្នាក់​ បាន​រង​របួសធ្ងន់​នៅ​ត្រង់​ក្បាល​សន្លប់ នៅ​ក្នុង​បរិវេណ​សាលា​បឋមសិក្សា​​ហ៊ុន​ណេ​ង ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ។ ​ហេតុការណ៍​នេះ​ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា បាន​កើតឡើង​ក្នុង​ចន្លោះ​ម៉ោង​១០​ ទៅ​១១​យប់​ថ្ងៃ​ទី​២០ ឧសភា ហើយ​ជន​ដៃដល់​នឹក​ស្មានថា ​ស្លាប់​ទាំង​២​នាក់​ក៏​បានគេចខ្លួន​បាត់ ។ ករណី​នេះ ​ត្រូវ​បាន​ដាក់​ការ​សង្ស័យ​រឿង​ស្នេហា​ត្រីកោណ​ហើយ​មើលទៅ ។

ស្ត្រី​ឈ្មោះ យ៉េ​ង កែម អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ព្រែក​កក់ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់​បាន​ប្រាប់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២០ ឧសភា កូនប្រុស​ច្បង​របស់​គាត់​ឈ្មោះ ម៉ៅ សុខ​ម៉ិ​ញ អាយុ​២១​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មធុ​ន C125 ស៊េរី​២០១៧ ចេញពីផ្ទះ​ដើម្បី​ទៅ​ចូលរួម​មង្គលការ​គេ រហូត​មក​ដល់​យប់​ជ្រៅ​បន្តិច​ហើយ​មិន​បានឃ​ើញ​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ពេល​ចុច​ទូរស័ព្ទ​រក​ចូល តែ​មិន​មាន​អ្នក​ណា​លើក​និយាយ​ឡើយ ។

ស្ត្រី​ជា​ម្តាយ​របស់​យុវជន​រង​គ្រោះ​ប្រាប់​បន្ត​ថា ស្រាប់តែ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២១ ឧសភា ត្រូវ​បាន​នគរ​បាល​ទូរស័ព្ទ​មក​ប្រាប់​ថា​កូនប្រុស​របស់​គាត់​ត្រូវ​បាន​គេ​កាប់​ឲ្យ​របួសធ្ងន់​ចំ​ក្បាល​សន្លប់​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ស្រុក​ស្ទឹង​ត្រង់ ។ គ្រាន់តែ​ឮ​បែប​នេះ​គាត់​ក៏​ប្រញាប់​មក​មើលឃើញ​កូនប្រុស​មាន​របួស​ត្រង់​ក្បាល​សង្ស័យ​ត្រូវ​បាន​គេ​ប្រើ​កូន​ពូថៅ​កាប់ ប៉ង​សម្លាប់​តែ​មិន​ស្លាប់ ។

ដោយសារ​តែ​របួសធ្ងន់​ពេក​ក៏​ត្រូវ​បាន​ដឹក​បន្ត ដោយ​រថយន្ត​សា​មុ​យមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ទោះបី​ស្នាម​របួស​ត្រូវ​បាន​ដេរ​ផ្ជិ​ត​វិញ តែ​នៅ​ក្អួត​ម្តង​ៗ​ កំពុង​តែ​តាមដាន​មើល​សភាព​របួស​បន្ត​ទៀត នេះ
​បើ​តាម​គ្រូពេទ្យ​ប្រាប់ ។ ស្ត្រី​ជា​ម្តាយ​យុវជន​រង​គ្រោះ​គាត់​មិនដឹង​ថា​តើ​ផ្តើម​ចេញពី​រឿង​អ្វី​បានជា​រហូត​ដល់​កូនប្រុស​រង​គ្រោះ​ធ្ងន់ធ្ងរ​បែប​នេះ​ទេ ។

គាត់​ថា​រាល់ថ្ងៃ​កូនប្រុស​របស់​គាត់​មានរ​បរជា​ជាងទង​ហើយ​នៅ​វេលា​ល្ងាច​ទំនេរ​ពី​ការងារ ជិះ​ម៉ូតូ​មក​រៀន​ភាសា​កូរ៉េ​រាល់ថ្ងៃ ដើម្បី​ត្រៀម​ដាក់​ពាក្យ​ចេញ​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​កូរ៉េ ។ រហូត​មក​ដល់​ពេល​នេះ​កូនប្រុស​របស់​គាត់​នៅ​តែ​មិន​ទាន់​និយាយ​ឲ្យ​បានដឹង​ច្បាស់​ថា រឿង​ហេតុ​កើតឡើង​ដោយ​របៀប​ណា​ទេ ។ នៅ​រសៀល​ថ្ងៃ​ដដែល​កូនប្រុស​របស់​គាត់ ត្រូវ​បា​នប​ញ្ចូ​ន​បន្ត​ទៅ​សង្គ្រោះ​ទៅ​ប្រទេស​វៀតណាម ។

សមត្ថកិច្ច​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​ តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ឃើញ​មាន​បន្សល់​ទុក​ដំបង​ឈើ​១​កំណាត់​ប្រវែង​៤​តឹក ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ន​ធុន C 125 របស់​អ្នក​រង​គ្រោះ ។ អ្នកគ្រូ​បង្រៀន​ភាសា​កូរ៉េ​ដែល​ស្លាប់​ទាំង​អាក្រាត​កាយ​ឈ្មោះ ហ៊ី ធា​វិ​ន អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ច្រុះ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ។

ករណី​ឃាតកម្ម​ខាងលើ​នេះ សមត្ថកិច្ច​បាន​ត្រឹម​សន្និដ្ឋាន​ថា​អាច​ផ្តើម​ចេញពី​រឿង​ស្នេហា​ត្រីកោណ តែ​មិន​ទាន់​ដឹង​ថា​ជន​ដៃដល់​ជា​អ្នក​ណា​នៅឡើយ ព្រោះ​បាន​រត់គេច​ខ្លួន​បាត់ ហើយ​យុវជន​ដែល​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​របួសធ្ងន់​មិន​ទាន់​អាច​និយាយ​បាន​ពី​ហេតុការណ៍​នោះ​នៅឡើយ​ទេ ។ តែ​ដំណឹង​យុវជន​រង​គ្រោះ​មិន​ទាន់​ស្លាប់ ក៏​អាច​ធ្វើ​ឱ្យ​ឃាតករ​នៅ​មិន​សុខ​នោះ​ឡើយ នឹង​ត្រូវ​បាន​លាត​ត្រដាង​នា​ពេល​ខាង​មុខ​នេះ​ប្រសិនបើ​អ្នក​រង​គ្រោះ​អាច​និយាយ​បាន ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ