ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូម​ភក់លាមក​ចាក់ចោល​កណ្ដាលវាល ​បង្ក​ឱ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ភក់​លាមក​ជា​ច្រើន​គ្រឿង បាន​ដឹក​យក​មក​ចាក់ចោល​ជា​បន្តបន្ទាប់​នៅ​ដី​វាល​មួយ​កន្លែង នៅ​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឱ្យ​ប៉ះពាល​ដល់​បរិស្ថាន និង​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ទៅ​សួរនាំ ហើយ​បែរជា​អ្នកបើកបរ​ប្រាប់​ថា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ភក់​លាមក​ជា​ច្រើន​គ្រឿង បាន​ដឹក​យក​មក​ចាក់ចោល​ជា​បន្តបន្ទាប់​នៅ​ដី​វាល​មួយ​កន្លែង នៅ​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឱ្យ​ប៉ះពាល​ដល់​បរិស្ថាន និង​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ទៅ​សួរនាំ ហើយ​បែរជា​អ្នកបើកបរ​ប្រាប់​ថា អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​អ្នក​ឱ្យ​ចាក់ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ រថយន្ត​ដឹក​ភក់​លាមក​ជា​ច្រើន​គ្រឿង បាន​ដឹក​យក​ទៅ​ចាក់ចោល​នៅ​ដី​វាល​មួយ​កន្លែង​នៅ​ខាងជើង​បុរី​រ៉ូ​ស ក្នុង​សង្កាត់​កា​កាប​ទី​២ បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង ។

បន្ទាប់​ពី​មានការ​ចាក់​ភក់​លាមក​នៅ​កណ្ដាលវាល​បែប​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង និង​បាន​ឃាត់​សួរនាំ ហើយ​អ្នកបើកបរ​បាន​ប្រាប់​ថា លោក​អភិបាល​ខណ្ឌ​ឱ្យ​ចាក់ ។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា​លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​អ្នក​ឲ្យ​ចាក់​ពិតប្រាកដ​ឬ​យ៉ាងណា​នោះ​ទេ ? តែ​ក៏​អាច​ជា​ការ​ឆ្លើយ​ដាក់​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ការ​យក​ភក់​លាមក​មក​ចាក់ចោល​បែប​នេះ បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង និង​ជះក្លិន​ស្អុយ​អសោចិ៍ និង​ឆ្លង​រោគ​ដល់​អ្នក​ភូមិ ។ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ភក់លាមក​នោះ ជា​រថយន្ត​ឯកជន​ដែល​តែងតែ​ដឹក​ភក់​លាមក​ទៅ​ចាក់ចោល​ពាស​វាល​ពាស​កាល​។ ភក់​លាមក​ទាំងនោះ គួរ​ដឹក​យក​ទៅ​ចាក់​នៅ​តាមប្រឡាយ​ធំ​ៗ​ទឹក​ហូរ​ទៅ​អស់​បាន​ត្រឹមត្រូវ ។

តាម​អ្នកបើកបរ​រថយន្ត​បានឱ្យ​ដឹង​ថា ភក់លាមក​នោះ​ដឹក​ចេញពី​អតីត​ភូមិ​គ្រឹះ​ឯកឧត្តម​ម្នាក់ ហើយ​លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យ​យក​មក​ចាក់​នៅ​ដី​វាល​ខាងលើ​នេះ ។ គេ​និយាយ​ថា មិន​ដែល​អភិបាល​ខណ្ឌ​ឱ្យ​ចាក់​បែប​នេះ​ទេ ប្រហែល​អ្នកបើកបរ​ចេះ​តែ​ឆ្លើយ​ដាក់​ផ្តេសផ្តាស​ប៉ុណ្ណោះ ។ ដូចនេះ សូម​អាជ្ញា​ធរមាន​វិធានការ​ចំពោះ​រថយន្ត​បូម​លូ​ទាំងនេះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ