ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើលោកប្រាយុទ្ធនឹងឡើងធ្វើនាយករដ្ឋមន្ត្រីជំនួសកូនស្រីថាក់ស៊ីន?

1 ម៉ោង មុន

លោក​ប្រា​យុទ្ធ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​បេក្ខជន​បី​នាក់ ដែល​គេ​យល់​ថា អាច​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​បច្ចុបន្ន បើសិនជា​លោកស្រី Paetongtarn ត្រូវ​បាន​បណ្តេញ ឬ​លាលែង​តំណែង ក្នុង​ស្ថានភាព​នយោបាយ​តឹងតែង​នៅ​ប្រទេស​ថៃ ។ ការ​ស្ទង់​មតិ​មួយ​នៅ​ប្រទេស​ថៃ…

លោក​ប្រា​យុទ្ធ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​បេក្ខជន​បី​នាក់ ដែល​គេ​យល់​ថា អាច​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​បច្ចុបន្ន បើសិនជា​លោកស្រី Paetongtarn ត្រូវ​បាន​បណ្តេញ ឬ​លាលែង​តំណែង ក្នុង​ស្ថានភាព​នយោបាយ​តឹងតែង​នៅ​ប្រទេស​ថៃ ។

ការ​ស្ទង់​មតិ​មួយ​នៅ​ប្រទេស​ថៃ បាន​រក​ឃើញ​ថា​លោក ប្រា​យុទ្ធ ចាន់​អូ​ចា មាន​ប្រជាប្រិយភាព​ជាង​លោកស្រី Paetongtarn​។

ដោយ​ស្ថិត​ក្រោម​សម្ពាធ​បណ្តេញ​ចេញពី​អំណាច ប្រជាប្រិយភាព​របស់​នាយក​រដ្ឋមន្ត្រី​ថៃ Paetongtarn បាន​ចុះ​ទាប​យ៉ាង​ខ្លាំង ដោយ​ស្ថិត​នៅ​ក្រោម​គេ​ក្នុង​ចំណោម​មនុស្ស​៤​រូប ដែល​អាច​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី ក្នុង​ករណី​លោកស្រី​ចេញពី​អំណាច ។

ទន្ទឹម​ពេល​នឹង​មានការ​ចេញ​ការ​ស្ទង់​មតិ​នេះ​លោក ស្រី ក៏​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​គណរដ្ឋមន្ត្រី​ថ្មី​ទៅ​កាន់​ព្រះមហាក្សត្រ​ដោយ​ក្នុង​បញ្ជី​នោះ លោក ស្រី ក៏​សុំ​កាន់​តំណែង​រដ្ឋមន្ត្រី​វប្បធម៌​ផង​ដែរ ។

នាយក​រដ្ឋមន្ត្រី Paetongtarn Shinawatra និង​គណបក្ស​ភឿ​ថៃ ដែល​កំពុង​កាន់​អំណាច​បាន​មើលឃើញ​ថា មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នៃ​ប្រជាប្រិយភាព​នៅ​ក្នុង​ការ​ស្ទង់​មតិ Nida Poll លើក​ទី​ពីរ​សម្រាប់​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ បើ​ធៀប​នឹង​ត្រីមាស​ទី​មួយ ។

ការ​ស្ទង់​មតិ​នៅ​ចន្លោះ​ថ្ងៃ​ទី​១៩ និង​២៥ ខែមិថុនា បាន​រក​ឃើញ​ថា ប្រជាប្រិយភាព​របស់​លោក ស្រី Paetongtarn បាន​ធ្លាក់​ចុះ​មក​ត្រឹម 9.20% ដោយ​ធ្លាក់​ចុះ​ពី​30.9% នៅ​ក្នុង​ត្រីមាស​ទី​មួយ ។

ប្រជាប្រិយភាព​របស់​លោកស្រី ស្ថិត​នៅ​ក្រោម មេដឹកនាំ​បក្ស​ប្រឆាំង​លោក Natthaphong Ruengpanyawut អតីត​នាយក​រដ្ឋមន្ត្រី​លោក ប្រា​យុទ្ធ​ចាន់ អូ​ចា Prayut Chan-o-cha និង​សូ​ម្បី​តែ​អតីតរដ្ឋមន្ត្រី​មហាផ្ទៃ​លោក Anutin Charnvirakul​។

លោក ប្រា​យុទ្ធ​បាន​លេចធ្លោ សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី ដោយ​គេ​យល់​ថា​លោក​មាន​ឥទ្ធិពល​ទាំង​នយោបាយ និង​យោធា ដោយ​បាន​ធ្លាប់​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។

បើសិនជា​លោក ប្រា​យុទ្ធ​បាន​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​មែន​នោះ ភាព​តានតឹង​រវាង​កម្ពុជា និង​ថៃ អាច​នឹង​ងាយ​ដោះស្រាយ​ជាង​នេះ ដោយ​សម្តេច​តេ​ជោ ធ្លាប់​លើក​ឡើង​ពី​ទំនាក់ទំនង​ល្អជា​មួយ​លោក ប្រា​យុទ្ធ នៅ​ពេល​ដែល​គាត់​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ