ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំថារកឃើញហើយក្រុមអ្នកមានបំផុតទិញTIKTOK

6 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ថា រក​ឃើញ​ហើយ​អ្នកទិញ​យក​សាខា​TIKTOK​នៅ​អា​មេ​រិ​ក ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ច្បាប់​ហាមឃាត់​នៅ​សហរដ្ឋអាមេរិក​។ លោក​ត្រាំ​ប្រកាស​ថា លោក​នឹង​លាតត្រដាង​អ្នកទិញ​នោះ​អំឡុង​ពេល​២​ស​ប្ដា​ហ៍​ទៀត​។ លោក​បញ្ជាក់​ថា​នោះ​ជា​ក្រុម​មនុស្ស​អ្នកមាន​បំផុត​តែ​សម្រាប់​ពេល​នេះ​លោក​មិន​ទាន់​បញ្ជាក់​ដោយ​លម្អិត​នៅឡើយ​។ ប្រធានាធិបតី​អា​មេ​រិ​កបាន​ធ្វើ​សេចក្ដីថ្លែងការណ៍​នោះ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ថា រក​ឃើញ​ហើយ​អ្នកទិញ​យក​សាខា​TIKTOK​នៅ​អា​មេ​រិ​ក ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ច្បាប់​ហាមឃាត់​នៅ​សហរដ្ឋអាមេរិក​។ លោក​ត្រាំ​ប្រកាស​ថា លោក​នឹង​លាតត្រដាង​អ្នកទិញ​នោះ​អំឡុង​ពេល​២​ស​ប្ដា​ហ៍​ទៀត​។ លោក​បញ្ជាក់​ថា​នោះ​ជា​ក្រុម​មនុស្ស​អ្នកមាន​បំផុត​តែ​សម្រាប់​ពេល​នេះ​លោក​មិន​ទាន់​បញ្ជាក់​ដោយ​លម្អិត​នៅឡើយ​។

ប្រធានាធិបតី​អា​មេ​រិ​កបាន​ធ្វើ​សេចក្ដីថ្លែងការណ៍​នោះ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ FOX NEWS ចេញផ្សាយ​នា​ថ្ងៃ​ទី​២៩​មិថុនា​។ លោក​ក៏​គូសបញ្ជាក់​ដែរ​ថា​កិច្ចព្រមព្រៀង​មួយ​ដែល​កំពុង​រៀបរៀង ប្រហែលជា​នៅ​ចាំបាច់​ការ​យល់ព្រម​របស់​ចិន ហើយ​លោក​បាន​ព្យាករណ៍​ទុក​មុន​ថា ប្រ​ធានា​ថិ​បតី​ចិន​លោក​សី​ុ​ជី​ន​ពីង​ប្រហែលជា​ផ្ដល់​ភ្លើង​ខៀវ​។

ពេល​កំណត់​នៃ​ការ​ហាមឃាត់​TIKTOK​នៅ​អា​មេ​រិ​ក​ត្រូវ​បាន​លើក​ពេល​៣​លើក​មក​ហើយ​។ កាលពី​ពាក់កណ្ដាល​ខែមិថុនា លោក​ត្រាំ​បាន​ពន្យារពេល​រហូត​ដល់​ថ្ងៃ​ទី​១៧​កញ្ញា​កាលបរិច្ឆេទ​ចុង​ក្រោយ​ឲ្យ់​សាខា​TIKTOK​ចិន​នៅ​អា​មេ​រិ​ក​គឺ​ក្រុមហ៊ុន​BYTEDANCE លក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​ដល់​អា​មេ​រិ​ក បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ដំណើរការ​នៅ​អា​មេ​រិ​ក​យោង​តាម​ច្បាប់ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​អតីត​ប្រធានាធិបតី​លោក​ចូ​បៃ​ដិ​ន​កាលពី​ឆ្នាំ​២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ