ខេត្តព្រៃវែង ៖ យុវជនម្នាក់ត្រូវបានគួកនដែលផឹកសុីជាមួយគ្នាកាប់១កាំបិតបុ័ងតោរយះក្បាល ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យទាំងយប់ ដោយសារតែនៅពេលផឹកសុីស្រវឹងអួតច្រើនពេក ។
អំពើហិង្សានេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ។ ជនរងគ្រោះឈ្មោះ ហម ឆេងហេង អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិសំបួរ ឃុំកំពង់ប្រាំង រីឯជនបង្កហិង្សាឈ្មោះ សុនចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ រស់ក្នុងភូមិកើតហេតុ ។
សមត្ថកិច្ចស្រុកពារាំងបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងជនបង្ក ព្រមទាំងអ្នកភូមិ២ទៅ៣នាក់ទៀតបានផឹកស៊ីជាមួយគ្នា ។ លុះផឹកស្រវឹងទោបន្តិច យុវជន ហម ឆេងហេង ក៏ចាប់ផ្ដើមអួតក្អេងក្អាង រហូតទាស់សម្តីគ្នាជាមួយនឹងជនបង្ក ទើបត្រូវជនបង្កយកកាំបិតប៉័ងតោកាប់ក្បាលកាំបិត ត្រង់ចំណុចលើត្រចៀកខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ ។
សមត្ថកិច្ចបញ្ជាក់ថា ពេលជនបង្កកាប់ជនរងគ្រោះភ្លាម អ្នកផឹកស៊ីជាមួយក៏បាននាំគ្នាជួយចាប់ឃាត់អ្នកទាំង២ ដោយអ្នកខ្លះនាំយកជនរងគ្រោះទៅផ្ទះ និងដឹកបន្តយកទៅមន្ទីរពេទ្យបង្អែកស្រុកពារាំង ហើយខ្លះទៀតឃាត់ជនបង្កទុក និងរាយការណ៍ប្រាប់សមត្ថកិច្ចទៅនាំខ្លួនជនបង្កយកទៅចាត់ការតាមនីតិវិធី ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង ចំណែកឯជនបង្ក ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកពារាំង និងកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ