ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ណា​នៅ​ពីក្រោយក្នុង​ការ​កា.ប់ឆ្ការ ឈួ​ស​ឆាយ រុន​រានទន្ទ្រាន​ដី​ជើងភ្នំសេះសរ​

6 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ដី​ព្រៃ​នៅ​ជើងភ្នំ​សេះសរ ឬ​ហៅ​ថា​ភ្នំ អ​ញ្ញា​សេះ ស្ថិត​នៅ​ក្នុងភូមិ​អូរ​នាង​ហ៊ីង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ត្រូវ​បាន​ក្រុម​ជនខិលខូច​យក​រណា​យន្ត​(​ត្រង់​តឺ​ន័រ​)​កាត់​ដើមឈើ និង ជីក…

ខេត្តកំពង់ស្ពឺ​៖ ដី​ព្រៃ​នៅ​ជើងភ្នំ​សេះសរ ឬ​ហៅ​ថា​ភ្នំ អ​ញ្ញា​សេះ ស្ថិត​នៅ​ក្នុងភូមិ​អូរ​នាង​ហ៊ីង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ត្រូវ​បាន​ក្រុម​ជនខិលខូច​យក​រណា​យន្ត​(​ត្រង់​តឺ​ន័រ​)​កាត់​ដើមឈើ និង ជីក បោះបង្គោល​របង ហ៊ុ​មព័ទ្ធ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន តើ​អស់លោក​ណាខ្លះ​នៅ​ពីក្រោយ​ខ្នង​ក្នុង​រុករាន​ទន្ទ្រាន​យក​ដី​ជើងភ្នំ​នេះ​ មិនអត់ទេ…ព្រោះសុទ្ធតែផលប្រយោជន៍ ។

បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជីកដី​ដើម្បី​បោះបង្គោល​របង​ដែល​អ្នកមាន​លុយ​ជួល​មក​ជីក​នោះ និយាយ​ថា ការ​ឈួ​ស​ឆាយ​ជីក​របង បោះបង្គោល ហ៊ុ​មព័ទ្ធ​ដី​ជើងភ្នំ​នេះ ជាង​មួយ​ខែ​កន្លង​ទៅ​ហើយ គឺ​គេ​បែងចែក​គ្នា​ខ្លះ​ក្បាល​១០​ម៉ែត្រ​ជម្រៅ​ទល់​ភ្នំ អ្នកខ្លះ​បាន​ក្បាល​១៥​ម៉ែត្រ អ្នកខ្លះ​ទៀត​ក្បាល​២០​ម៉ែត្រ ទល់​ជើងភ្នំ​តែ​ម្តង លោក​ត្រឹម​ជា​អ្នកស៊ីឈ្នួល​គេ មិន​អាច​ដឹង​រឿង​ច្រើន​នោះ​ទេ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​បែងចែក កាប់​ឆ្ការ ឈួ​ស​ឆាយ រុករាន​ទន្ទ្រាន​យក​ដី​ជើងភ្នំ​អ​ញ្ញា​សេះ (​ឬ​ហៅ​ថា ភ្នំ​សេះសរ​) នេះ​គឺ​ការ​បើកភ្លើង​ខៀវ​ពី​លោក​មេ​ភូមិ អនុ​ភូមិ​អូរ​នាង​ហ៊ីង ។ ដែល​អះអាង​ថា​ជា​ដី​រួម​ភូមិ​(​ដី​សហគមន៍​) មាន​ទំហំ​ជាង​៣​ហិ​កតា​។ ការ​បែង​ចែក​ដី​ជើងភ្នំ​ដែល​ជា​របស់​រ​​ដ្ឋ​គ្រប់គ្រង​នេះ ចែក​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកមាន​លុយ​មាន​អំណាច​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ការ​ដែល​លោក​មេ​ភូមិ លោក​អនុប្រធាន​ភូមិ​ហ៊ាន​បែងចែក​ដី​ជើងភ្នំ​នេះ គឺ​សំអាង​ថា​ជា​ដី​សហគមន៍ (​ដី​រួម​ភូមិ​អូរ​នាង​ហ៊ីង​) ហើយ​មួយទៀត អាង​មាន​ខ្នងបង្អែក​ជា​មន្ត្រី សុរិយោដី​ម្នាក់​ដែល​ធ្វើ​ការងារ នៅ​ក្នុង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពង់ស្ពឺ និង​ម្នាក់​ទៀត​ជា​ចាងហ្វាង​គេហទំព័រ​មិនសូវ​ល្បីឈ្មោះ​មួយ​រូប កំពុងក្លាយជា​ឈ្មួញ​ដែល​មាន​ដី និង​ជួល​ឱ្យ​គេ​កាប់​ដើមឈើ និង​ធ្វើ​របង​រួចរាល់​ហើយ​ដែរ​។

ប្រជាពលរដ្ឋ និង​អ្នកដឹង​រឿង បាននិយាយថា បើ​បណ្តែតបណ្តោយ​តទៅ​ទៀត​ច្បាស់​ណាស់ ដី​ជើងភ្នំ​របស់​រដ្ឋ ក្លាយទៅជា​កម្ម​សិទ្ធ​ឯកជន ជាក់​ជា​មិន​ខាន​ឡើយ​។

ពាក់ព័ន្ធ​និង​ការ​លើក​ឡើង​ខាងលើ​នេះ អ្នក​យក​ព័ត៌មាន​យើង​បាន​ទៅ​ជួប​លោក សៅ សំបូរ មេឃុំ​តាំង​ក្រូច នៃ​ស្រុក​សំរោង​ទង លោក​បាន​លើក​ឡើង​ថា លោក​មិន​បានដឹង​ថា មានការ​កាប់ ឆ្ការ ឈួ​ស​ឆាយ រុករាន​ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ​យក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ​ទេ​។ ហើយ​ក៏​មិន​បានដឹង​ថា លោក​មេ​ភូមិ លោក​អនុប្រធាន​ភូមិ​បែងចែក​ដី​ឱ្យ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​នោះ​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ ភូមិ​អូរ​នាង​ហ៊ីង​នេះ មិន​ទាន់​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់​ក្រសួងមហាផ្ទៃ​នៅឡើយ​ទេ​។

ជុំ​វិញ​ការ​លើក​ឡើង​ខាងលើ​នេះ​ដែរ អ្នក​យក​ព័ត៌មាន​យើង បាន​ទូរស័ព្ទ​ទៅ លោក​មេ​ភូមិ​អូរ​នាង​ហ៊ីង និង​លោក អនុប្រធាន​ភូមិ​អូរ​នាង​ហ៊ីង ដើម្បី​សួរនាំ ប៉ុន្តែ​តេ​ចូល​ជា​ច្រើន​លើក មិន​មាន​អ្នក​លើក​ទទួល​នោះ​ទេ​ ។

ចាំមើលទៀត តើបុរសណាខ្លះដែលនៅកាពារពីក្រោយខ្នង?

តើអាជ្ញាធរខេត្តកំពង់ស្ពឺហ៊ានទប់ស្កាត់ ក្រុមខិលខូចខាងលើនេះបានក្នុងកម្រិតណា?

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ