ប្រធានាធិបតីថ្មី ប្រកាសបោះឆ្នោតសភា
ប្រទេសអ៊ុយក្រែន ៖ ប្រធានាធិបតីថ្មីអ៊ុយក្រែន លោក VOLODYMYR ZELENSKY កាលពីថ្ងៃទី២០ ឧសភា ពេលធ្វើសច្ចាប្រណិធានចូលកាន់តំណែង ប្រកាសពីការបោះឆ្នោតសភាមុនកាលកំណត់…
ប្រទេសអ៊ុយក្រែន ៖ ប្រធានាធិបតីថ្មីអ៊ុយក្រែន លោក VOLODYMYR ZELENSKY កាលពីថ្ងៃទី២០ ឧសភា ពេលធ្វើសច្ចាប្រណិធានចូលកាន់តំណែង ប្រកាសពីការបោះឆ្នោតសភាមុនកាលកំណត់…
ប្រទេសអ៊ុយក្រែន ៖ ប្រធានាធិបតីថ្មីអ៊ុយក្រែន លោក VOLODYMYR ZELENSKY កាលពីថ្ងៃទី២០ ឧសភា ពេលធ្វើសច្ចាប្រណិធានចូលកាន់តំណែង ប្រកាសពីការបោះឆ្នោតសភាមុនកាលកំណត់ ដោយលោកវាយប្រហារភ្លាមៗ ពួកអ្នកនយោបាយដែលប្រែក្លាយប្រទេសទៅជាប្រទេសមានសង្គ្រាម និងជួបការលំបាកខាងសេដ្ឋកិច្ច។
ការចូលកាន់តំណែងរបស់លោក VOLODYMYR ZELENSKY ជាតារាកំប្លែងអាយុ៤៥ឆ្នាំ បានបើកនូវសករាជថ្មីមួយសម្រាប់រដ្ឋឯករាជ្យនោះ ក្រោយការដួលរលំនៃសហភាពសូវៀតមក។ លោកជាប្រធានាធិបតីវ័យក្មេងជាងគេបំផុតរបស់អ៊ុយក្រែន ក្រោយសម័យកាលសូវៀត។ លោកបានជាប់ឆ្នោតដោយសារតែពលរដ្ឋអ៊ុយក្រែនបាត់ជំនឿលើពួកអ្នកនយោបាយជើងចាស់ទាំងឡាយ ដែលសន្យាលុបបំបាត់អំពើពុករលួយនិងបញ្ចប់សង្គ្រាមក្នុងប្រទេស តែបានត្រឹមសន្យាហើយប្រទេសកាន់តែធ្លាក់ចុះដុនដាបទៅ។
ជម្លោះជាមួយពួកបំបែកខ្លូននិយមស្និទ្ធរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែនក្លាយជាជម្លោះរ៉ាំរ៉ៃ បណ្ដាលឲ្យមនុស្សស្លាប់ជាង១៣.០០០នាក់ហើយរយៈពេល៥ឆ្នាំកន្លងមកនេះ ដោយពុំទាន់អាចរកដំណោះស្រាយឃើញ។
ក្នុងសុន្ទរកថានាពិធីចូលកាន់តំណែង ប្រធានាធិបតីថ្មីប្រកាសថា ខ្ញុំរំលាយសភាហើយស្នើដល់បណ្ដារដ្ឋមន្ត្រី ឲ្យលាលែងចេញពីតំណែង ទោះបីច្បាប់តម្រូវឲ្យរដ្ឋាភិបាលចាកចេញតែក្រោយការបោះឆ្នោតសភាក្ដី។ នាយករដ្ឋមន្ត្រីលោកVOLODYMYR GROISMAN ដែលកាន់តំណែងនោះចាប់តាំងពី៣ឆ្នាំមកហើយ បានប្រកាសពីការសុំលាលែងដោយផាត់ទុកមួយឡែក ការខ្វែងទំនាស់គ្នាជាមួយប្រធានាធិបតីថ្មី។ លោកថ្លែងតាមរយៈសេចក្ដីប្រកាសរបស់លោកថា ខ្ញុំចាត់ទុកថាប្រធានាធិបតីត្រូវទទួលខុសត្រូវទាំងស្រុង ប្រឈមមុខការគំរាមកំហែងនានាចំពោះប្រទេស។
សម្រាប់ពួកអ្នកសង្កេតការណ៍យល់ថា ការសម្រេចរបស់លោកVOLODYMYR GROISMANសុំលាលែងចេញភ្លាមៗ ដែលនៅត្រូវអនុម័តដោយសភា នឹងអាចឲ្យលោកធ្វើដោយសេរីការឃោសនាសម្រាប់ការបោះឆ្នោតសភា ដោយប្រកាន់ជំហរជាអ្នកប្រជែងជាមួយលោកZELENSKY។ ប្រធានាធិបតីថ្មីខិតខំឆ្លៀតពេលដែលលោកឈ្នះឆ្នោតប្រធានាធិបតី ក្នុងសំឡេងដល់ទៅ៧៣% ដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតសភាមុនកាលកំណត់ទៀត៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ