ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​-​ចិន​ប្រឹង​ឈ្លោះ​គ្នា ថៃ​អង្គុយ​គង​អន្ទាក់ខ្លា​ត្រង​ផលប្រយោជន៍

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​កន្លង​មក​ថា វិស័យ​ទេសចរណ៍​របស់​ប្រទេស​ថៃ​អាច​នឹង​លូតលាស់ ព្រោះតែ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ដែល​បង្ក​ឲ្យ​ភ្ញៀវ​ទេសចរ​ចិន​ប្តូរ​ទីតាំង​ទេសចរណ៍​មក​កាន់​ប្រទេស​ដែល​នៅ​ជិតខាង​វិញ ។…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​កន្លង​មក​ថា វិស័យ​ទេសចរណ៍​របស់​ប្រទេស​ថៃ​អាច​នឹង​លូតលាស់ ព្រោះតែ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ដែល​បង្ក​ឲ្យ​ភ្ញៀវ​ទេសចរ​ចិន​ប្តូរ​ទីតាំង​ទេសចរណ៍​មក​កាន់​ប្រទេស​ដែល​នៅ​ជិតខាង​វិញ ។

ប្រទេស​ថៃ​នឹង​តាមដាន​ថា​តើ​រដ្ឋាភិបាល​ចិន​នឹង​ចេញ​ការ​ហាមឃាត់​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ឬទេ ដែល​មាន​រូបរាង​ស្រ​ដៀង​នឹង​ការ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ក្នុង​កំឡុង​ពេល​ប្រទេស​ចិន​មាន​ជម្លោះ​ជាមួយ​ប្រទេស​ទាំង​ពីរ​ជាដើម ។

លោក Yuthasak Supasorn ដែល​ជា​ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) បាន​និយាយ​ថា យោង​តាម​ការ​វាយតម្លៃ​របស់​ការិយាល័យ TAT ចំនួន ៥ ក្នុង​ប្រទេស​ចិន​បាន​ប្រទះ​ឲ្យ​ឃើញ​ថា កំណើន​តម្លៃ​ប្រាក់​យ័ន​របស់​ប្រទេស​ចិន និង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​គឺជា​កត្តា​សំខាន់​ៗ​ដែល​ទប់ស្កាត់​មិន​ឲ្យ​ជនជាតិ​ចិន​ធ្វើ​ដំណើរ​ទៅ​បរទេស ។

ប៉ុន្តែ​ការ​សិក្សា​នេះ​ក៏​បាន​ប្រទះ​ឃើញ​ថា​ភាព​តានតឹង​មិន​អាច​ប៉ះពាល់​ដល់​ប្រជាជន​ថ្នាក់​កណ្តាល និង​ថ្នាក់ខ្ពស់​ទេ​ដែល​ជា​ទូទៅ​ធ្វើ​ដំណើរ​ទៅ​បរទេស​យ៉ាងតិច​ណាស់​ក៏​ម្តង​ក្នុង​មួយ​ឆ្នាំ​ដែរ​។

ការិយាល័យ TAT ក្នុង​បេ​កាំ​ង​, Chengdu, Shanghai, Guangzhou និង Kunming បាន​លើក​ស្ទួយ​ប្រទេស​ថៃ​ជាទី​តាំង​ទេសចរណ៍​ផង​ដែរ​។ ប្រជាជន​ចិន​ប្រមាណ​១០.៥​លាន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​កាលពី​ឆ្នាំ​មុន ហើយ​ចំនួន​ក្នុងឆ្នាំនេះ​អាច​នឹង​កើន​ដល់ ១១.៦​លាន​នាក់​ផង​ដែរ​។

លោក Yuthasak បាន​បន្ថែម​ថា ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ក្នុង​ប្រទេស​ចិន​ជា​ទូទៅ​បញ្ជូន​កូន​ៗ​ឲ្យ​ចូលរួម​កម្មវិធី​បោះជំរុំ​វិស្សមកាល​ក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​ខណៈ​ដែល​ភាព​តានតឹង​កំពុង​តែ​កើនឡើង គម្រោង​នេះ​អាច​នឹង​ប្តូរ​ទៅ​ប្រទេស​ផ្សេង​វិញ​។

ដូច្នេះការិយាល័យ TAT ក្នុង​ទីក្រុង Shanghai បាន​លើកតម្កើង​កញ្ចប់​បោះជំរុំ​វិស្សមកាល​ក្នុង Chiang Mai ដោយ​បង្កើត​ការ​ចាប់​ដៃគូ​ជាមួយ​ក្នុង​ភ្នាក់ងារទេសចរណ៍​ចំនួន​បូ​ន​ក្នុង​ប្រទេស​ថៃ​។

លោក Yuthasak បាន​បន្ថែម​ថា​ប្រទេស​អាស៊ី​ដទៃ​ក៏​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ដែរ ដែល​មាន​ន័យ​ថា​ភាព​ប្រកួតប្រជែង​ក្នុង​ការ​ទាក់ទាញ​អ្នកដំណើរ​ជនជាតិ​ចិន​នឹង​មាន​ច្រើន ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ