មួយ​ឆ្នាំ​ឥណ្ឌា​ អាច​សន្សំ​ប្រាក់​២២៥​ពាន់​លាន​អឺ​រ៉ូ​ បើជិះកង់


ប្រទេស​ឥណ្ឌា ៖ យោង​តាម​ការ​សិក្សា​មួយ​នា​ពេល​ថ្មី​ៗ​នេះ ហើយ​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​ THE ENERGY AND RESOURCES INSTITUTE ​បង្ហាញ​ឲ្យ​ឃើញ​ថា ក្នុង​មួយ​ឆ្នាំ​ៗ​ឥណ្ឌា​អាច​សន្សំ​ប្រាក់​បាន​ដល់​ទៅ​ប្រមាណ​ជា​២២៥​ពាន់​លាន​អឹ​រ៉ូ ប្រសិនបើ​ប្រជាជន​ប្រទេស​នេះ​ភាគច្រើន ងាក​មក​និយម​ជិះ​កង់​។

ឥណ្ឌា​ នៅ​តែ​ជា​ប្រទេស​ប្រើ​កង់​ច្រើន​ជា​យានជំនិះ ជា​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​លក្ខណៈ​សន្សំ​សំចៃ ក្នុង​ប្រទេស​មួយ​ដែល​ភាព​ក្រីក្រ​នៅ​មាន​អត្រា​ខ្ពស់់​នៅឡើយ​។ ក្នុង​ប្រទេស​នេះ​១៥%​ន ៃ​ផ្លូវថ្នល់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ជិះ​កង់ ក្នុង​ទីក្រុង​ភាគច្រើន​របស់​ប្រទេស ហើយ​១០%​ភ ាគរយ​ក្នុង​រដ្ឋធានី​ញូ​វ​ដែ​ល្លី ដែល​ផ្លូវថ្នល់​ទាំងនោះ​ផ្ដល់​ភាព​ងាយស្រួល​ និង​មាន​សន្តិសុខ​សម្រាប់​ពួក​អ្នក​ជិះ​កង់​។

ប៉ុន្តែ​ការ​សិក្សា​នោះ​កត់សម្គាល់​ឃើញ​ថា កង់​ពុំ​មែន​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ពេញ​និយម​ទី​មួយ​ក្នុង​ប្រទេស​​ឥណ្ឌា​ឡើយ ដោយហេតុ​ថា ប្រាក់​ចំណូល​មាន​កាន់តែ​ខ្ពស់​សម្រាប់​ស្រទាប់​ប្រជាជន​មួយ​ចំនួន គួប​ផ្សំ​នឹង​ការ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ផ្ដល់​ភាព​ងាយស្រួល​ដល់​ការ​ជិះ​កង់ ទើប​ជម្រុញ​ឲ្យ​អ្នកមាន​ចំណូល​ខ្ពស់​គួរសម​ងាក​ទៅ​រក​ការ​ប្រើ​រថយន្ត​ ឬ​ក៏​ម៉ូតូ​។ វត្តមាន​នៃ​រថយន្ត​លើ​ដង​វិ​ថី​នានា​មានការ​កើន​ឡើង​១០%​ក្នុង​១​ឆ្នាំ រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​វត្តមាន​របស់​កង់​បែរជា​នៅ​នឹង​រហូត​ដល់​ចុះ​ថយ​ផង​។

បញ្ហា​ម៉ូ​ដ​នៃ​យានជំនិះ​ក្នុង​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​២ លើ​ពិភពលោក​នេះ​ដែល​បច្ចុប្បន្ន​មាន​ដល់​១,៣​ពាន់​លាន​នាក់ ពិតជា​រឿង​សំខាន់​បំផុត​។ ដំបូង​សម្រាប់​បុគ្គល​ម្នាក់​ៗ​ហើយ​បន្ទាប់​មក​និយាយ​រួម​សម្រាប់​ប្រជាជាតិ​។ បន្ថែម​លើ​ផល​ចំណេញ​ផ្ទាល់​សម្រាប់​សុខភាព លើ​ការ​ចំណាយ​ថាមពល ការ​ចំណេញ​ពេលវេលា​។​ល​។ និង​ការ​ចំណេញ​ដោយ​ប្រយោល​នានា ដូច​ជា​កាត់​បន្ថយ​ការ​បញ្ចេញ​សារ​ធាតុ​ពុល កាត់​បន្ថយ​គម្លាត​គ្នា​ជាដើម ការ​សិក្សា​នោះ​បាន​សន្និដ្ឋាន​ថា ប្រទេស​ឥណ្ឌា​អាច​សន្សំ​ប្រាក់​បាន​ជិត​១,៦​នៃ​ផលទុនជាតិ​សរុប ប្រសិនបើ​ពលរដ្ឋ​ប្រទេស​នេះ ជ្រើសរើស​យក​ការ​ជិះ​កង់​ជា​ជាង​ជិះ​រថយន្ត​ប្រើ​ប្រេង​សាំង សម្រាប់​ផ្លូវ​ក្នុង​ចម្ងាយ​ក្រោម​៨​គីឡូម៉ែត្រ​។ បែប​នេះ​ការ​បំពុលបរិយាកាស​អាច​កាត់​បន្ថយ ដែល​ចំណេញ​ច្រើន​ទាក់ទិន​នឹង​សុខភាព​។

ដោយ​លើក​ពិការ​សិក្សា​លើក​មុន​មួយ​លើ​ប្រទេស​ហូ​ឡង់ វិទ្យាស្ថាន​នេះ​កត់​សម្គាល់ថា ប្រទេស​នោះ​ជា​រួម​អាច​សន្សំ​ប្រាក់​បាន​១៩​ពាន់​លាន​អឺ​រ៉ូ​ក្នុង​១​ឆ្នាំ ជាមួយ​ការ​បង្ការ​ការ​ស្លាប់​មុន​អាយុ​បាន​៦៥០០​នាក់​។ នោះ​​ជា​តួលេខ​មួយ​ប្រហាក់ប្រហែល​គ្នា ក្នុង​រយៈពេល​១៥​ឆ្នាំ​នៅ​ឥណ្ឌា ប្រសិនបើ​បណ្ដា​លក្ខខណ្ឌ​ត្រូវ​បាន​គោរព​។

និន្នាការ​បែប​នោះ​ទាមទារ​នូវ​នយោបាយ​មួយ​ខ្លាំង​របស់​រដ្ឋ ជា​គុណប្រយោជន៍​ដល់​ការ​ប្រើ​កង់​។ នយោ​បាយ​នោះ​ជា​ឧទាហរណ៍​ការ​ជួយ​ជំនួយ​ក្នុង​ការ​ទិញ​កង់ ក្រោម​រូបភាព​ជា​មីក្រូឥណទាន ដែល​អាច​ឲ្យ​បណ្ដា​អ្នកក្រ​បំផុត​អាច​ទិញ​កង់​បាន​ជិះ​។ ចំពោះ​បណ្ដា​ទីក្រុង​ត្រូវ​លៃ​យ៉ាងណា​ផ្ដល់​លក្ខខណ្ឌ​សន្តិសុខ​ដល់​ពួ​​ក​អ្នក​ជិះ​កង់​ឲ្យ​បាន​គ្រប់គ្រាន់ សម្រាប់​ការ​អភិវឌ្ឍន៍​របស់​ក្រុង​ទាំងនោះ​។ ការ​យកពន្ធ​ខ្ពស់​សម្រាប់​យាន​មាន​ម៉ា​ស៊ី​ន​ក៏​គ្រោង​ដែរ ​សម្រាប់​ជម្រុញ​ដល់​ការ​ឆ្លងកាត់ ប្រ​សិន​ការ​ឆ្លងកាត់​បែប​នេះ​ពិតជា​ក្ដី​បំណង​​របស់​រដ្ឋ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ