កម្មការិនី​ម្នាក់​ជួប​គ្រោះ​អកុសល​លើ​ផ្លូវ​ភ្នំពេញ​ហាណូយ (មានវីដេអូ)


(កែសម្រួលដោយ ៖ ធីតា)

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​បត់​ឆ្លងផ្លូវ​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ដោយ​កម្មការិនី​២​នាក់ បណ្តាល​ឱ្យ​កិន​កម្ម​ការី​នី​ម្នាក់​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹង​​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសស្រាល​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ ២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៥A-២៣៤៩​ ជា​រថយន្ត​ក្រឡុក​ស៊ីម៉ង​ត៍​របស់​ក្រុមហ៊ុន​បេតុង​លាយ​ស្រេច ដ្រេ​ហ្គ​ន​ស៊ី​ធី បើកបរ​ដោយ​ឈ្មោះ​ហិន ឆេ​ង​ហ៊​ន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ឃាត់ខ្លួន ។

ចំណែក​ភាគី​ខាងលើ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ កំពង់​ឆ្នាំ ង ១H-៦៥៧៦ បើកបរ​ដោយ​ឈ្មោះ ស៊ុំ សុ​វ៉េ​ត ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​កម្ម​ការី​នី ស្នាក់​នៅភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​ភូមិ ទួលរ​ការ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​រឿង វិ​ល័យ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​កម្ម​ការី​នី បាន​រង​របួសស្រាល​។ ជន​រង​គ្រោះ​ទាំង​នាក់​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ធ្វើ​ដំណើរ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​ចំណុច​​កើតហេតុ​ខាងលើ​ ស្រាប់តែ​មាន​រថយន្ត​ក្រឡុក​ស៊ី​ម៉​ង់​ត៍​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ​មក​បុក​និង​កិន បណ្តាល​អោយ​នារី​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​នារី​ម្នាក់ទៀត​ជា​អ្នក​រួម​ដំណើរបាន​រង​របួសស្រាល ។

តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ព្យាយាម​បើក​គេច ទៅ​មុខ​បាន​ប្រមាណ​៤០​ម៉ែត្រ ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង ។

តាម​ប្រភព​ពី​នារី​ម្នាក់​ដែល​រង​របួសស្រាល​បានអោយ​ដឹង​ថា នៅ​ព្រឹកថ្ងៃ​​កើតហេតុ គាត់​និង​ប្អូនជីដូនមួយ​(​នារី​រង​គ្រោះ​ដែល​ស្លាប់​) បាន​ធ្វើ​ដំណើរ​មក​ពី​ស្រុក ក្នុង​គោលបំណង​ទៅ​ធ្វើការ ក៏​ជួប​គ្រោះថ្នាក់​ត្រូវ​រថយន្ត​បើក​មក​បុក និង​កិន​ប្អូនជីដូនមួយ បណ្តាល​អោយ​ស្លាប់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សព​នារី​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ។ ចំណែក​អ្នកបើកបរ​រថយន្ត​និង​រថយន្ត ព្រមទាំង​ម៉ូតូ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ